Jump to content

ហ្វារ័វ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ហ្វារ្យូ)
ហ្វារ័វ
ဝါရီရူး
ក្សត្រនៃហង្សាវត្តី
រជ្ជកាល៤ មេសា ១២៨៧ – មករា ១៣០៧
រាជាភិសេក១៩ មករា ១២៨៨
អង្គមុនគ្មាន
អង្គក្រោយឃុនល
ប្រសូត២០ មីនា ១២៥៣
ថ្ងៃអង្គារ ៤ រោជ ចុងតាហ្គូ ៦១៤ ស.ម.[កំណត់ ១]
សុធម្ម
សុគតមករា ១៣០៧ (ព្រះជន្ម ៥៣)
ថ្ងៃសៅរ៍ តាបូដវេ ស.ម. ៦៦៨[កំណត់ ២]
មុំហ៍
ជាយាម្នាងសយដាវ
ព្រះនាម
មគទោ
វង្សហ្វារ្យូ
សាសនាពុទ្ធសាសនាថេរវាទ

ហ្វារ័វ រឺ វារីរូៈ (ភូមា: ဝါရီရူး, បញ្ចេញសំឡេង [wàɹíjú]; ១២៥៣–១៣០៧) ជាស្ថាបនិកនៃនគររាមញ្ញមានទីតាំងស្ថិតនៅភូមាភាគខាងក្រោមសព្វថ្ងៃនេះ (មីយ៉ាន់ម៉ា)។ នគរត្រូវបានគេស្គាល់ជាទូទៅថា នគរហង្សាវត្តីបាគូ រឺ ជាធម្មតាថា បាគូ បើទោះជារាជធានីដំបូងគេនៅមុំហ៍ក៏ដោយ។ ដោយប្រើប្រាស់ជំនាញខាងការទូតនិងយោធា សាមញ្ញជនដែលជាបច្ឆាញាតិនៃពួកឝាន និងមន បានឆ្លាក់ចេញជារូបរាងនូវនគរមួយឱ្យជនជាតិមននៅភូមាក្រោមបន្តបន្ទាប់ពីការស្រុតចុះនៃចក្រភពបាកាននៅឆ្នាំ១២៨៧។ ហ្វារ្យូធ្លាប់ជាសាមន្តរាជនៃព្រះបិតាក្មេករបស់ទ្រង់ដែលមានតែឈ្មោះ បិតាក្មេកទ្រង់មានព្រះនាមថា រាមកំហែងនៅសុខោទ័យ និង ក៏ជាសាមន្តរាជរបស់ពួកម៉ុងហ្គោលដែរ ហើយទ្រង់ក៏បានវាយរុញច្រានការវាយប្រហារពីបងប្អូនឝានទាំងបីនៃម្យិនហ្សែនដោយទទួលបានជោគជ័យនៅឆ្នាំ១២៨៧ និង ១២៩៤។

ព្រះហ្វារ្យូត្រូវបានធ្វើគត់ដោយពួកព្រះនត្តារបស់ទ្រង់នៅខែមករា ១៣០៧ និងត្រូវបានស្នងរាជ្យដោយព្រះភាតារបស់ទ្រង់ ឃុនល។ សមិទ្ធិផលដ៏ធំបំផុតក្នុងរាជ្យព្រះអង្គគឺព្រះតំរិះផ្ដួចផ្ដើមចាត់តាំងឱ្យមានគណៈកម្មាការដើម្បីចងក្រងធម្មសាស្ត្រ ក្រមច្បាប់ដែលមានគង់វង្សនៅភូមា;[]:២១០ និងការស្ថាបនានគរមនឱ្យបានរុងរឿងថ្កុងថ្កើងអស់រយៈពេលពីរសតវត្សកន្លះតទៅមុខទៀត។

ព្រះនាម

[កែប្រែ]

ព្រះនាមមនរបស់ទ្រង់គឺ ម៉ាហ្កាឌូ (ថៃ: มะกะโท, ព.ប.ប.ស.ថ: Makatho, ការបញ្ចេញសំឡេងសៀម: [mä˥.kä˩.tʰoː˧]) ខ្មែរ (មគទោ) និង គោរម្យងារជាភាសាឝានត្រូវបានគេកត់ត្រាថា វ៉ារ៉ូ /waraʊ/; ថៃ: วาโร, ព.ប.ប.ស.ថ: Waro, ការបញ្ចេញសំឡេងសៀម: [wäː˧.roː˧]) ដោយសារតែគោរម្យងារនេះទើបព្រះនាមនេះបានវិវត្តជាព្រះនាម ហ្វារ្យូ។ []

