ទ្វារសមុទ្រមលក្កា៖ ភាពខុសគ្នារវាងកំណែនានា
No edit summary |
ត បានប្ដូរទីតាំង ច្រកម៉ាឡាកា ទៅ ច្រកមលក្កា |
(គ្មានភាពខុសគ្នា)
|
កំណែនៅ ម៉ោង០៤:០៩ ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០០៩
ច្រកមលក្កា (ឬ ម៉ាឡាកា) (Strait of Malacca) ជាច្រកសមុទ្រតូចចង្អៀតមួយដែលខណ្ឌចែកឧបទ្វីបមឡាយូ ជាមួយកោះស៊ូម៉ាត្រា។ វាមានប្រវែង ៨០៥ គ.ម និងមានទទឹងមធ្យម ២,៨ គ.ម។
សារសំខាន់សេដ្ឋកិច្ច
ច្រកមលក្កាជាច្រកប្រកបដោយយុទ្ឋសាស្ត្រសេដ្ឋកិច្ច និងជាច្រកដឹកទំនិញតាមសមុទ្រមមាញឹកមួយរបស់ពិភពលោក ប្រហាក់ប្រហែលនឹងព្រែកជីកស៊ុយអេ និង ព្រែកជីកប៉ាណាម៉ា ដែរ។ ច្រកនេះជាផ្លូវសមុទ្រតភ្ជាប់មហាសមុទ្រឥណ្ឌា និង មហាសមុទ្រប៉ាស៊ីហ្វិក។ វាជាច្រកសមុទ្រតភ្ជាប់ប្រទេសសេដ្ឋកិច្ចធំៗរបស់អាស៊ីដូចជា ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និង តៃវ៉ាន់។ មានកប៉ាល់ដឹកទំនិញលើសពី៥ម៉ឺនគ្រឿងឆ្លងកាត់ច្រកនេះជារៀងរាល់ឆ្នាំ ដោយដឹកនាំទំនិញ១ភាគ៤របស់ពិភពលោករួមមាន ប្រេងកាត ផលិតផលឧស្សាហកម្មរបស់ចិន និង កាហ្វេរបស់ឥណ្ឌូនេស៊ី។ ផលិតផលប្រេងកាតពិភពលោក១ភាគ៤ត្រូវបានដឹកឆ្លងកាត់ច្រកនេះ ពីប្រទេសផ្គត់ផ្គង់នៅឈូងសមុទ្រពែរ មកប្រទេសទីផ្សាអាស៊ីមានចិន ជប៉ុន និង កូរ៉េខាងត្បូង។ តាមការប៉ាន់ស្មានក្នុងឆ្នាំ២០០៦បញ្ជាក់ថា មានប្រេងកាត១៥លានបារ៉ែលក្នុងមួយថ្ងៃឆ្លងកាត់ច្រកនេះ។
គ្រោះថ្នាក់ផ្សេងៗ
ការប្លន់តាមសមុទ្រកើនឡើងក្នុងពេលថ្មីៗនេះ។ មានការវាយប្រហារលើនាវាដឹកទំនិញ ២៥ករណីក្នុងឆ្នាំ១៩៩៤ ២២០ករណីក្នុងឆ្នាំ២០០០ និង ជាង១៥០ករណីក្នុងឆ្នាំ២០០៣។ ចាប់តាំងពីមានកំនើនចោរកម្មតាមសមុទ្រមក កងទ័ពជើងទឹកឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សិង្ហបុរី បានពង្រឹងសន្តិសុខដោយចេញនាវាល្បាតតំបន់នោះតាំងពីខែកក្កដា២០០៤។
គិតតាំងពីឆ្នាំ១៨៨០ មាននាវា៣៤គ្រឿងបានលិច។ គ្រោះថ្នាក់មួយទៀតគឺផ្សែងមកពីភ្លើងឆេះព្រៃនៅកោះស៊ូម៉ាត្រា ដែលកំរិតគំហើញមកត្រឺម២០០ម៉ែត ដែលបង្ខំអោយនាវាទាំងឡាយបន្ថយល្បឿន។
សំនើបន្ទូរបន្ថយភាពកកកុញនៅច្រកម៉ាឡាកា
ប្រទេសថៃបានអភិវឌ្ឍគំរោងជាច្រើនក្នុងការកាត់បន្ថយសក្ដានុពលរបស់ច្រកនេះ។ រដ្ឋាភិបាលថៃបានស្នើជាច្រើនដងឲ្យជីកព្រែកជីក កាត់តាមតំបន់ចម្រៀកដីក្រះ ដែលអាចកាត់ចម្ងាយផ្លូវបាន ៩៦០ គ.ម. ក្នុងការដឹកជញ្ជូនពីមហាសមុទ្រឥណ្ឌាទៅមហាសមុទ្រប៉ាស៊ីហ្វ៊ិក។ ការធ្វើបែបនេះអាចនឹងកាត់ប្រទេសថៃជា ២ ផ្នែក និងអាចឈានទៅដល់កាត់តំបន់មានជនមុស្ល៊ិមភាគច្រើននៅខេត្តបត្តានីចេញពីថៃផងដែរ។ នៅឆ្នាំ ២០០៤ ប្រទេសចិនបានស្នើជាសម្ងាត់ក្នុងការចេញថ្លៃចំណាយទាំងស្រុងក្នុងការជីកព្រែក។ ទោះជាមានការគាំទ្រពីអ្នកនយោបាយថៃជាច្រើនក៏ដោយ សំណើឲ្យជីកព្រែកនេះមិនអាចទៅមុខបានទេ ដោយសារការចំណាយទាំងហិរញ្ញវត្ថុនិងការបំផ្លាញប្រព័ន្ឋអេកូឡូស៊ី។
សំណើមួយផ្សេងទៀត គឺឲ្យសាងសង់បំពង់បង្ហូរប្រេងកាត់តាមចំរៀកដីក្រា ដើម្បីបង្ហូរប្រេងកាតពីកប៉ាល់នៅម្ខាងទៅកប៉ាល់នៅម្ខាងទៀត។ សំណើនេះត្រូវគេប៉ាន់ប្រមាណថា អាចកាត់បន្ថយតម្លៃផ្គត់ផ្គង់ប្រេងកាតទៅអាស៊ីបាន ០,៥$/បារ៉ែល (៣$/ម៣)។ មីយ៉ាន់ម៉ាក៏បានលើកនូវសំណើអំពីបំពង់បង្ហូរប្រេងស្រដៀងនេះដែរ។ មានសំណើមួយផ្សេងទៀតអំពីការស្ថាបនាបំពង់បង្ហូរប្រេងពីមជ្ឍិមបូព៌ាមកប្រទេសចិន ដែលបានចាប់ផ្ដើមនៅខែតុលា ២០០៤។