ធម្មរាជាទី២
ធម្មរាជាទី២ | ||||
រជ្ជកាល | ១៤៧៦-១៤៨៦
រាជាណាចក្រកម្ពុជា | |||
គ្រងរាជ | លើកទី១ - ១៤៦៩ លើកទី២ - ១៤៧៦ | |||
រាជសម័យ | សម័យចតុមុខ | |||
ព្រះនាមពេញ | ព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ស្រីសុរិយោទ័យ | |||
រាជបន្ត | ស្រីសុគន្ធបទ | |||
សន្តិវង្ស | រាជវង្សចតុមុខ | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
បុត្រ | ស្រីសុគន្ធបទ ចន្ទរាជា | |||
ចូលទីវង្គត់ | ១៤៨៦ | |||
ជំនឿសាសនា | ពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ជំនឿលើពពួកទេវតា |
ធម្មរាជាទី២ (អង់គ្លេស: Dhamma Reachea II) (ប្រ.ស|គ.ស ០០០០-១៤៨៦) រជ្ជកាលគ្រងរាជ (គ.ស ១៤៧៦-១៤៨៦) ព្រះអង្គជាព្រះរាជបុត្រទី៤ របស់ ពញ្ញាយ៉ាត ទ្រង់ឡើងសោយរាជសម្បត្តិលើកទី២ក្នុងឆ្នាំជូត ត្រីស័ក ព.សករាជ ២០២០ ត្រូវនឹង គ.សករាជ ១៤៧៦ ត្រូវនិង មហាសករាជ ១៣៩៩ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី" មុនពេលព្រះអង្គសោយរាជជាលើកទី២ ទ្រង់បានរត់គេចខ្លួនពីការតាមសម្លាប់របស់ ស្រីសុរិយោទ័យ ក្នុងឆ្នាំ ១៤៦១ នៃគ.សករាជ នៅពេលដែលទ្រង់បានផ្ញើសារលិខិតអំពីរាជប្រហារនេះទៅកាន់ ស្រីរាជា ទ្រង់ត្រូវបានពលសេនាប្រមាណជា ៥០០នាក់ វាយរំដោះខ្លួនចេញពីរាជវាំងចតុមុខ (បច្ចុប្បន្ន: ភ្នំពេញ) និង បាននាំយកគ្រឿងសោយរាជទាំង៥ រត់ទៅជាមួយផងដែរ ហើយទ្រង់បានទៅបង្កើតតំបន់អប្បគម៍ នៅសំរោងទង (បច្ចុប្បន្ន: កំពង់ស្ពឺ) និងបានយកតំបន់នោះឈរជើង ជាមូលដ្ឋានទ័ពនៅទីនោះ ដើម្បីតតាំងក្នុងជម្លោះរាជវង្សនេះ ក្រោយមក ក្រុមគណៈរដ្ឋមន្ត្រីបានជម្រុញឱ្យព្រះអង្គ ប្រកាសសោយរាជ ក្នុងឆ្នាំ ១៤៦៩ នៃគ.សករាជ ក្រោយការឡើងសោយរាជរបស់ ស្រីសុរិយោទ័យ មួយឆ្នាំ ដែលធ្វើឡើងនៅរាជធានី ទួលបាសាន ក្នុងឆ្នាំ ១៤៦៨ នៃគ.សករាជ ។[១]
ជីវិតចាប់ផ្ដើម
[កែប្រែ]Early Life