ព្រះនាមទ្រង់ត្រូវបានកត់ត្រាជាភាសាសៀមថា ចៅហ៊្វារួ (เจ้าฟ้ารั่ว, ការបញ្ចេញសំឡេងសៀម: [t͡ɕäːw˥˩ fäː˥.ruːä˥˩]) រឺ ព្រះចៅហ៊្វារួ (พระเจ้าฟ้ารั่ว, ការបញ្ចេញសំឡេងសៀម: [pʰrä˥.t͡ɕäːw˥˩ fäː˥.ruːä˥˩])។[][]:២០៥-២០៦ ឯកសារប្រវត្តិសាស្ត្រសៀមពោលថា ព្រះបាទរាមកំហែងបានប្រទានព្រះនាម ហ៊្វារួ ដែលមានន័យថា "ធ្លាក់ពីលើមេឃ" ពីព្រោះទ្រង់មានគុណបំណាច់ធំធេងហាក់បីដូចជាលេចចេញពី រឺ ចុះពីលើមេឃ។[][]

ទ្រង់ត្រូវបានគេកត់ត្រាជាភាសាឝានថា សៅផា (អ.ស.អ.: /saʊpa/) ដែលត្រូវគ្នានឹងគោរម្យងារសៀម ចៅហ៊្វា (เจ้าฟ้า, "ម្ចាស់មេឃ")។ [ត្រូវការអំណះអំណាង] សៅ និង ចៅ ពាក្យទាំងពីរក្លាយចេញមកខុសប្លែកពីគ្នាតែមានឫសគល់ចេញពីភាសាចិនថា ម្ចាស់ ដូចគ្នា។[ត្រូវការអំណះអំណាង]

ព្រះរាជជីវភាពពីដំបូង

[កែប្រែ]

មគទោបានប្រសូតនៅក្បែរសុធម្មដែលមានបិតាជាតិជាឝាន និងមាតាជាមន។[] ទ្រង់ជាបុត្រច្បង និងមានតែព្រះភាតាពីរអង្គ និងព្រះភគិនីមួយអង្គ។ ជាយុវរាជមួយអង្គ ព្រះមគទោបានក្លាយជាពាណិជ្ជករមួយរូបដែលធ្វើដំណើររវាងមុំហ៍ និង សុខោទ័យ។ នៅទសវត្សឆ្នាំ១២៧០ ព្រះអង្គបានចូលទៅធ្វើខ្ញុំរាជការនៃស្ដេចសុខោទ័យ រាមកំហែង (រ. ១២៧៨-១២៩៨) នៅរោងដំរី[កំណត់ ៣] ហើយបានឡើងតំណែងក្លាយជាមេកងអង្គរក្សរាជវាំង។ នៅឆ្នាំ១២៨០ ទ្រង់បានលួចរៀបអភិសេកជាមួយបុត្រីរបស់ស្ដេចសុខោទ័យ ម្នាងសយដាវ (ថៃ: แม่นางสร้อยดาว, ព.ប.ប.ស.ថ: Mae-nang Soidao) និងបានភៀសព្រះកាយចេញពីសុខោទ័យមកជាមួយរាជបរិពារម្ភៃសាមសិបនាក់។[][]

ការចំរើនអំណាច (១២៨១–១២៨៧)

[កែប្រែ]

