ប្រាសាទព្រៃមន្ទីរ

ពីវិគីភីឌា
ប្រាសាទព្រៃមន្ទីរ

ឈ្មោះ: ប្រាសាទព្រៃមន្ទីរ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៣
កាលបរិច្ឆេទកសាង: ពាក់កណ្ដាលសតវត្សរ៍ទី9
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថព្រះគោ
ទីតាំង: ខេត្តសៀមរាប

ប្រវត្តិប្រាសាទ[កែប្រែ]

ប្រាសាទព្រៃមន្ទីរស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទបាគង ក្នុងតំបន់រលួស ខេត្តសៀមរាប ដែលអ្នកសិក្សាដឹងថាជាអតីតរាជធានី ហរិហរាល័យ (ហរិហរ + អាលយ > ហរិហរាលយ = លំនៅព្រះហរិហរ) ក្នុងសម័យអង្គរ។ អ្នកស្រាវជ្រាវបញ្ជាក់ថាម្តុំប្រាសាទព្រៃមន្ទីរ គឺរាជវាំងចាស់មុនសម័យអង្គរទៅទៀត (រវាងឆ្នាំ៧០០)។ គេបានរកឃើញសិលាចារឹករបស់ព្រះនាងជ័យទេវី នៅក្បែរបារាយណ៍ទឹកថា្ល។ មួយវិញទៀតលោក Christophe Pottier វិស្វករ សាលាបារាំងចុងបូព៌ាប្រទេស បញ្ជាក់ថានៅម្តុំប្រាសាទនេះគឺបានរកឃើញ៖

  • រចនាសម្ព័ន្ធផ្សេងៗ
  • ស្លាកស្នាមផ្នែកស្ថាបត្យកម្ម
  • ការរៀបចំទីធ្លា
  • ប្រព័ន្ធបង្ហូរទឹក
  • រោងថែវ
  • ទីលានប្រាសាទជាដើម និងវត្ថុបុរាណដែលមានលក្ខណៈពិសេសនាំចូលពីចិន និងមជ្ឈិមបូព៌ា។

រូបភាព[កែប្រែ]

ឯកសារយោង[កែប្រែ]