Jump to content

ពេជ្រ សុខា

ពីវិគីភីឌា

ជីវប្រវត្តិ

[កែប្រែ]

លោក ពេជ្រ សុខា បានប្រសូតឡើងក្នុងគ្រួសារកសិករដ៏ក្រីក្រមួយក្នុងអំឡុងឆ្នាំ១៩៤៩ នៅក្នុងភូមិតាជូរ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ កាលពីកុមារាភាពលោកបានចូលរឿននៅសាលាវត្តក្នុងភូមិនៅក្នុងឃុំសង្កែនោះ ក៏ប៉ុន្តែប្រទេសកម្ពុជាកំពុងស្ថាននៅក្នុងអាណានិគមន៍និយមបារាំង និងម៉្យាងដោយសារគ្រួសារមានភាពក្រីក្រលោកមិនបានសិក្សារៀនសូត្របានច្រើនទេ ក្រោមមកលោកក៏បានបោះបង់កាសិក្សា និងបានមកជួយធ្វើការងារស្រែចម្ការជាមួយឪពុកម្តាយវិញព្រោះមិនថាសម័យនោះ និងសម័យនេះទេអ្នកស្រុកស្វាយរៀងភាគច្រើនមានជីវភាពក្រីក្រជាងគេក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តាលខេត្តផ្សេងៗឯទៀតៗ ប៉ុន្តែទោសជាលោកបានបោះបងើការសិក្សាទាំងវ័យក្មេងក៏ដោយ ក៏លោកនៅចង់ចេះចង់ដឹងនិងស្រលាញ់ការរៀនសូត្រដែរ ដូចនេះហើយពីទំនេរពីការធ្វើស្រែចម្ការ លោកពេជ្រ សុខា បានសិក្សារៀនសូត្របន្ថែមពីសំណាក់ព្រះសង្ឈ ចាស់ទុំ ដែលចេះដឹងផ្នែកពុទ្ធចក្រ និងចំនេះដឹងផ្សេងៗទៀត ជួនកាលលោកទៅតាមតាយាយរបស់លោក ដើម្បីស្តាប់លោកទេសនាជារឿយៗកាលពីកុមារាភាព ដោយសារប្រការទាំងនេះហើយ ដែលជាហេតុធ្វើឱ្យលោកចេះដឹងច្រើនអំពីធម៌អាថ៌នៃសាសនាព្រះពុទ្ធ និងនាំឱ្យលោកបានដិតដាម និងចងចាំពុទ្ធដិកាអប់រំផ្សេងៗរបស់ព្រះពុទ្ធ ក៏ដូចជាការទូន្មានព្រៀនប្រដៅរបស់ឪពុកម្តាយនិងចាស់ទុំនៅក្នុងភូមិផងដែរ។ លោក ពេជ្រ សុខា មានចរិកសុភាពរាបសា និងស្លូតបូតតាំងពីក្មេង ម្យ៉ាងទៀតមានទម្លាប់ស្តាប់គេស្មូតតាំងពីកុមារាភាព ទើបចាស់ៗស្មូតមុនលោកទេសនាម្តងលោកបានផ្ចិតផ្ចង់អារម្មណ៍ស្ងាត់ស្ងាមស្តាប់ និងយកចិត្តទុកដាក់ ដើម្បីរៀនស្មូតតាមពេលទៅខ្វាលគោ ពេលនៅផ្ទះ ឬនៅពេលទំនេរពីការងារផ្សេងៗ គឺដោយសារ ដោយការមានការចូលចិត្តបែបនេះហើយ ដែលក្រោយមកនាំឱ្យលោកក្លាយសិល្បករខាងស្មូតដោយទេពកោសល្យ និងត្រូវបានគេចង់ចាំឈ្មោះរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្រៅពីមានការចូលចិត្តខាងស្មូតធម្មបទផ្សេងៗ លោក ពេជ្រ សុខា ក៏មានចំណូលចិត្តសិល្បៈផ្សេងៗទៀតផងដែរដូចជា អាយ៉ៃ យីកេ និហល្ខោនបាសាក់ជាដើម។ កាលនោះលោកចូលចិត្តស្តាប់សិល្បៈបុរាណទាំងនេះ ដែលបានចាក់ផ្សាយពីវិទ្យុជាតិបានចាក់ផ្សាយពីភ្នំពេញទៅរាល់ពេលវេលាពិសេសចម្រៀងអាយ៉ៃ ហើយលោកក៏បានរៀនច្រៀងតាមសិល្បករល្បីៗនៅសម័យនោះ យ៉ាងយកចិត្តទុកដាក់ថែមទាំងសេចក្តីប្រាថ្នាចង់ក្លាយជាអ្នកអាយ៉ៃល្បីឈ្មោះដូចគេទៀតផង។ សូមបញ្ជាក់ថាលោក ពេជ្រ សុខាក៏ជាប់ឈាមជ័រអ្នកសិល្បៈផងដែរ ដែលមានលោកមាពីរនាក់ ដែលសុទ្ធសឹងតែជាសិល្បករដ៏ល្បីល្បាញកាលពីទសវត្សរ៍ទី៦០ និង៧០នោះគឺលោក អីន យ៉ុង ដែលមនុស្សភាគច្រើនហៅថាស្មានយ៉ុង ជាអ្នកចម្រៀងអាយ៉ៃ ដែលល្បីល្បាញនៅសម័យនោះ ដែលក្រោយមកក្លាយជាតំណាងរាស្រ្តនៅក្នុងរបបសង្គមរាស្រ្តនិយមនៅក្នុងអំឡុងឆ្នាំ១៩៦០ទៀតផង។ ចំណែកមារបស់លោកម្នាក់ទៀតជាអ្នកចម្រៀងសម័យដ៏ល្បីល្បាយមួយរូបផងដែរនៅសម័យនោះគឺលោកអីន យ៉េង។ ដោយសារការតាំងចិត្តយ៉ាងម៉ឹងម៉ាត់ លោក ពេជ្រ សុខា បានសិក្សារៀនសូត្រសិល្បៈទាំងនោះមានយ៉ាងស្ទត់គ្រប់មុខពិសេសចម្រៀងអាយ៉ៃ លោក ពេជ្រ សុខាក៏បានរៀនសូត្ររបៀបច្រៀងអាយ៉ៃពីលោកពូអិន យ៉ុងរបស់លោក និងបានយកកាសែតរបស់ពូលោកស្តាប់និងរៀនច្រៀងជារៀងរាល់ថ្ងៃ បន្ថែមលើនេះលោកក៏បានទទួលដំបូន្មានផ្ទាល់ពីលោកពូអិនយ៉ុងរបស់លោកពីរបៀបនិងបច្ចេកទេសពីការច្រៀងអាយ៉ៃនេះ ខិតខំព្យាយាមក្រោយមកលោកក៏បានដឹងពីរបៀបនៃការច្រៀងនិងច្រៀងអាយ៉ៃបានយ៉ាងចំណាន តែសម័យនោះលោកមិនបានប្រកបមុខរបបនេះបានពេញដៃពេញជើងនោះទេ[]

ឯកសារយោង

[កែប្រែ]
  1. https://www.youtube.com/watch?v=pF3RhT53fKQ