ធម្មរាជាទី២ មានបិតាព្រះនាម ពញ្ញាយ៉ាត និង មានមាតាព្រះនាម បុទមកេសរ ហើយព្រះអង្គមានបុត្រ២អង្គ បុត្រទី១ ព្រះនាម "ស្រីសុគន្ធបទ" និង បុត្រទី២ ព្រះនាម "ចន្ទរាជា" ហើយទ្រង់បានឡើងសោយរាជជាលើកទី២ បន្តពី ស្រីសុរិយោទ័យ ក្នុងឆ្នាំ ១៤៧៦ នៃគ.សករាជ ក្រោយពេលជម្លោះរាជវង្សត្រីភាគីត្រូវបានបិទបញ្ចប់ផងដែរ ។ ដើម្បីរក្សាតុល្យភាពអំណាចរបស់ទ្រង់ ព្រះអង្គបានដាក់នគរកម្ពុជា ស្ថិតក្រោមចំនុះ នគរសៀម ដោយទ្រង់បានបញ្ជូននូវសួយសាអាករ ជាច្រើនសន្ធឹកថ្វាយទៅព្រះរាជាសៀម ដង្វាយរួមមាន៖ ព្រះមកុដមាស១ ព្រះសង្វារមាសពាក់ឆៀង ៣ខ្សែរ ព្រះសុពណ៌បាតមាស (ស្បែកជើងមាស) មួយសម្រាប់ ស្វេតច្ឆ័ត្រ១ ព្រះខ័នមាសដងខ្លី១ដើម ជាមួយនិងស្រោមដាវមាស ប្រាក់សុទ្ធ ៣ហាប ស្មើនិង ១៨០គីឡូ ដំរីមានភ្លុក ៦ក្បាល សេះចម្បាំង ២០០ក្បាល ក្រណាត់សូត្រ ១០ហឹប កប្បាស៥ហាប មានន័យថា គ្រឿងសំលី ស្មើនិង ៣០០គីឡូ សំពត់ហូល ៣០០កី ក្នុង១កី ស្មើ១៥ម៉ែត្រ គ្រែសូត្រ ១០០គ្រឿង (គ្រែសូត្រ មានន័យថា កន្លែងអង្គុយមានថ្នាក់សម្រាប់ពួកមន្ត្រី) គ្រឿងត្បូង ១០០ ថ្មកែវ ២០០ដុំ ។ ដូចនេះ ព្រះធម្មរាជាទី២ បានគ្រប់គ្រងទឹកដីរបស់ទ្រង់ ភាគខាងលិច ចាប់ពី បាត់ដំបង មង្គលបុរី (បច្ចុប្បន្ន: បន្ទាយមានជ័យ) មហានគរ ដល់ភាគខាងជើង សុរិន្ទ ម្លូព្រៃ ទន្លេរពៅ ប៉ាក់សេ ទៅទល់និងព្រំប្រទល់ នគរឡាវ ភាគឦសាន ចាប់ពី ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី ទៅទល់និងព្រំប្រទល់ នគរអណ្ណាម ខាងកើតដល់ កំពង់ស្រកាត្រី ចុះមកផ្នែកខាងក្រោម ដល់ ស្រុកទឹកខ្មៅ ទៅទល់និង សមុទ្រចិនខាងត្បូង ។[២]
បាតុភូតរញ្ជួយដី គ.សករាជ ១៤៧៨
[កែប្រែ]Earthquake phenomenon AD 1478
ក្នុងឆ្នាំ ១៤៧៨ នៃគ.សករាជ អំឡុងពេលដែល ព្រះធម្មរាជាទី២ ធ្វើពិធីដំឡើងស័ក្ដិមន្ត្រីក្នុងព្រះបរមរាជវាំង នាទួលបាសាន (បច្ចុប្បន្ន: កំពង់ចាម) មានបាតុភូត រញ្ជួយដី បានកើតឡើងចំនួន ៥លើកស្រាលៗ ធ្វើឱ្យស្ដេច មន្ត្រី និង ប្រជារាស្ត្រក្នុងតំបន់ មានការភ្ញាក់ផ្អើលផងដែរ បាតុភូត រញ្ជួយដីនេះ មិនមានផលប៉ះពាល់អ្វីកើតឡើងក្នុងព្រះនគរនោះទេ គ្រាន់តែបាតុភូត ដ៏កម្រនេះ ត្រូវបានក្រុមមន្ត្រីក្នុងរាជវាំង ធ្វើកំណត់ត្រាទុកប៉ុនណោះ ។ ការធ្វើពិធីដំឡើងស័ក្ដិមន្ត្រីបានបន្តរហូតដល់ចប់ពិធី នៅក្មុងពិធីដំឡើងស័ក្ដិនេះ ទ្រង់ត្រាសបង្គាប់ ឱ្យដំឡើងស័ក្ដិដល់ចៅហ្វាយស្រុកចំនួន ៥នាក់ ដែលមានបណ្ដាស័ក្ដិ ១០ ហូពាន់ ដែលមានន័យថា មន្ត្រីដែលកាន់សិទ្ធកងទ័ព លើសពី ១០,០០០ (១មុឺននាក់) ។[៣]
