ហ្វារ័វ

ដោយវិគីភីឌា
Jump to navigation Jump to search
ហ្វារ័វ
ဝါရီရူး
ក្សត្រនៃហង្សាវត្តី
រជ្ជកាល ៤ មេសា ១២៨៧ – មករា ១៣០៧
រាជាភិសេក ១៩ មករា ១២៨៨
អង្គមុន គ្មាន
អង្គក្រោយ ឃុនល
រាជពន្ធភាព ម្នាងសយដាវ
ព្រះនាមពេញ
មគទោ
វង្ស ហ្វារ្យូ
ប្រសូត ២០ មីនា ១២៥៣
ថ្ងៃអង្គារ ៤ រោជ ចុងតាហ្គូ ៦១៤ ស.ម.[កំណត់ ១]
សុធម្ម
សុគត មករា ១៣០៧ (ព្រះជន្ម ៥៣)
ថ្ងៃសៅរ៍ តាបូដវេ ស.ម. ៦៦៨[កំណត់ ២]
មុំហ៍
សាសនា ពុទ្ធសាសនាថេរវាទ

ហ្វារ័វ រឺ វារីរូៈ (ភូមាဝါရီရူး, បញ្ចេញសំឡេង [wàɹíjú]; ១២៥៣–១៣០៧) ជាស្ថាបនិកនៃនគររាមញ្ញមានទីតាំងស្ថិតនៅភូមាភាគខាងក្រោមសព្វថ្ងៃនេះ (មីយ៉ាន់ម៉ា)។ នគរត្រូវបានគេស្គាល់ជាទូទៅថា នគរហង្សាវត្តីបាគូ រឺ ជាធម្មតាថា បាគូ បើទោះជារាជធានីដំបូងគេនៅមុំហ៍ក៏ដោយ។ ដោយប្រើប្រាស់ជំនាញខាងការទូតនិងយោធា សាមញ្ញជនដែលជាបច្ឆាញាតិនៃពួកឝាន និងមន បានឆ្លាក់ចេញជារូបរាងនូវនគរមួយឱ្យជនជាតិមននៅភូមាក្រោមបន្តបន្ទាប់ពីការស្រុតចុះនៃចក្រភពបាកាននៅឆ្នាំ១២៨៧។ ហ្វារ្យូធ្លាប់ជាសាមន្តរាជនៃព្រះបិតាក្មេករបស់ទ្រង់ដែលមានតែឈ្មោះ បិតាក្មេកទ្រង់មានព្រះនាមថា រាមកំហែងនៅសុខោទ័យ និង ក៏ជាសាមន្តរាជរបស់ពួកម៉ុងហ្គោលដែរ ហើយទ្រង់ក៏បានវាយរុញច្រានការវាយប្រហារពីបងប្អូនឝានទាំងបីនៃម្យិនហ្សែនដោយទទួលបានជោគជ័យនៅឆ្នាំ១២៨៧ និង ១២៩៤។

ព្រះហ្វារ្យូត្រូវបានធ្វើគត់ដោយពួកព្រះនត្តារបស់ទ្រង់នៅខែមករា ១៣០៧ និងត្រូវបានស្នងរាជ្យដោយព្រះភាតារបស់ទ្រង់ ឃុនល។ សមិទ្ធិផលដ៏ធំបំផុតក្នុងរាជ្យព្រះអង្គគឺព្រះតំរិះផ្ដួចផ្ដើមចាត់តាំងឱ្យមានគណៈកម្មាការដើម្បីចងក្រងធម្មសាស្ត្រ ក្រមច្បាប់ដែលមានគង់វង្សនៅភូមា;[១]:២១០ និងការស្ថាបនានគរមនឱ្យបានរុងរឿងថ្កុងថ្កើងអស់រយៈពេលពីរសតវត្សកន្លះតទៅមុខទៀត។

ព្រះនាម[កែប្រែ]

