Jump to content

ប្រាសាទបឹងវែង

ពីវិគីភីឌា
ប្រាសាទបឹងវែង

ឈ្មោះ: ប្រាសាទបឹងវែង
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍​ទី១០
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថបកោះកែរ
ទីតាំង: ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

លក្ខណៈទូទៅនៃប្រាសាទ

[កែប្រែ]

គេអាចធ្វើដំណើរទៅប្រាសាទបឹងវែងទៅផ្លូវមួយហៅថា ផ្លូវបឹងវែង ដែលស្ថិតនៅចម្ចាយ១.៨គីឡូម៉ែត្រ ខាងជើងប្រាសាទធំ និងមានចម្ងាយ ១គីឡូម៉ែត្រខាងជើងភូមិកោះកេរ ហើយទីនោះមានគោលថ្មស្ថិតនៅលើខ្នងទំនប់ដែលរត់ជាជួរពីជើងទៅត្បូងឆ្ពោះទៅកានើប្រាសាទបឹងវែង។ ចំណែកប្រាសាទបឹងវែងស្ថិតនៅចម្ងាយ ២គីឡូម៉ែត្រខាងជើងពីភូមិកោះកេរ មានតួប៉មចំនួនបីធ្វើអំពីឥដ្ឋ បែរមុខទៅទិសខាងកើតទៅតាមស៊ុមទ្វារថ្មភក់។ ប្រាសាទនេះត្រូវបានកសាងនៅលើខឿនថ្មបាយក្រៀមមួយ និងមានស្រះទឹកពីអមសង់ខាងផ្លូវចូលពីខាងកើត ស្រះទឹកខាងត្បូងមានឈ្មោះថា ត្រពាំងវែង។ តួប៉មពីរដែលស្ថិតនៅខាងកើតរត់ជួរជើងទៅត្បូង។ តួប៉មមួយក្នុងចំណោមតួប៉មទាំងពីរលំអដោយទ្វារបញ្ឆោតនៅជ្រុងខាងជើង និងមានសិលាចារឹក K-៨២២ ចារនៅលើមេទ្វារខាងកើត ចំណែកមេទ្វារខាងត្បូងនៃតួប៉ម ដែលស្ថិតនៅខាងលិចមានសិលាចារឹកលេខ K-៨២៣[]

សិលាចារឹកនៅក្នុងប្រាសាទ

[កែប្រែ]

សិលាចារឹកប្រាសាទបឹងវែង ត្រូវបានភាសាវិទូជនជាតិបារាំងលោក ហ្ស៊ក សឺដេស បានចុះបញ្ជីសារពើភណ្ឌស្តីអំពីសិលាចារឹកនៅកម្ពុជា ដែលមានលេខសម្គាល់ K-៨២២ ចារនៅផ្នែកខាងជើង មេទ្វារខាងកើតនៃកំពូលខាងជើង មាន២១បន្ទាត់ជាភាសាខ្មែរ[]។ ទោះបីជាមានកាលបរិច្ឆេទក៏ដោយទម្រង់អក្សរបង្ហាញថាស្ថិតនៅក្នុងសតវត្សទី១០ បរិយាយពីនាមទាសាទាសីមានងារ សិុ. តៃ។ តាមការពិនិត្យថ្មីៗនេះ អត្តបទមាន២៣បន្ទាត់​ ចែកជាអក្សរពីរដោយផ្តាមសិលាចារឹកនៅសសរខាងស្តាំធំជាងសសរខាងឆ្វេង[]

ឯកសារយោង

[កែប្រែ]
  1. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាបារាំងចុងបូពា៌ប្រទេស(EFEO) ឆ្នាំ២០០៨ បញ្ជីសារពើភណ្ឌស្ថានីយបុរាណប្រទេសកម្ពុជា ខេត្តព្រះវិហារ ទំព័រទី២៦-៣០។
  2. George Coedes,1966, Inscriptions du Cambodge, p202.
  3. Kunthea Chhom,2011, inscriptions of Koh Ker I,p302.