ត្រឡប់មកមុំហ៍វិញ ព្រះហ្វារ្យូបានរៀបផែនការដើម្បីដណ្ដើមតំណែងចៅហ្វាយខេត្តនៅទីនោះ។ តាមរយៈពង្សាវតារភូមា ព្រះហ្វារ្យូបានធ្វើជាព្រះរាជទានព្រះភគិនីដ៏ស្រស់សោភាទ្រង់ នីអ៊ូយ៉ាញ ឱ្យរើសទីស្រង់ព្រះគង្គានៅក្នុងទន្លេត្រង់កន្លែងដែលអាឡេម៉្មាអាចមើលឃើញព្រះនាង។ អាឡេម៉្មាបានសុំព្រះនាងរៀបអភិសេក។ នៅក្នុងពិធីរៀបអភិសេក ព្រះហ្វារ្យូបានសំលាប់ចៅហ្វាយខេត្ត រួចមកក៏បានក្លាយជាម្ចាស់នៃមុំហ៍[] ឆ្នាំបះបោរគឺឆ្នាំ ១២៨១ តាមរយៈកំណត់ត្រារបស់មន ប៉ុន្តែត្រូវនឹងឆ្នាំ១២៨៦ បើតាមរយៈកំណត់ត្រាភូមា។[]:២០៥-២០៦[] យ៉ាងណាមិញ ចក្រភពបាកាន កំពុងកាន់កាប់ស្របពេលជាមួយការលុកលុយរបស់ពួកម៉ុងហ្គោល គឺជាដំណាក់កាលឈរជើងចុងក្រោយរបស់ចក្រភពនេះ ដែលជាចក្រភពលែងមានឥទ្ធិពលតទៅទៀតហើយ។

នៅឆ្នាំ១២៨៧ ពួកម៉ុងហ្គោលឈ្លានពានបានលួចប្លន់បំផ្លិចបំផ្លាញបាកាន ហើយអំណាចកណ្ដាលរបស់ចក្រភពនេះបានធ្លាក់ស្រុតចុះទូទាំងព្រះនគរ។ ពួកចៅហ្វាយខេត្តភាគច្រើនជាពិសេសពួកចៅហ្វាយខេត្តនៅតំបន់ឆ្ងាយៗក្នុងចក្រភព កំពុងបានគ្រប់គ្រងទឹកដីហាក់បីដូចជាក្សត្រមានអធិបតេយ្យរួចជាស្រេចទៅហើយ ពួកគេបានរើបំរះខ្លួនដោយបើកចំហ។ ព្រះហ្វារ្យូត្រៀមកិច្ចកលក្នុងការបះបោរតាំងពីឆ្នាំ១២៨១ (រឺ ១២៨៦) ដើម្បីដណ្ដើមយកមុំហ៍ដោយសំលាប់ចៅហ្វាយខេត្តដែលបានតែងតាំងដោយរាជការបាកាន។ ព្រះហ្វារ្យូបានបង្កើតសម្ពន្ធភាពជាមួយតារ៉ាប្យ៉ា ចៅហ្វាយស្រុកខេត្តបាគូ ដោយរៀបអភិសេកនឹងបុត្រីគ្នាទៅវិញទៅមក។[] កងពលភាគខាងត្បូងរបស់ពួកគេទាំងអស់គ្នាបានបង្ក្រាបកងពលភាគខាងជើងដែលដឹកនាំដោយរាជសិង្យន ដែលលោកក្រោយមកក្លាយជាសហស្ថាបនិកម្នាក់នៃនគរម្យិនហ្សែន និងបានចាត់វិធានការសញ្ជ័យភូមាភាគខាងក្រោមទាំងមូល។ បន្ទាប់មកទៀតមេបះបោរទាំងពីរមានជំលោះនឹងគ្នា ហើយនៅក្នុងការប្រយុទ្ធប្រទាញប្រទង់គ្នាមួយ តារ៉ាប្យ៉ាត្រូវបានចាប់ខ្លួន ហើយត្រូវគេប្រហារជីវិតចោល។[]

ព្រះហ្វារ្យូបានប្រកាសខ្លួនជាព្រះមហាក្សត្រនៅថ្ងៃ ៤ មេសា ១២៨៧ តាមរយៈកំណត់ត្រាមន (រឺ ១៨ មករា ១២៨៨ ក្នុងកំណត់ត្រាភូមាខ្លះ)។[កំណត់ ៤]

រជ្ជកាល (១២៨៧–១៣០៧)

[កែប្រែ]