ព្រះនាមមនរបស់ទ្រង់គឺ ម៉ាហ្កាឌូ (ថៃมะกะโท, ព.ប.ប.ស.ថ: Makatho, ការបញ្ចេញសំឡេងសៀម: [mä˥.kä˩.tʰoː˧]) ខ្មែរ (មគទោ) និង គោរម្យងារជាភាសាឝានត្រូវបានគេកត់ត្រាថា វ៉ារ៉ូ /waraʊ/; ថៃวาโร, ព.ប.ប.ស.ថ: Waro, ការបញ្ចេញសំឡេងសៀម: [wäː˧.roː˧]) ដោយសារតែគោរម្យងារនេះទើបព្រះនាមនេះបានវិវត្តជាព្រះនាម ហ្វារ្យូ។ [២]

ព្រះនាមទ្រង់ត្រូវបានកត់ត្រាជាភាសាសៀមថា ចៅហ៊្វារួ (เจ้าฟ้ารั่ว, ការបញ្ចេញសំឡេងសៀម: [t͡ɕäːw˥˩ fäː˥.ruːä˥˩]) រឺ ព្រះចៅហ៊្វារួ (พระเจ้าฟ้ารั่ว, ការបញ្ចេញសំឡេងសៀម: [pʰrä˥.t͡ɕäːw˥˩ fäː˥.ruːä˥˩])។[៣][១]:២០៥-២០៦ ឯកសារប្រវត្តិសាស្ត្រសៀមពោលថា ព្រះបាទរាមកំហែងបានប្រទានព្រះនាម ហ៊្វារួ ដែលមានន័យថា "ធ្លាក់ពីលើមេឃ" ពីព្រោះទ្រង់មានគុណបំណាច់ធំធេងហាក់បីដូចជាលេចចេញពី រឺ ចុះពីលើមេឃ។[៤][៥]

ទ្រង់ត្រូវបានគេកត់ត្រាជាភាសាឝានថា សៅផា (អ.ស.អ.: /saʊpa/) ដែលត្រូវគ្នានឹងគោរម្យងារសៀម ចៅហ៊្វា (เจ้าฟ้า, "ម្ចាស់មេឃ")។[ត្រូវការអំណះអំណាង] សៅ និង ចៅ ពាក្យទាំងពីរក្លាយចេញមកខុសប្លែកពីគ្នាតែមានឫសគល់ចេញពីភាសាចិនថា ម្ចាស់ ដូចគ្នា។[ត្រូវការអំណះអំណាង]

ព្រះរាជជីវភាពពីដំបូង[កែប្រែ]

មគទោបានប្រសូតនៅក្បែរសុធម្មដែលមានបិតាជាតិជាឝាន និងមាតាជាមន។[៦] ទ្រង់ជាបុត្រច្បង និងមានតែព្រះភាតាពីរអង្គ និងព្រះភគិនីមួយអង្គ។ ជាយុវរាជមួយអង្គ ព្រះមគទោបានក្លាយជាពាណិជ្ជករមួយរូបដែលធ្វើដំណើររវាងមុំហ៍ និង សុខោទ័យ។ នៅទសវត្សឆ្នាំ១២៧០ ព្រះអង្គបានចូលទៅធ្វើខ្ញុំរាជការនៃស្ដេចសុខោទ័យ រាមកំហែង (រ. ១២៧៨-១២៩៨) នៅរោងដំរី[កំណត់ ៣] ហើយបានឡើងតំណែងក្លាយជាមេកងអង្គរក្សរាជវាំង។ នៅឆ្នាំ១២៨០ ទ្រង់បានលួចរៀបអភិសេកជាមួយបុត្រីរបស់ស្ដេចសុខោទ័យ ម្នាងសយដាវ (ថៃแม่นางสร้อยดาว, ព.ប.ប.ស.ថ: Mae-nang Soidao) និងបានភៀសព្រះកាយចេញពីសុខោទ័យមកជាមួយរាជបរិពារម្ភៃសាមសិបនាក់។[៦][៧]

ការចំរើនអំណាច (១២៨១–១២៨៧)[កែប្រែ]

