ពញារាមទី២
ពញារាមទី២ ဒုတိယ ဗညားရံ | |
---|---|
ព្រះមហាក្សត្រនៃហង្សាវត្តី | |
រជ្ជកាល | ១៤៩២–១៥២៦ |
អង្គមុន | ធម្មចេតិ |
អង្គក្រោយ | ដ្កាយុពី |
ប្រសូត | រ. ខែកុម្ភៈ ១៤៦៩ ថ្ងៃអង្គារ មី.ស. ៨៣០[១] ពគោ (បាហ្គោ) |
សុគត | ១៥២៦ (ព្រះជន្ម ៥៧) មី.ស. ៨៨៨[២] ពគោ |
រាជបច្ឆាញាតិ | ដ្កាយុពី ស្មេនធ៏ |
វង្ស | ហ្វារ្យូ |
បិតា | ធម្មចេតិ |
មាតា | រាជទេវីទី២ |
សាសនា | ពុទ្ធសាសនាថេរវាទ |
ពញារាមទី២ (ភូមា: ဒုတိယ ဗညားရံ, បញ្ចេញសំឡេង [dṵtḭja̰ bəɲá jàɴ] [ឌុតិយ៉ាប្ញាយ៉ាន់] (ទុតិយពញារាម); មន: ဗညားရာံ; ១៤៦៩–១៥២៦) គឺជាព្រះមហាក្សត្រទី១៧នៃនគរហង្សាវត្តីនៅក្នុងប្រទេសភូមាពីឆ្នាំ១៤៩២ ដល់ ១៥២៦។ ព្រះអង្គត្រូវបានគេគោរពសក្ការៈដោយសារតែភាពស្លូតបូតរបស់ទ្រង់ ទោះបីជាពីដំបូងពេលទ្រង់បានក្លាយជាព្រះមហាក្សត្របានអនុវត្តវិនាសការព្រះញាតិវង្សានុវង្ស ដោយកាត់ទោសប្រហាររាជបច្ឆាញាតិទាំងអស់យ៉ាងណាក៏ដោយ។[៣]
កំឡុងពេលច្របូកច្របល់ខណៈដែលព្រះបាទពញារាមកំពុងឡើងសោយរាជ្យ មីនជីញ៉ូនៅតោនងូ ដែលកាលណោះតោនងូជានគរចំណុះនៃអវៈ ដោយគ្មានការរាជានុញ្ញាតពីព្រះបាទមីនហ្កោនទី២ ទ្រង់ក៏បានលួចឆ្មក់ជន្លៗចូលទៅក្នុងទឹកដីហង្សាវត្តី។ ពញារាមទី២ក៏បានវាយឆ្មក់ទីក្រុងរបស់តោនងូវិញ។[៤] បន្ទាប់ពីបង្ហាញកំលាំងកងទ័ពរួមមក ហង្សាវត្តីក៏លែងមានការលុកលុយឈ្លានពានតទៅទៀតដែរ។
នៅឆ្នាំ ១៥០១ ព្រះអង្គបានកេណ្ឌកងទ័ពមួយកងចំនួនរាប់ពាន់នាក់ធ្វើដំណើរឡើងទៅទន្លេឥរាវត្តីដើម្បីធ្វើធម្មយាត្រាទៅកាន់ចេតិយឝ្វេហ៊្សីហ្កូននៅបាកាននៅខាងក្នុងទឹកដីអវៈ។ នៅពេលនោះព្រះមហាក្សត្រប្រំម៍ ដែលជានគរតូចមួយស្ថិតនៅចន្លោះកណ្ដាលរវាងអវៈ និង ហង្សាវត្តី ចង់ត្រួតពិនិត្យទ្រង់ ទ្រង់ក៏បានឆ្លើយតបថា: "យើងអាចសញ្ជ័យយកទាំងនគរព្រះអង្គ និង អវៈបាន ប៉ុន្តែយើងមិនធ្វើដូច្នេះទេ។ យើងមានចេតនាត្រឹមតែមកគោរពបូជាពីមុខព្រះចេតិយឝ្វេហ្ស៊ីហ្កូនប៉ុណ្ណោះ"។ ព្រះអង្គក៏បានយាងត្រឡប់មកព្រះនគរវិញដោយសុខសន្តិភាព បន្ទាប់ពីគោរពបូជាសក្ការៈនៅទីនោះចប់សព្វគ្រប់ជាសូរេចហើយ។[៣]
ឯកសារយោង
[កែប្រែ]គន្ថនិទ្ទេសន៍
[កែប្រែ]- Fernquest, Jon (Autumn 2005). "Min-gyi-nyo, the Shan Invasions of Ava (1524–27), and the Beginnings of Expansionary Warfare in Toungoo Burma: 1486–1539" 3. Retrieved on 2016-01-09.
- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- (ជាBurmese) Mon Yazawin (1922 រ.រ.). Yangon: Burma Publishing Workers Association Press. 1785.
ពញារាមទី២ ប្រសូត/កើត: ១៤៦៩ សុគត/ស្លាប់: ១៥២៦
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ធម្មចេតិ |
ព្រះមហាក្សត្រនៃហង្សាវត្តី ១៤៩២–១៥២៦ |
តដោយ ដ្កាយុពី |
ព្រះរាជគោរម្យងារ | ||
មុនដោយ ធម្មចេតិ |
រជ្ជទាយាទហង្សាវត្តី ១៤៨៣–១៤៩២ |
តដោយ ដ្កាយុពី |
|