ពញាហ្វារ្យូ
| ពញាហ្វារ្យូ ဗညားဗရူး | |
|---|---|
| ព្រះមហាក្សត្រនៃហង្សាវត្តី | |
| រជ្ជកាល | ១៤៤៦–១៤៥១ |
| អង្គមុន | ពញារាមទី១ |
| អង្គក្រោយ | ពញាចាន់ |
| ប្រសូត | រ. ១៤១៨ បារគូ (បាហ្គោ) |
| សុគត | ៣០ ឧសភា ១៤៥១ ១៥ កើត ខែណាយ៉ុន មី.ស. ៨១៣[កំណត់ ១] បារគូ |
| វង្ស | ហ្វារ្យូ |
| បិតា | ពញាព្យេ |
| មាតា | ឝ៊ីនចៅពូ |
| សាសនា | ពុទ្ធសាសនាថេរវាទ |
ពញាហ្វារ្យូ (ភូមា: ဗညားဗရူး, បញ្ចេញសំឡេង [bəɲá bəjú] អានថា:ប្ញាប៊្យូ; មន: ဗညားဗရောဝ်; រ. ១៤១៨–១៤៥១) គឺជាព្រះមហាក្សត្រទី១២នៃនគរហង្សាវត្តីនៅភូមាចាប់ពីឆ្នាំ១៤៤៦ ដល់ ១៤៥១។ ព្រះអង្គត្រូវជាព្រះភាគិនេយ្យ និងត្រូវជាព្រះរាជបុត្រចិញ្ចឹមនៃព្រះបាទពញារាមទី១ ដែលក្រោយមក ទ្រង់ក៏បានឡើងសោយរាជ្យនៅហង្សាវត្តីជំនួសព្រះអង្គ។ ក្សត្រអង្គនេះត្រូវបានគេស្គាល់ដោយការគ្រប់គ្រងប្រកាន់ក្បួនច្បាប់យ៉ាងតឹងរឹង។ ព្រះអង្គតាមដឹងមកថា ទ្រង់ចូលចិត្តធ្វើដំណើរជុំវិញព្រះនគរដោយតែងព្រះកាយជារាស្ត្រសាមញ្ញដើម្បីសង្កេតរាជកិច្ចផ្ទាល់ព្រះហស្ថ ហើយទ្រង់កាត់ក្ដីប្រកបដោយយុត្តិធម៌ ទោះបីថាជនល្មើសទាំងនោះបានប្រព្រឹត្តិកំហុសតូចតាចប៉ុនណាក៏ដោយ។ ពញាហ្វារ្យូត្រូវបានធ្វើគតដោយព្រះភាតាអយ្យកោមួយរបស់ព្រះអង្គ គឺពញាចាន់ ព្រះបុត្រានៃព្រះបាទពញាធម្មរាជា នៅឆ្នាំ១៤៥១។[១]
សង្ខេប
[កែប្រែ]ពង្សាវតារភូមាផ្សេងៗមិនស្របគ្នាលើកាលបរិច្ឆេទសំខាន់ៗនៃព្រះរាជជីវិតរបស់ក្សត្រអង្គនេះឡើយ។
| ពង្សាវតារ | ប្រសូត–សុគត | ព្រះជន្ម | រជ្ជកាល | ល្វែងនៃរជ្ជកាល |
|---|---|---|---|---|
| ស្លាផាតរាជវង្ស[កំណត់ ២] | រc. ១៤១៥/១៦–១៤៤២ | ២៦ | ១៤៣៧–១៤៤២ | ៥ |
| ស្លាផាតបានសំរបសំរួល | រ. ១៤២៥–១៤៥១ | ២៦ | ១៤៤៦–១៤៥១ | ៥ |
| មហារាជវង្ស | ១៤២០/២១[២]–មិថុនា ១៤៥០[កំណត់ ៣] | ២៩ រឺ ៣០ | ១៤៤៦–មិថុនា ១៤៥០ | ៤ |
| ប្រាសាទកែវរាជវង្ស | ១៤១៨/១៩[៣]–មិថុនា ១៤៥០ | ៣១ រឺ ៣២ | ១៤៤៦–មិថុនា ១៤៥០ | ៤ |
ព្រះរាជជីវភាពពីដំបូង
[កែប្រែ]ពញាហ្វារ្យូបានប្រសូតចេញពីព្រះនាងឝ៊ីនចៅពូ បុត្រីនៃព្រះបាទរាជាធិរាជ និងពញាព្យេ ដែលត្រូវជាព្រះភាគិនេយ្យរបស់ព្រះរាជាធិរាជ។ ព្រះអង្គមានព្រះភគិនីពីរអង្គ នេតាកាត៏ និង នេតាកាធីន។ ព្រះបិតារបស់ទ្រង់បានសុគតនៅឆ្នាំ១៤១៩។ ក្នុងឆ្នាំ១៤២៣ ព្រះមាតារបស់ទ្រង់ឝ៊ីនចៅពូត្រូវបានបញ្ជូនទៅអវៈជាតង្វាយដល់ព្រះបាទសីហសុនៃអវៈដោយព្រះបិតុច្ឆារបស់ទ្រង់ព្រះបាទពញារាម ដែលកាលណោះទ្រង់នៅជាព្រះអង្គម្ចាស់ស្នងរាជ្យនៅឡើយ។ មួយឆ្នាំកន្លងទៅ បន្ទាប់ពីពញារាមបានក្លាយជាក្សត្រក្រោយពេលបំពុលព្រះបាទពញាធម្មរាជា ដែលព្រះបាទពញាធម្មរាជាក៏ត្រូវជាព្រះបិតុច្ឆារបស់ទ្រង់ដែរ ព្រះពញារាមក៏បានចិញ្ចឹមបីបាច់ហ្វារ្យដែលកំព្រាមាតាបិតាទុកដូចជាបុត្រារបស់ព្រះអង្គបង្កើត។[៤] ក្នុងឆ្នាំ១៤៣០ ព្រះមាតារបស់ទ្រង់ ឝ៊ីនចៅពូបានភៀសព្រះកាយចេញពីអវៈ ហើយក៏យាងត្រឡប់មកបារគូវិញ ប៉ុន្តែគ្មានបុត្រអង្គណាមួយ រួមទាំងព្រះហ្វារ្យូផងនោះ ស្គាល់ព្រះនាងឡើយ ដោយហេតុថា ព្រះនាងបានយាងចាកចេញទៅចោលអស់រយៈពេលប្រាំពីរឆ្នាំមកហើយ។[១]
