Jump to content

នរោត្តម នរលក្ខណ៍

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះកែវហ៊្វាទី៣ អង្គអិម)
សម្ដេចព្រះរាជកន្និដ្ឋា នរោត្តម ថាវ៉េត នរលក្ខណ៍
ព្រះរាជអគ្គមហេសីក្រុងកម្ពុជាធិបតី
រជ្ជកាលគ.ស. ១៩៤៦ - ៤ មីនា​ ១៩៥៥
អង្គមុនមុនីកេសន
អង្គក្រោយម៉ានីវ៉ាន់ ផានីវង្ស
ប្រសូត២៧ ខែធ្នូ ឆ្នាំ១៩២៧
ព្រះបរមរាជវាំងកម្ពុជា
រាជធានីភ្នំពេញ
សហភាពឥណ្ឌូចិន
សុគត០៤ ខែកុម្ភៈ ឆ្នាំ២០១៧ (ព្រះជន្មាយុ ៩០ព្រះវស្សា)
ព្រះរាជតំណាក់ក្នុងទីក្រុងប៉ារីស
រាជធានីប៉ារីស
ប្រទេសបារាំង
រាជពន្ធភាពព្រះបាទនរោត្ដម សីហនុ
រាជបច្ឆាញាតិទ្រង់ពុំមានបុត្រាបុត្រីសូម្បីតែមួយអង្គ
វង្សរាជវង្សនរោត្ដម (ដោយកំណើត)
រាជវង្សនរោត្ដម (ដោយរៀបអភិសេក)
បិតាព្រះអង្គម្ចាស់ នរោត្តម សិង្ហរា
មាតាសម្តេចព្រះរៀម ស៊ីសុវត្ថិ ថាវ៉េតរង្ស៊ីនារីវង្ស
សាសនាព្រះ​ពុទ្ធសាសនានិកាយថេរវាទបែបខ្មែរ

សម្ដេចព្រះរាជកន្និដ្ឋា នរោត្តម ថាវ៉េត នរលក្ខណ៍ គឺជាអតីតព្រះរាជមហេសីទី៤នៃព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ អតីតព្រះចៅក្រុងកម្ពុជាធិបតី

ព្រះ​​រាជ​​ជីវប្រវត្តិ

[កែប្រែ]

សម្ដេចព្រះរាជកន្និដ្ឋា នរោត្តម ថាវ៉េត នរលក្ខណ៍ ទ្រង់ជាបុត្រី នៃព្រះអង្គម្ចាស់ នរោត្តម សិង្ហរា ជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ថាវេត បងស្រីបង្អស់ នៃព្រះមហាក្សត្រី ស៊ីសុវត្ថិ កុសមៈ នារីរតន៍ សេរីវឌ្ឍនា។ សម្តេចព្រះរាជកន្និដ្ឋាទ្រង់ជាព្រះរាជនត្តា (ចៅ) នៃព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស ប្រសូតនៅថៃ្ងទី២៧ ខែធ្នូ ឆ្នាំ១៩២៧ ទ្រង់ក៏ជាព្រះភគនេយ្យា នៃព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរតន៍ សេរីវឌ្ឍនា និង ជាបងប្អូនជីដូនមួយជាមួយព្រះបរមរតនកោដ្ឋផងដែរ។

សម្តេចព្រះរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស ទ្រង់បានរៀបអភិសេកជាមួយព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ នាឆ្នាំ១៩៥៥ ក្រោយពេលដែលសម្តេចបានលែងលះស្វាមីទីមួយរបស់ទ្រង់គឺ ព្រះអង្គម្ចាស់ នរោត្តម ថាគ្រីវ័ន នៅឆ្នាំ១៩៤៥ នៅក្នុងសំណេរនៃព្រះបរមរតនកោដ្ឋ ទ្រង់បានឡយថា សេ្នហារបស់ព្រះអង្គជាមួយសម្តេចព្រះរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស ជាសេ្នហាដ៏ធំធេងរបស់ទ្រង់។

សម្តេចព្រះរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស ទ្រង់ពុំមានបុត្រាបុត្រីសូម្បីតែមួយអង្គ បន្ទាប់ពីបានរួមរស់ជាច្រើនឆ្នាំជាមួយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ឆ្នាំ១៩៧៥ ទ្រង់បានយាងចាកចេញពីប្រទេសកម្ពុជាទៅនៅ ទីក្រុងប៉ារីស ប្រទេសបារាំងរហូតដល់អស់ព្រះជន្មាយុតែម្តង៕[]

ឯកសារយោង

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
មុនីកេសន
ព្រះរាជអគ្គមហេសីកម្វុជទេឝ តដោយ
ម៉ានីវ៉ាន់ ផានីវង្ស