ត្រឡប់មកមុំហ៍វិញ ព្រះហ្វារ្យូបានរៀបផែនការដើម្បីដណ្ដើមតំណែងចៅហ្វាយខេត្តនៅទីនោះ។ តាមរយៈពង្សាវតារភូមា ព្រះហ្វារ្យូបានធ្វើជាព្រះរាជទានព្រះភគិនីដ៏ស្រស់សោភាទ្រង់ នីអ៊ូយ៉ាញ ឱ្យរើសទីស្រង់ព្រះគង្គានៅក្នុងទន្លេត្រង់កន្លែងដែលអាឡេម៉្មាអាចមើលឃើញព្រះនាង។ អាឡេម៉្មាបានសុំព្រះនាងរៀបអភិសេក។ នៅក្នុងពិធីរៀបអភិសេក ព្រះហ្វារ្យូបានសំលាប់ចៅហ្វាយខេត្ត រួចមកក៏បានក្លាយជាម្ចាស់នៃមុំហ៍[៨] ឆ្នាំបះបោរគឺឆ្នាំ ១២៨១ តាមរយៈកំណត់ត្រារបស់មន ប៉ុន្តែត្រូវនឹងឆ្នាំ១២៨៦ បើតាមរយៈកំណត់ត្រាភូមា។[១]:២០៥-២០៦[៩] យ៉ាងណាមិញ ចក្រភពបាកាន កំពុងកាន់កាប់ស្របពេលជាមួយការលុកលុយរបស់ពួកម៉ុងហ្គោល គឺជាដំណាក់កាលឈរជើងចុងក្រោយរបស់ចក្រភពនេះ ដែលជាចក្រភពលែងមានឥទ្ធិពលតទៅទៀតហើយ។

នៅឆ្នាំ១២៨៧ ពួកម៉ុងហ្គោលឈ្លានពានបានលួចប្លន់បំផ្លិចបំផ្លាញបាកាន ហើយអំណាចកណ្ដាលរបស់ចក្រភពនេះបានធ្លាក់ស្រុតចុះទូទាំងព្រះនគរ។ ពួកចៅហ្វាយខេត្តភាគច្រើនជាពិសេសពួកចៅហ្វាយខេត្តនៅតំបន់ឆ្ងាយៗក្នុងចក្រភព កំពុងបានគ្រប់គ្រងទឹកដីហាក់បីដូចជាក្សត្រមានអធិបតេយ្យរួចជាស្រេចទៅហើយ ពួកគេបានរើបំរះខ្លួនដោយបើកចំហ។ ព្រះហ្វារ្យូត្រៀមកិច្ចកលក្នុងការបះបោរតាំងពីឆ្នាំ១២៨១ (រឺ ១២៨៦) ដើម្បីដណ្ដើមយកមុំហ៍ដោយសំលាប់ចៅហ្វាយខេត្តដែលបានតែងតាំងដោយរាជការបាកាន។ ព្រះហ្វារ្យូបានបង្កើតសម្ពន្ធភាពជាមួយតារ៉ាប្យ៉ា ចៅហ្វាយស្រុកខេត្តបាគូ ដោយរៀបអភិសេកនឹងបុត្រីគ្នាទៅវិញទៅមក។[៨] កងពលភាគខាងត្បូងរបស់ពួកគេទាំងអស់គ្នាបានបង្ក្រាបកងពលភាគខាងជើងដែលដឹកនាំដោយរាជសិង្យន ដែលលោកក្រោយមកក្លាយជាសហស្ថាបនិកម្នាក់នៃនគរម្យិនហ្សែន និងបានចាត់វិធានការសញ្ជ័យភូមាភាគខាងក្រោមទាំងមូល។ បន្ទាប់មកទៀតមេបះបោរទាំងពីរមានជំលោះនឹងគ្នា ហើយនៅក្នុងការប្រយុទ្ធប្រទាញប្រទង់គ្នាមួយ តារ៉ាប្យ៉ាត្រូវបានចាប់ខ្លួន ហើយត្រូវគេប្រហារជីវិតចោល។[៦]