ជំនឿលើពុទ្ធសាសនា និកាយ ហិនយាន
[កែប្រែ]Belief in Hinayana Buddhism
ធម្មរាជាទី២ ទ្រង់មានជំនឿ ពុទ្ធសាសនា និកាយ ហិនយាន ទ្រង់ទំនុកបម្រុង ព្រះពុទ្ធសាសនាបានយ៉ាងល្អ ទ្រង់ប្រោសព្រះរាជទានរង្វាន់ដល់អស់មុខមន្ត្រី ឱ្យឡើងយសសក្ដិ ទ្រង់ប្រណីដល់ សមណៈជីព្រាហ្មណ៍ ទាំងបណ្ដាប្រជានុរាស្ត្រ ឱ្យយបានសុខក្សេមក្សាន្ត ទ្រង់មានព្រះទ័យ ប្រកាន់នូវទសពិធរាជធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចំណាយព្រះរាជទ្រព្យ សង់សាលាឆាន់ សម្រាប់ព្រះសង្គសម្រាប់ព្រះសង្ឃ និង សាងសង់នូវកុដិស្នាក់អាស្រ័យដល់ព្រះសង្ឃក្នុងវត្តអារាមផងដែរ និង ជម្រុញឳ្យមានការសិក្សារៀនសូត្រស្រាវជ្រាវ ទៅលើផ្នែក បកប្រែភាសាបាលី ផងដែរ ។ ហើយព្រះអង្គបានលើកលែង យកពន្ធរាជការ និង ពន្ធព្រះរាជធានី រយៈពេល ៣ឆ្នាំ ក្នុងការគ្រងរាជរបស់ព្រះអង្គជាឆ្នាំ ដែលពលរដ្ឋ មានសុខសន្តិភាព និង មិនមានសង្គ្រាមបន្តទៀតនោះទេ ។ ព្រះធម្មរាជាទី២ ដែលព្រះរាជា យកចិត្តទុកដាក់ទៅលើសាសនា ព្រះពុទ្ធជាខ្លាំង ព្រះអង្គបានបួសរយៈពេល បីថ្ងៃ ក្នុងឆ្នាំ ១៤៨៥ នៃគ.សករាជ ក្នុងអំឡុងពេលដែលព្រះអង្គបួស ព្រះអង្គបានធ្វើពិធី ដង្ហែរ ព្រះបរមសារីរិកធាតុ (ឆ្អឹង) របស់ ស្រីរាជា និង ស្រីសុរិយោទ័យ ដែលសុំបានពីស្ដេចសៀមមកវិញ យកមកតម្កល់ក្នុងចេតិយមួយ និង ធ្វើពិធី សូត្រមន្តធម្មទាន ឆ្លងចេតិយនោះផងដែរ ទ្រង់បរិច្ចាគព្រះរាជទ្រព្យ ដោយព្រះរាជសទ្ធានូវ វេរភូមិ២១ ស្រែ២១ ខ្ញុំប្រុស២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១នឹម រទេះក្របី២១នឹម សេះ២១ក្បាល ដំរី២១ក្បាល និងគ្រឿងប្រគំផ្សេងៗ ថ្វាយទុកជាទាសាទាសី ឱ្យរក្សាព្រះចេតិយ ព្រះវិហារ សីមា សម្រាប់បោសច្រាសសំអាតជាប្រចាំ ។ មួយឆ្នាំក្រោយមក ព្រះអង្គបានប្រឈួនឈឺធ្ងន់ ហើយក៏សោយព្រះទីវង្គត់ នូវក្នុងរាជធានីទួលបាសាន ក្នុងឆ្នាំ ១៤៨៦ នៃគ.សករាជ ព្រះបរមវង្សា នាម៉ឺនសព្វមុខមន្ត្រី លើកព្រះសពតម្កល់ក្នុងព្រះកោដ្ឋស្រេច ទើបអញ្ជើញ ព្រះស្រីសុគន្ធបទ ជាព្រះរាជបុត្រាច្បង ឱ្យឡើងគ្រងរាជសម្បត្តិបន្តពីបិតារបស់ទ្រង់ ។[៤]
ចំណារពន្យល់
[កែប្រែ]នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
