ខេត្តទឹកខ្មៅ

ដោយវិគីភីឌា
ខេត្តទឹកខ្មៅ (Ca Mau province)
Tỉnh Cà Mau
ខេត្ត
Da Bac Islet in Ca Mau
រហស្សនាម: Dark water
Location of Cà Mau within Vietnam
កូអរដោនេ: 9°5′N 105°5′E / 9.083°N 105.083°E / 9.083; 105.083កូអរដោនេ: 9°5′N 105°5′E / 9.083°N 105.083°E / 9.083; 105.083
ប្រទេស  Vietnam
Region Mekong Delta
Capital Cà Mau
ប្រជាជន (2006)[១]
 • សរុប ១,២៣២,០០០
Demographics
 • Ethnicities Vietnamese, Khmer, Hoa, Tày
ល្វែងម៉ោង ICT (ម.ស.ស.+7)
Calling code 780
ក្រមអ.ម.អ. ៣១៦៦ VN-59
គេហទំព័រ www.camau.gov.vn


ទិដ្ឋភាពខេត្តទឹកខ្មៅ ។

ទឹកខៅ្ម ជាខេត្តមួយនៅដែនដីកម្ពុជាក្រោមដែលភាសាសាម័ញ្ញតែងនិយមហៅថាជ្រោយទឹកខៅ្មព្រោះជាជ្រោយនៅចុងកាត់មាត់ញកសិ្ថត នៅបែកខាងលិចនៃប្រទេសគឺដែនដីកម្ពុជាក្រោម ។ ទីប្រជុំជនដ៏សំខាន់នៃតំបន់នេះគឺ ទីក្រុងទឹក ខៅ្ម ដែលជាដែនដីកោះហ៊ុំព័ទ្ធដោយដងសឹ្ទង ដូចក្រឡាច័ក្រ ។

ទីក្រុងទឹកខៅ្ម ត្រូវបានតភា្ជប់ដោយផ្លូវជាតិ លេខ ១ A និងផ្លូវជាតិលេខ៦៣ ដែលមានរយៈចមា្ងយពីទីក្រុងពៃ្រនគរ ( Sài Gòn ) ប្រវែង ៣៨០ Km និងពីទីក្រុងព្រែកឫស្សី ( Cần Thơ) ប្រវែង ១៨០ Km គេមិនត្រឹមតែអាចធើ្វដំណើរ ទៅកាន់ទីក្រុងទឹកខៅ្មតាមផ្លូវគោកតែគេ អាចទៅបានតាម ផ្លូវទឹកដោយស្រួលទៀតផង ។ អំពីពាក្យថា ទឹកខ្មៅ និង ពាក្យថា កាម៉ាវ ក្នុងភាសាយួន៖ ពាក្យថា «ទឹកខ្មៅ» កើតឡើងដំណាលគ្នានឹង ពេលដែលជនជាតិដើមខ្មែរក្រោមបានចូលទៅកាប់ខ្លាឆ្ការព្រៃដើម្បីតាំងទីលំនៅក្នុងតំបន់នេះមុន គេបង្អស់ ។

ហេតុដែលនាំជនជាតិដើមខ្មែរក្រោម ហៅខេត្តនេះថា «ទឹកខ្មៅ»នោះ គឺដោយពេលដែលជនជាតិដើមខ្មែរក្រោមបានមកតាំងទីលំនៅក្នុងតំបន់ នេះមុនដំបូង គឺជាតំបន់ព្រៃក្រាស់ និងមានស្លឹកឈើជ្រុះគរនៅនឹងទឹកបណ្តាលឲ្យទឹកក្នុងតំបន់នេះទៅ ជាខ្មៅមានសត្វឈ្លើងច្រើន ។ ក្រោយ ពីកាប់ឆ្ការនិងបានតាំងទីលំនៅក្នុងតំបន់នេះ ពលរដ្ឋជនជាតិដើមខ្មែរក្រោមបានហៅខេត្តនេះថា «ទឹកខ្មៅ» ជា រៀងរហូតមកដល់សព្វថ្ងៃ ។