ព្រះហ្វារ្យូបានប្រកាសខ្លួនជាព្រះមហាក្សត្រនៅថ្ងៃ ៤ មេសា ១២៨៧ តាមរយៈកំណត់ត្រាមន (រឺ ១៨ មករា ១២៨៨ ក្នុងកំណត់ត្រាភូមាខ្លះ)។[កំណត់ ៤]

រជ្ជកាល (១២៨៧–១៣០៧)[កែប្រែ]

ព្រះហ្វារ្យូជាកូនកាត់ឝានបានខិតខំធ្វើឱ្យខ្លួនព្រះអង្គមានគុណតំលៃជាអ្នកស្នងរាជ្យបន្តពីស្ដេចមនអង្គមុនៗដែលបានសោយរាជ្យនៅភូមាក្រោម មុនពេលនគរត្រូវបានលេបត្របាក់ដោយចក្រភពបាកាន។ ព្រះអង្គបានប្រកាសព្រះនាមព្រះនគរព្រះអង្គថា រាមញ្ញទេឝ (ស្រុកពួករាមញ្ញ (មន)) ដែលមានមុំហ៍ជារាជធានី។ ទោះបីជាយ៉ាងណា ទ្រង់ទើបតែបានកំរាបកងទ័ពពួកភាគខាងជើងរួចទេ ហើយអធិរាជាណាចក្របាកានបានបិទបញ្ចប់វត្តមានរបស់ខ្លួន ព្រះបាទហ្វារ្យូ ទ្រង់នៅតែព្រួយព្រះទ័យចំពោះការលុកលុយពីភាគខាងជើងពេញមួយរជ្ជកាលរបស់ទ្រង់។

ក្នុងកិច្ចរៀបចំ ព្រះអង្គបានរៀបចំផ្លូវក្រោយរបស់នគរព្រះអង្គឱ្យមានសុខសន្តិភាពដោយបញ្ជូនសួយសារអាករជាធម្មតាមួយទៅកាន់ព្រះវររាជបិតាក្មេករបស់ព្រះអង្គ ព្រះបាទរាមកំហែង ព្រះរាជានៃសុខោទ័យ។ នៅឆ្នាំ១២៩៣ ទ្រង់បានទទួលពីសុខោទ័យមកវិញ ទាំងការទទួលស្គាល់ទ្រង់ជាក្សត្រ និង ការព្រះរាជទានដំរីសមួយក្បាលផងដែរ។ ពិតមែនហើយ ព្រះរាជដំណឹងនៃការចុះចូលបានធ្វើឱ្យមានការឆ្លើយតបមកវិញពីបងប្អូនឝានបីនាក់នៃម្យិនហ្សែន ដែលពួកគេបានបញ្ជូនកងទ័ព ៨០០០ នាក់ទៅទន្ទ្រានមុំហ៍នៅចុងឆ្នាំ១២៩៣។[១០] ដោយសារតែមានមូលដ្ឋានទ័ពមាំមួន ព្រះហ្វារ្យូបានរុញច្រានកងកំលាំងលុកលុយឈ្លានពានទៅវិញដោយជោគជ័យនៅដើមឆ្នាំ១២៩៤ ហើយក៏មិនមានការវាយប្រហារដែលបន្សល់ក្នុងរជ្ជកាលទ្រង់តទៅទៀតឡើយ។[៦][១១] ទោះបីជាមាននាមជានគរចំណុះនៃសុខោទ័យក៏ពិតមែន ក៏ព្រះហ្វារ្យូនៅតែមានការព្រួយព្រះរាជហឫទ័យចំពោះឧបាយកលរបស់សុខោទ័យលើទឹកដីឆ្នេរតនាវស្រីជាដដែល។ ដើម្បីពង្រឹងរាជបល្លង្ករបស់ទ្រង់ នៅឆ្នាំ១២៩៨ ទ្រង់បានស្វែងរក និងទទួលបានការទទួលស្គាល់ពីពួកម៉ុងហ្គោល ហើយក្លាយជាសាមន្តរដ្ឋចំណុះចិនដោយផ្ទាល់ ស្របនឹងសុខោទ័យក៏ជាសាមន្តរដ្ឋរបស់ម៉ុងហ្គោលផងដែរ។[៦][៨]

