ប្រាសាទព្រៃ

ពីវិគីភីឌា
Jump to navigation Jump to search
ប្រាសាទព្រៃ

ឈ្មោះ: ប្រាសាទព្រៃ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី ៧
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី ១២
ឧទ្ទិសថ្វាយ: ព្រះពោធិសត្វលោកេស្វរៈ
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: អង្គរធំ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ[កែប្រែ]

ប្រាសាទព្រៃស្ថិតនៅខាងស្តាំដៃចំងាយប្រមាណ៤០ម៉ែត្រនៃជ្រុងឦសានប្រាសាទព្រះខ័ន។ ប្រាសាទនេះស្ថាបនាឡើងអំពីថ្មភក់បែរមុខទៅទិសខាងកើត ចុងសតវត្សទី១២ និង ដើមសតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ការហៅថាប្រាសាទព្រៃនេះប្រហែលជានៅពេលមនុស្សទៅដល់ដំបូងគឺឃើញប្រាសាទនេះត្រូវព្រៃដុះជុំជិត។ពាក្យថាព្រៃនេះត្រូវបានប្រើច្រើនសំរាប់ឈ្មោះប្រាសាទ ដូចជាប្រាសាទនេះខាងលិចភូមិអង្គរក្រៅហៅថាប្រាសាទព្រៃដែរ ហើយមានប្រាសាទមួយទៀតនៅខាងត្បូងបារាយណ៍ខាងកើត និង នៅជ្រុងនិរតីនៃប្រាសាទបន្ទាយសំរ៉ែ អ្នកស្រុកហៅថា ប្រាសាទព្រៃប្រាសាទ។ ពាក្យដែលមានន័យថាព្រៃនេះគឺប្រើតាំងពីសម័យខ្មែរបុរាណដែលសរសេរលើសិលាចារឹករ្រៃ។ ប្រាសាទនេះមានទំហំបណ្តោយប្រវែង ២០ម៉ែត្រ និងទទឹងប្រវែង ២៤ម៉ែត្រ វាមានតួប៉មកណ្តាលមួយ និងមានបណ្ណាល័យ ឬហោត្រ័យមួយនៅទិសខាងកើត។ នៅឆ្នាំ១៩៣៤ ប្រាសាទនេះត្រូវបានជុសជុលដោយប្រទេសបារាំង។

រូបភាព[កែប្រែ]

ឯកសារយោង[កែប្រែ]