ចំណែកជនជាតិយួនវិញ ពេលបានចូលដល់ទឹកដីកម្ពុជាក្រោមនៅសតវត្សរ៍ទី ១៧ តាមរយ:ព្រះបាទជ័យជេដ្ឋាទី ២ (១៦១៨-១៦២៨) ដែល វង្វេងនឹងសម្រស់ស្រីយួននោះ បានឮជនជាតិដើមខ្មែរក្រោមហៅតំបន់ខេត្តនេះ ថា«ទឹកខ្មៅ» យ៉ាងនេះ ក៏នាំគ្នាហៅតាមសំនៀងខ្មែរក្រោមម្ចាស់ ស្រុកមិនច្បាស់ថា «កាម៉ាវ» (Ca Mau) ទៅវិញ រហូតដល់សព្វថ្ងៃ ។

បើយើងប្រៀបធៀបរវាងពាក្យខ្មែរថា«ទឹកខ្មៅ» និងពាក្យយួនថា «កាម៉ាវ» ថាតើពាក្យមួយដែល មានអត្ថន័យនោះ គឺយើងសង្កេតឃើញដូច្នេះពាក្យ ថា «ទឹកខ្មៅ» មកពីពាក្យ «ទឹក» បូកនឹង ពាក្យ «ខ្មៅ» ។

ពាក្យថា «ទឹក» បើយោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជគណ:មហានិកាយ ជោត ញ្ញាណោ (ជ.ណ) បោះពុម្ភឆ្នាំ ១៩៦៨ បាន ពន្យល់ ថា [ទឹក ន.(បា ទក) ធាតុរាវ,តាមកំណើត ដើមឥត ព័ណ៌ ឥតក្លិន, ជារបស់មានប្រយោជន៍ដ៏សំខាន់ សម្រាបើពួកមនុស្សសត្វ , មានត្រូវផឹក, ងូត ជាដើម] ។

ពាក្យថា «ខ្មៅ» បើបើយោងតាមវចនានុក្រមខាង លើដដែលបានពន្យល់ថា [ខ្មៅ គុ.ដែលមានព័ណ៌ងងឹតឬព័ណ៌យ៉ាងធ្យូង ។ ពាក្យផ្ទុយ ស ]

រួមស័ព្ទ(ពាក្យ)ទាំងពីរនេះចូលគ្នាបានទៅជា «ទឹកខ្មៅ» ដែលមានន័យថា «ទឹកដែលមានព័ណ៌ខ្មៅ» គឺសំដៅទៅលើ«ស្លឹកឈើដែលធ្លាក់គរទៅនឹងទឹកយូរថ្ងៃបណ្តាលឲ្យទឹកខ្មៅ» មិនមែនទឹកខ្មៅសម្រាប់សរសេរឡើយ ។ ចំណែកពាក្យ កាម៉ាវ ក្នុងភាសាយួនដែលសរ សេរថា Cà Mau នេះគឺគ្មានន័យទេអក្សរសាស្ត្ររបស់យួន ។ ពាក្យថា Cà Mau នេះ គឺជាអក្សរយួន សរសេរតាមសំនៀងខ្មែរ ។


ទីតាំងភូមិសាស្រ្ត៖ ខេត្តទឹកខៅ្ម មានទីតាំងព្រំប្រទល់ទិសខាង ជើងជាប់នឹងខេត្តក្រមួនស ( Kiên Giang )ខាងកើត ជាប់នឹងខេត្តពលលាវ ( Bạc Liêu ) និងសមុទ្រ ខាងកើតខាងត្បូងជាប់នឹងសមុទ្រខាងកើតនិងព្រំប្រទល់ខាងលិចជាប់ ឈូងសមុទ្រថៃ ។