ថ្ងៃសៅរ៍មួយ ក្នុងខែមករា ១៣០៧ ព្រះហ្វារ្យូ ត្រូវបានធ្វើគត់ដោយពួកព្រះនត្តារបស់ទ្រង់ បុត្ររបស់តារ៉ាប្យ៉ា។ ក្សត្រដែលត្រូវបានសោយរាជ្យបន្តពីទ្រង់គឺព្រះភាតារបស់ទ្រង់ ឃុនល[៨]

ព្រះកេរ្តិ៍[កែប្រែ]

តាមរយៈសិល្ប៍វិធីរបស់ទ្រង់ខាងការទូត និង ព្រះកិត្តិនាមរបស់ទ្រង់ជាអ្នកចំបាំងអង់អាចក្លាហាន ព្រះមហាក្សត្រអង្គនេះបានឆ្លាក់ចេញនូវនគរឯកភាពមួយយ៉ាងជោគជ័យនៅភូមាក្រោមដែលបន្តទៅមុខបានពីរសតវត្សកន្លះតទៅទៀត។ ថ្វីត្បិតយ៉ាងនេះ ក៏ទ្រង់នៅតែត្រូវបានមើលឃើញថាជាអ្នកជ្រែករាជ្យជាតិឝានដោយអាណាប្រជានុរាស្ត្ររបស់ទ្រង់ដដែល ពួកគេបែរជាមានសេចក្ដីត្រេកអរទៅវិញនៅពេលទ្រង់ត្រូវបានគេធ្វើគត់។[៦] ព្រះហ្វារ្យូចេះធម្មសាស្ត្រយ៉ាងប៉ិនប្រសប់ (ក៏ត្រូវបានគេស្គាល់ថាជាក្រមហ្វារ្យូ) ដែលជាក្បួនច្បាប់គង់វង្សដំបូងគេបង្អស់នៅភូមា។[១២] ព្រះបាទហ្វារ្យូបានរិះរកវិធីដើម្បីធ្វើឱ្យក្បួនច្បាប់របស់បាកានកាន់តែរីកចំរើន ដែលជាច្បាប់ចងក្រងដោយព្រះឝិនធម្មវិល្ស ហើយបានបង្កើតរាជគណៈកម្មាការដើម្បីចងក្រងអភិប្រាយច្បាប់ពេញលេញថ្មីបន្ថែមទៀត។ គណៈកម្មាការបានធ្វើឱ្យក្រមហ្វារ្យូ ក្លាយជាមូលដ្ឋានគ្រឹះនៃច្បាប់ទំនៀមរបស់ភូមា។[៦][៨] សាស្ត្រាចារ្យរ៉ូប៊ែរ្ត៍-ឡាំងហ្គាំតបានអធិប្បាយថាអយុធ្យាធ្លាប់ជានគរអាស៊ីអាគ្នេយ៍តែមួយគត់ដែលបានអភិវឌ្ឍក្រមច្បាប់រដ្ឋប្បវេណី ហើយនេះក៏ជាលទ្ធផលចេញពីស្នាដៃបន្តបន្ទាប់គ្នា ហៅថា ធម្មសាស្ត្រ ដែលបានតាក់តែងឡើងដោយពួកមនពុទ្ធសាសនិក ជាក្បួនច្បាប់មួយក្នុងចំណោមក្បួនច្បាប់មានឥទ្ធិពលបំផុត ដែលនៅក្នុងនោះត្រូវបានគេសន្និដ្ឋានថាកើតចេញពីព្រះតំរិះផ្ដួចផ្ដើមរបស់ព្រះបាទវ៉ាហ្ការូ រឺ ហ្វារ្យូ (សៀម:ចៅផ្វារួ)។[៣][កំណត់ ៥] ក្បួនច្បាប់នេះបានបន្តក្លាយជាឯកសារសរសេររហូតដល់ការបង្កើតក្រមព្រហ្មទណ្ឌសៀមនៅឆ្នាំ១៩០៨។[១៣]

កំណត់[កែប្រែ]

អាគតដ្ឋាន[កែប្រែ]