សោយរាជ្យ
[កែប្រែ]ព្រះអង្គបានឡើងសោយរាជ្យនៅឆ្នាំ១៤៤៦ បន្ទាប់ពីការសោយទិវង្គតរបស់ពញារាមទី១ ព្រះបិតុច្ឆារបស់ទ្រង់។ ព្រះអង្គបានសោយរាជ្យអស់រយៈពេលប្រហែលប្រាំឆ្នាំប៉ុណ្ណោះ។ (ពង្សាវតារមន ស្លាផាតរាជវង្ស ផ្ដល់រយៈកាលប្រាំឆ្នាំនៃរជ្ជកាល រីឯពង្សាវតារភូមាផ្ដល់រយៈកាលបួនឆ្នាំនៃរជ្ជកាល។)
កំណត់
[កែប្រែ]ឯកសារយោង
[កែប្រែ]គន្ថនិទ្ទេសន៍
[កែប្រែ]- Athwa, Sayadaw (1785) (ជាBurmese). Mon Yazawin (Slapat Rajawan) (1922 រ.រ.). Yangon: Burma Publishing Workers Association Press.
- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Kala, U (1724) (ជាBurmese). Maha Yazawin. 1–3 (2006, 4th printing រ.រ.). Yangon: Ya-Pyei Publishing.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
- Royal Historical Commission of Burma (1832) (ជាភូមា). Hmannan Yazawin. 1–3 (2003 រ.រ.). Yangon: Ministry of Information, Myanmar.
ពញាហ្វារ្យូ ប្រសូត/កើត: រ. ១៤១៨ សុគត/ស្លាប់: ៣០ ឧសភា ១៤៥១ | ||
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ ពញារាមទី១ |
ព្រះមហាក្សត្រហង្សាវត្តី ១៤៤៦–១៤៥១ |
តដោយ ពញាចាន់ |
| ព្រះរាជគោរម្យងារ | ||
| មុនដោយ ពញារាមទី១ |
រជ្ជទាយាទហង្សាវត្តី ១៤?? – ១៤៤៦ |
តដោយ ធម្មចេតិ |
- ↑ Chronicles do not agree on his death year or the manner in which he died. According to Slapat Rajawan, he died in the year in which the court astrologers specifically had advised him not to declare the year as a great leap year (with both leap month and leap day) for he would surely die. The king, the chronicle continues, refused saying that he would not alter the schedule, and he died on the night of the leap day (New moon / 15th waning of Nayon). Main chronicles Maha Yazawin and Hmannan Yazawin say that he was assassinated in Waso 812 ME (10 June 1450 to 8 July 1450), having reigned for four years. But 812 ME was not a leap year, while 813 ME was a great leap year; the king likely died on New Moon of Nayon 813 ME (30 May 1451).
- ↑ Slapat provides wildly divergent and inconsistent dates for the early Hanthawaddy history, including the reign of this king. The birth-death and regnal dates use the regnal years given in the Slapat chronicle with 888 ME (1526/27), the death year of King Binnya Ran II, which is in agreement with standard Burmese chronicles, as the anchor reference point.
- ↑ Both Maha Yazawin and Hmannan Yazawin chronicles say he was assassinated in Waso 812 ME (10 June 1450 to 8 July 1450).
<ref> tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/> tag was found.