ខេត្តទឹកខៅ្មមានផី្ទដីសរុប ៥.២១១ គីឡូម៉ែត្រ ការ៉េ ក្នុងនោះ · ដីព្រៃមាន ១០០.៦០០ ហិចតា · ដីស្រែមាន ១៣០.៥១៣ ហិចតា · ព្រៃឈើកសិកម្មមាន ៣៣.៥៩១ ហិចតា · ដីចំការមាន ៨.៣៣៤ ហិចតា · ផី្ទដីជលផលមាន ២០៤.៣៨១ ហិចតា ឆេ្នរសមុទ្រខាងលិចមានប្រវែង ៤៥ គម ជាប់និងឈូងសមុទ្រថៃ ឯឆេ្នរ ខាងកើតមានប្រវែង ១០៤ គម ជាប់និងសមុទ្រខាងកើត ។

រដា្ធបាលភូមិសាស្រ្ត៖ ខេត្តទឹកខៅ្មសព្វថៃ្ង ត្រូវបានរបបកុម្មុយនិស្ត យួន បែងចែកជាទីក្រុងចំ នួន ១ និង ៨ ស្រុក មាន ៩៧ ចំនួនខ័ណ្ឌ សងា្កត់ ឃុំ ក្នុងនោះចែកជា ៨ សងា្កត់ ៨ ទីរួមស្រុក និង ៨១ ឃុំ ។

ប្រជាជន៖ ខេត្តទឹកខៅ្ម មានប្រជាជនសរុប ១.១៦៥. ៨៧៦ នាក់ ។ ប្រជាជនរស់នៅតំបន់ទីប្រជុំជនមាន ២២០. ៦៥០ នាក់ នៅតាមជនបទ មាន ៩៤៥ .២ ២២៦ នាក់ ។

ប្រវតិ្តសងេ្ខប៖ សិលាចារឹកនៅបា្រសាទបាំ្រលែ្វង (Năm Căn) នៅខេត្តទឹកខៅ្ម ដែល បានចារឡើង ដោយ ព្រះរាជកុមារគុណវរ័្មន ក្នុងសតវត្សន៍ទី ៦ នៃគ្រឹស្ត សករាជបានរៀបរាប់អំពីប្រវតិ្តរបស់ទ្រង់ផា្ទល់ ។ ព្រះរាជកុមារ ឬ ផាន់ តាង ចេង បើសរសេរជាភាសាចិនជាព្រះរាជបុត្តរបស់ព្រះនាងកុលប្រ ភាវតី និងកោណិ្ឌន្យជ័យវរ្ម័នដែលបានសោយទីវង្គត នៅឆាំ្ន ៥១៤ នៃ គ្រឹស្តសក្ករាជ ។

ព្រះអង្គជាព្រះរាជបុត្តនៃព្រះមហាក្សត្រដែលជាព្រះច័ន្ទនៃរាជវង្ស កោណិ្ឌន្យព្រះអង្គបានត្រួតត្រាកាន់កាប់តំបន់មួយ ដែលបីតារបស់ទ្រង់ បានកសាងនៅលើទីទឹកភក់ នៅស្រុកទឹកខៅ្ម ខេត្ត ព្រែកឫស្សីកម្ពុជា ក្រោម ។

ស្រុកទឹកខៅ្ម សព្វថៃ្ងបានកា្លយជា ខេត្តមួយមានឈ្មោះទឹកខៅ្មយួន ហៅកាម៉ាវ (Cà Mau) ។ ឈ្មោះថា ទឹកខៅ្ម ព្រោះជ្រោយទឹកខៅ្មប្រ ជុំដោយដងសឹ្ទងនិងព្រែកជាច្រើនដែលទឹកនៃដង សឹ្ទងព្រែកទាំងនេះ គឺទឹកនៅជ្រោយដែលសិ្ថតចន្លោះសឹ្ទងបាយហាប់និង ដាំកិន មាន ពណ៍ខៅ្ម ។