  1. ១,០ ១,១ ១,២ Coedès, George (1968). Walter F. Vella (ed.). The Indianized States of Southeast Asia. trans.Susan Brown Cowing. University of Hawaii Press. ISBN 978-0-8248-0368-1.
  2. South 2003: 69
  3. ៣,០ ៣,១ Griswold-Prasert 1969: 110
  4. Chaophraya Phra Khlang (Hon), 2013: 28–30.
  5. Prachum Phongsawadan..., 1999: 186–187.
  6. ៦,០ ៦,១ ៦,២ ៦,៣ ៦,៤ ៦,៥ ៦,៦ Htin Aung 1967: 78–80
  7. South 2003: 69
  8. ៨,០ ៨,១ ៨,២ ៨,៣ ៨,៤ Harvey 1925: 110–111
  9. Pan Hla 2004: 23
  10. Pan Hla 2004: 35
  11. Phayre 1967: 65
  12. Hall 1960: 34
  13. T. Masao 1908 1–10

ឯកសារយោង[កែប្រែ]

  • Coedes, George (1968). The Indianized states of Southeast Asia (3 ed.).
  • Hall, D.G.E. (1961). Historians of South East Asia. Oxford University Press.
  • Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
  • Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
  • Pan Hla, Nai (1968). Razadarit Ayedawbon (in Burmese) (8th printing, 2004 ed.). Yangon: Armanthit Sarpay.CS1 maint: Unrecognized language (link)
  • Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 ed.). London: Susil Gupta.
  • South, Ashley (2003). Mon nationalism and civil war in Burma: the golden sheldrake. Routledge. ISBN 9780700716098.
  • T. Masao, (Toshiki Masao) (1908). "The New Penal Code of Siam" (PDF). Journal of the Siam Society. Siam Society Heritage Trust. 5 (2): 1–23. Retrieved February 20, 2013.
  • Lingat, R. (1950). "Evolution of the Conception of Law in Burma and Siam" (PDF). Journal of the Siam Society. Siam Society Heritage Trust. 38 (1): pp. 13–24. Retrieved February 20, 2013.CS1 maint: Extra text (link)
  • Griswold, A. B.; Prasert na Nagara (1969). "Epigraphic and Historical Studies No. 4: A Law Promulgated By the King of Ayudhyā in 1397 A.D" (PDF). Journal of the Siam Society. Siam Society Heritage Trust. 57 (1): pp. 109–148. Retrieved February 20, 2013.CS1 maint: Extra text (link)
  • Terwiel, Barend Jan (1983). "Ahom and the study of early Tai society" (PDF). Journal of the Siam Society. Siam Society Heritage Trust. 71: p. 59. Retrieved February 25, 2013.CS1 maint: Extra text (link)
  • Chaophraya Phra Khlang (Hon) (2013). Rachathirat ราชาธิราช (in Thai). Bangkok: Thai Quality Books (2006) Publishing. ISBN 9786165144315. Unknown parameter |trans_title= ignored (help)CS1 maint: Unrecognized language (link)
  • Prachum Phongsawadan Chabap Kanchanaphisek Lem Nueng ประชุมพงศาวดาร ฉบับกาญจนาภิเษก เล่ม ๑ [Golden Jubilee Collection of Historical Archives, Volume 1] (in Thai). Bangkok: Fine Arts Department of Thailand. 1999. ISBN 9744192151.CS1 maint: Unrecognized language (link)
ហ្វារ័វ
ប្រសូត/កើត: ២០ មីនា ១២៥៣ សុគត/ស្លាប់: មករា ១៣០៧
គោរម្យងារសំរាប់រាជ្យ
មុនដោយ
នគរកកើត
ក្សត្រនៃហង្សាវត្តី
៤ មេសា ១២៨៧ – មករា ១៣០៧
តដោយ
ឃុនល
ព្រះរាជគោរម្យងារ
មុនដោយ
អាឡេម៉្មា
អ្នកគ្រប់គ្រងមុំហ៍
១២៨១–១២៨៧
តដោយ


Cite error: <ref> tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/> tag was found, or a closing </ref> is missing