តាមរយៈឯកសារមហាបុរសខ្មែរ ឆ្នាំ 1991 និង 2001 មានការសរសេរបំភ្លៃថា ព្រះធម្មរាជាទី២ គឺជាបុត្ររបស់អ្នកម្នាងសុីសាង៉ាម ដែលជាជាតិសាសន៍សៀម ប៉ុន្តែទោះជាមានការសរសេរបំភ្លៃយ៉ាងណា អ្នកនិពន្ធបានធ្វេសប្រហេសរឿងមួយ គឺមិនអាចបំភ្លៃពេលវេលា នៃ ការបំលាសទីរបស់ ព្រះបរមរាជាទី១ ឬ ពញ្ញាយ៉ាត បាននោះទេ តាមរយៈទឡ្ហីករណ៍ នៃការសិក្សារបស់ក្រុមបុរាណាចារ្យ ដែលពណ៌នា អំពីព្រះពញ្ញាយ៉ាត បានលើកទ័ពទៅបណ្ដេញសៀមចេញពីទឹកដីអង្គរ និងបានយកសុីសាង៉ាម ធ្វើជាស្នំឯក ដែលជាឋានៈនៃលំដាប់រងទី២ បន្ទាប់ពីឋានៈព្រះមហេសី នៅក្នុងពេលដែលពញ្ញយ៉ាត មានទំនាក់ក្នុងពេលវេលា នៃព្រឹត្តិការណ៍ទី២ ហើយធម្មរាជា ប្រសូត្រនៅក្រុងចតុមុខ ក្នុងព្រឹត្តិការណ៍ទី៣ តើធម្មរាជាទី២ ក្លាយជាកូន សុីសាង៉ាម ដោយវិធីណា ? ឬ មួយអ្នកសរសេរបំភ្លៃចង់មានន័យថា សុីសាង៉ាម ប្រើពិធីពន្យាកំណើត ? នៅមានចំនុចមួយទៀត ដែលព្រះស្រីរាជា ជាបុត្រទី២ កើតក្នុងព្រឹត្តិការណ៍ទី២ ហេតុម្ដេច បានមានម្ដាយ បទុមកេសរ ក្នុងព្រឹត្តិការណ៍ទី៣ នៃទំនាក់ទំនង នៅចតុមុខ ? នេះជាព្រឹត្តិការណ៍បំលាសទីរបស់ ពញ្ញាយ៉ាត ក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ 1969 ពញ្ញាយ៉ាតរត់ភៀសខ្លួនពីក្រុងអង្គរ មកទួលបាសាន បន្ទាប់មកបង្ករទ័ពទៅបណ្ដេញសៀមរំដោះក្រុងអង្គរ ក្រោយមកចាកចោលក្រុងអង្គរ មកទួលបាសានម្ដងទៀត ទួលបាសានជួបទឹកជំនន់ធំនាឆ្នាំរោង ទើបរើរាជធានីមកចតុមុខ មានទំនាក់ទំនងជាមួយអ្នកម្នាងទី៣ នៃកំណើតធម្មរាជា ។
មើលផងដែរ
[កែប្រែ]តំណភ្ជាប់ រជ្ជកាលគ្រងរាជ
[កែប្រែ]ធម្មរាជាទី២ (គ.ស ០០០០-១៥០៤)
| ||
មុនដោយ ស្រីសុរិយោទ័យ |
រាជាណាចក្រកម្ពុជា ១៤៨៦-១៥០៤ |
តដោយ ស្រីសុគន្ធបទ |
ឯកសារយោង
[កែប្រែ]- ↑ Société Asiatique (1871) Journal asiatique: ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 18, Publisher: Society, Original from the Bavarian State Library
- ↑ Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
- ↑ Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
- ↑ Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917