ប្រាសាទបន្ទាយធំ
ការរចនា
| ប្រាសាទបន្ទាយធំ | |
|---|---|
| ឈ្មោះ: | ប្រាសាទបន្ទាយធំ |
| អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៧ |
| កាលបរិច្ឆេទកសាង: | ចុងសតវត្សរ៍ទី១២ |
| ឧទ្ទិសថ្វាយ: | ព្រះពុទ្ធសាសនាមហាយាន |
| ស្ថាបត្យកម្ម: | រចនាបថបាយ័ន |
| ទីតាំង: | ខេត្តសៀមរាប |
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រាសាទបន្ទាយធំជាប្រាសាទដែលមានទំហំកណ្តាលមួយ មានទីតាំងស្ថិតនៅប្រហែល ២.១គីឡូម៉ែត្រ ផ្នែកខាងជើងឈៀងខាងលិចនៃរាជធានីអង្គរធំ។ ស្ថាបយត្យកម្មប្រាសាទត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣។ វាគឺខុសធម្មតា ដែលប៉មកណ្តាលមានតួប៉មចំនួនបីតំរៀបពីជើងទៅត្យូង។ ប្រាសាទបន្ទាយធំនេះជាឈ្មោះសំដៅទៅលើទីកន្លែងរបស់ប្រាសាទដែលមានកំពែងព័ទ្ធជុំវិញធំ ហើយខ្ពស់សង់អំពីថ្មបាយក្រៀមកំពស់៣ម៉ែត្រ និង ប្រវែង១៣០ម៉ែត្រ នៅខាងក្នុងមានថែវព័ទ្ធជុំវិញមួយទៀតធ្វើអំពីថ្មបាយក្រៀម ព័ទ្ធជុំវិញដោយគូទឹកយ៉ាងធំ។