ព្រះហ្វារ្យូជាកូនកាត់ឝានបានខិតខំធ្វើឱ្យខ្លួនព្រះអង្គមានគុណតំលៃជាអ្នកស្នងរាជ្យបន្តពីស្ដេចមនអង្គមុនៗដែលបានសោយរាជ្យនៅភូមាក្រោម មុនពេលនគរត្រូវបានលេបត្របាក់ដោយចក្រភពបាកាន។ ព្រះអង្គបានប្រកាសព្រះនាមព្រះនគរព្រះអង្គថា រាមញ្ញទេឝ (ស្រុកពួករាមញ្ញ (មន)) ដែលមានមុំហ៍ជារាជធានី។ ទោះបីជាយ៉ាងណា ទ្រង់ទើបតែបានកំរាបកងទ័ពពួកភាគខាងជើងរួចទេ ហើយអធិរាជាណាចក្របាកានបានបិទបញ្ចប់វត្តមានរបស់ខ្លួន ព្រះបាទហ្វារ្យូ ទ្រង់នៅតែព្រួយព្រះទ័យចំពោះការលុកលុយពីភាគខាងជើងពេញមួយរជ្ជកាលរបស់ទ្រង់។

ក្នុងកិច្ចរៀបចំ ព្រះអង្គបានរៀបចំផ្លូវក្រោយរបស់នគរព្រះអង្គឱ្យមានសុខសន្តិភាពដោយបញ្ជូនសួយសារអាករជាធម្មតាមួយទៅកាន់ព្រះវររាជបិតាក្មេករបស់ព្រះអង្គ ព្រះបាទរាមកំហែង ព្រះរាជានៃសុខោទ័យ។ នៅឆ្នាំ១២៩៣ ទ្រង់បានទទួលពីសុខោទ័យមកវិញ ទាំងការទទួលស្គាល់ទ្រង់ជាក្សត្រ និង ការព្រះរាជទានដំរីសមួយក្បាលផងដែរ។ ពិតមែនហើយ ព្រះរាជដំណឹងនៃការចុះចូលបានធ្វើឱ្យមានការឆ្លើយតបមកវិញពីបងប្អូនឝានបីនាក់នៃម្យិនហ្សែន ដែលពួកគេបានបញ្ជូនកងទ័ព ៨០០០ នាក់ទៅទន្ទ្រានមុំហ៍នៅចុងឆ្នាំ១២៩៣។[១០] ដោយសារតែមានមូលដ្ឋានទ័ពមាំមួន ព្រះហ្វារ្យូបានរុញច្រានកងកំលាំងលុកលុយឈ្លានពានទៅវិញដោយជោគជ័យនៅដើមឆ្នាំ១២៩៤ ហើយក៏មិនមានការវាយប្រហារដែលបន្សល់ក្នុងរជ្ជកាលទ្រង់តទៅទៀតឡើយ។[][១១] ទោះបីជាមាននាមជានគរចំណុះនៃសុខោទ័យក៏ពិតមែន ក៏ព្រះហ្វារ្យូនៅតែមានការព្រួយព្រះរាជហឫទ័យចំពោះឧបាយកលរបស់សុខោទ័យលើទឹកដីឆ្នេរតនាវស្រីជាដដែល។ ដើម្បីពង្រឹងរាជបល្លង្ករបស់ទ្រង់ នៅឆ្នាំ១២៩៨ ទ្រង់បានស្វែងរក និងទទួលបានការទទួលស្គាល់ពីពួកម៉ុងហ្គោល ហើយក្លាយជាសាមន្តរដ្ឋចំណុះចិនដោយផ្ទាល់ ស្របនឹងសុខោទ័យក៏ជាសាមន្តរដ្ឋរបស់ម៉ុងហ្គោលផងដែរ។[][]

ថ្ងៃសៅរ៍មួយ ក្នុងខែមករា ១៣០៧ ព្រះហ្វារ្យូ ត្រូវបានធ្វើគត់ដោយពួកព្រះនត្តារបស់ទ្រង់ បុត្ររបស់តារ៉ាប្យ៉ា។ ក្សត្រដែលត្រូវបានសោយរាជ្យបន្តពីទ្រង់គឺព្រះភាតារបស់ទ្រង់ ឃុនល[]

ព្រះកេរ្តិ៍

[កែប្រែ]

តាមរយៈសិល្ប៍វិធីរបស់ទ្រង់ខាងការទូត និង ព្រះកិត្តិនាមរបស់ទ្រង់ជាអ្នកចំបាំងអង់អាចក្លាហាន ព្រះមហាក្សត្រអង្គនេះបានឆ្លាក់ចេញនូវនគរឯកភាពមួយយ៉ាងជោគជ័យនៅភូមាក្រោមដែលបន្តទៅមុខបានពីរសតវត្សកន្លះតទៅទៀត។ ថ្វីត្បិតយ៉ាងនេះ ក៏ទ្រង់នៅតែត្រូវបានមើលឃើញថាជាអ្នកជ្រែករាជ្យជាតិឝានដោយអាណាប្រជានុរាស្ត្ររបស់ទ្រង់ដដែល ពួកគេបែរជាមានសេចក្ដីត្រេកអរទៅវិញនៅពេលទ្រង់ត្រូវបានគេធ្វើគត់។[] ព្រះហ្វារ្យូចេះធម្មសាស្ត្រយ៉ាងប៉ិនប្រសប់ (ក៏ត្រូវបានគេស្គាល់ថាជាក្រមហ្វារ្យូ) ដែលជាក្បួនច្បាប់គង់វង្សដំបូងគេបង្អស់នៅភូមា។[១២] ព្រះបាទហ្វារ្យូបានរិះរកវិធីដើម្បីធ្វើឱ្យក្បួនច្បាប់របស់បាកានកាន់តែរីកចំរើន ដែលជាច្បាប់ចងក្រងដោយព្រះឝិនធម្មវិល្ស ហើយបានបង្កើតរាជគណៈកម្មាការដើម្បីចងក្រងអភិប្រាយច្បាប់ពេញលេញថ្មីបន្ថែមទៀត។ គណៈកម្មាការបានធ្វើឱ្យក្រមហ្វារ្យូ ក្លាយជាមូលដ្ឋានគ្រឹះនៃច្បាប់ទំនៀមរបស់ភូមា។[][] សាស្ត្រាចារ្យរ៉ូប៊ែរ្ត៍-ឡាំងហ្គាំតបានអធិប្បាយថាអយុធ្យាធ្លាប់ជានគរអាស៊ីអាគ្នេយ៍តែមួយគត់ដែលបានអភិវឌ្ឍក្រមច្បាប់រដ្ឋប្បវេណី ហើយនេះក៏ជាលទ្ធផលចេញពីស្នាដៃបន្តបន្ទាប់គ្នា ហៅថា ធម្មសាស្ត្រ ដែលបានតាក់តែងឡើងដោយពួកមនពុទ្ធសាសនិក ជាក្បួនច្បាប់មួយក្នុងចំណោមក្បួនច្បាប់មានឥទ្ធិពលបំផុត ដែលនៅក្នុងនោះត្រូវបានគេសន្និដ្ឋានថាកើតចេញពីព្រះតំរិះផ្ដួចផ្ដើមរបស់ព្រះបាទវ៉ាហ្ការូ រឺ ហ្វារ្យូ (សៀម:ចៅផ្វារួ)។[][កំណត់ ៥] ក្បួនច្បាប់នេះបានបន្តក្លាយជាឯកសារសរសេររហូតដល់ការបង្កើតក្រមព្រហ្មទណ្ឌសៀមនៅឆ្នាំ១៩០៨។[១៣]

កំណត់

[កែប្រែ]

អាគតដ្ឋាន

[កែប្រែ]
  1. 1 2 3 Coedès, George (1968). Walter F. Vella. រៀ. The Indianized States of Southeast Asia. trans.Susan Brown Cowing. University of Hawaii Press. ល.ស.ប.អ. 978-0-8248-0368-1.
  2. South 2003: 69
  3. 1 2 Griswold-Prasert 1969: 110
  4. Chaophraya Phra Khlang (Hon), 2013: 28–30.
  5. Prachum Phongsawadan..., 1999: 186–187.
  6. 1 2 3 4 5 6 7 Htin Aung 1967: 78–80
  7. South 2003: 69
  8. 1 2 3 4 5 Harvey 1925: 110–111
  9. Pan Hla 2004: 23
  10. Pan Hla 2004: 35
  11. Phayre 1967: 65
  12. Hall 1960: 34
  13. T. Masao 1908 1–10

ឯកសារយោង

[កែប្រែ]
  • Coedes, George (1968). The Indianized states of Southeast Asia (3 រ.រ.). 
  • Hall, D.G.E. (1961). Historians of South East Asia. Oxford University Press. 
  • Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd. 
  • Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press. 
  • Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay. 
  • Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta. 
  • South, Ashley (2003). Mon nationalism and civil war in Burma: the golden sheldrake. Routledge. ល.ស.ប.អ. 9780700716098. 
  • T. Masao, (Toshiki Masao) (1908). "The New Penal Code of Siam". Journal of the Siam Society 5 (2): 1–23. Retrieved on February 20, 2013.
  • Lingat, R. (1950). "Evolution of the Conception of Law in Burma and Siam". Journal of the Siam Society 38 (1): pp. 13–24. Retrieved on February 20, 2013.
  • (1969). "Epigraphic and Historical Studies No. 4: A Law Promulgated By the King of Ayudhyā in 1397 A.D". Journal of the Siam Society 57 (1): pp. 109–148. Retrieved on February 20, 2013.
  • (1983). "Ahom and the study of early Tai society". Journal of the Siam Society 71. Retrieved on February 25, 2013.
  • Chaophraya Phra Khlang (Hon) (2013) (ជាThai). Rachathirat. Bangkok: Thai Quality Books (2006) Publishing. ល.ស.ប.អ. 9786165144315. 
  • (ជាThai) Prachum Phongsawadan Chabap Kanchanaphisek Lem Nueng. Bangkok: Fine Arts Department of Thailand. 1999. ល.ស.ប.អ. 9744192151. 
ហ្វារ័វ
ប្រសូត/កើត: ២០ មីនា ១២៥៣ សុគត/ស្លាប់: មករា ១៣០៧
គោរម្យងារសំរាប់រាជ្យ
មុនដោយ
នគរកកើត
ក្សត្រនៃហង្សាវត្តី
៤ មេសា ១២៨៧ – មករា ១៣០៧
តដោយ
ឃុនល
ព្រះរាជគោរម្យងារ
មុនដោយ
អាឡេម៉្មា
អ្នកគ្រប់គ្រងមុំហ៍
១២៨១–១២៨៧
តដោយ
  1. (Pan Hla 2004: 36): Thursday, 4th waning of Late Tagu 614 ME = 20 March 1253
  2. (Pan Hla 2004: 36): Tabodwe 668 ME = 5 January 1307 to 2 February 1307. Of these 7, 14, 21 and 28 January were Saturdays. He died in his 54th year.
  3. (Terwiel 1983: 59); The category phu tat ya chang, "persons cutting grass for the elephants", was apparently used by the Ahom people for a category of people being punished for some misdeed. This corresponds neatly to the Siamese term phu tat yii [មកត្រឹម] chang [ผู้ตัดญ้าช้าง] for a class of people punished in the same manner. This could be taken as an indication that the logistic problem of providing captive elephants with fodder goes back to pre-Sukhothai times and was solved by employing criminals.
  4. (Pan Hla 2004: 25): Mon records say he formally broke away on Thursday, 6th waning of Tagu 648 ME, which translates to Saturday, 16 March 1286. But the date is more probably 6th waning of Tagu 649 ME (Friday, 4 April 1287) because the Mon records themselves (Pan Hla 2004: 36) say Wareru, who was born on 20 March 1253, became king at age 34 (35th year). Moreover, per (Pan Hla 2004: 25–26), Burmese records say he formally broke away on 18 January 1288 (Full moon of Tabodwe 649 ME), after King Narathihapate had been assassinated. But Nai Pan Hla writes that the latter date is likely the date of coronation at the newly built palace.
  5. (Griswold-Prasert 1969: 1) The whole subject of the development of Ayudhyan law from the Dharmasastra, via the Dhammasattha, has been admirably studied by Mr Lingat. See the following works by him: L'esclavage privé dans l'ancien droit siamois, Paris, 1931, 21ff.; L'influence hindoue dans l'ancien droit siamois, Faculté de Droit de Paris, Conferences 1936, Paris, 1937; Les sources du droit dans le système traditionnel de l'Inde, The Hague, 1967, pp. 294-300; La conception du droit dans les pays hìnayânistes de l'Indochine, BEFEO XLIV, 163 ff.; JSS XXXVIII/I Evolution of the Conception of Law in Burma and Siam Archived 2015-09-24 at the វេយប៊ែខ ម៉ាស៊ីន., 9 f. Cf. Quaritch Wales, Ancient Siamese Government and Administration, London, 1934, Chapters VII, VIII.
Cite error: <ref> tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/> tag was found.