មួយវិញទៀតពាក្យថា ជ្រោយទឹកខ្មៅមានដើមកំណើតក្នុងសម័យព្រះ បាទសូរិយាវរ័្មនទី ២ ហើយតំបន់នេះ បើតាមសៀវភៅសរសេរដោយដៃ របស់ព្រះតេជព្រះគុណ ថាច់ ប៉ាង បានពន្យល់ថា ព្រះមហាក្សត្រសូរិយា វរ័្មនទី ២ បានចាត់តាំងឲ្យពញ្ញាតេជោទៅស្រុកបាសាក់ដើម្បីបំពេញ បេសកកម្មត្រួតត្រាឆេ្នរសមុទ្រ ខាងត្បូង ។ ពញ្ញាតេជោបានប្រមូល អ្នកស្រុកនៅ ជ្រោយទឹកខ្មៅនៅកនែ្លងដែលព្រះអង្គមា្ចស់ខែ្មរមួយអង្គ និងព្រះអង្គមា្ចស់ក្សត្រីលាវបានបងើ្កតនៅរាជ ធានីមួយរបស់ព្រះអង្គ ។ ព្រះអង្គបានប្រទានឈ្មោះ ថា ជ្រោយខែ្មរ ។ ពាក្យថា ជ្រោយខែ្មរ បាន កា្លយទៅជាជ្រុងខែ្មរ ។ ជ្រុងខែ្មរ សព្វថៃ្ង ជាភូមិសា្ថនប្រមូលផ្ដុំនៃជន ជាតិដើមខ្មែរក្រោម និងមានវត្តមួយឈ្មោះថា វត្ត ជ្រុងខែ្មរ ។

លោកតា តាំង ហើស ដែលគាត់ទើបតែអនិ ច្ចធម្មក្នុងជនា្មយុ ៩២ ឆ្នាំ កាលពីឆ្នាំ ២០០៥ និង លោកយាយ តាំង តូយ លិន បានអនិច្ច ធម្មកាលពីឆ្នាំ ២០០៩ ក្នុងជនា្មយុ ៧៩ ព្រឹទា្ធចារ្យទាំងពីរនេះ មាន ស្រុកកំណើតនៅស្រុកភូមិរាជគុយ (រាជត្រកូល) ឃុំវាលស្រីស្រ ណោះស្រុកព្រះបាទ ជាន់ទុក ( Trần Văn Thời ) នៃខេត្តទឹកខ្មៅ និងចាស់ទុំជាច្រើនទៀត បានឲ្យដឹងថា មុនសង្គ្រាមលោកទី ១ (សង្រា្គម លោក លើក ទី ២ ១៩៤៥ ) គឺមុនការកាប់សមា្លប់ខែ្មរ ដោយរបបយួនយៀកមិញ ។ តំបន់ជ្រោយខែ្មរឬ ជ្រោយទឹកខៅ្ម) គឺមានសុទ្ធតែជនជាតិដើមខែ្មរក្រោម រស់នៅ ។ ខែ្មរក្រោមទាំង នេះភាគច្រើនបានចំណាក ស្រុកមានពីស្រុកព្រះត្រពាំង (Trà Vinh) មករស់នៅ ។ ខែ្មរក្រោមទាំងនេះមានជីវភាពធូរធារណាស់ក្នុងមួយ គ្រួសារៗមានដីសែ្ររាប់រយហិតតា មានផ្ទះ ក្បឿង ជញ្ជាំងកា្ដរ សសរ ផ្ចិក សា្មច់ធំៗ សត្វក្របីរាប់សិបនឹម ។ ឯជនជាតិយួននិងចិនមានមក រស់នៅលាយលាំតិចតួចជនយួនទាំងនេះមួយចំនួនមកស៊ីឈ្នួលខែ្មរ ក្រោមនិងបានសុំទិញសុំចែកស្រែចំការសែ្ររបស់ខែ្មរក្រោមតាំងជា លំនៅជាបណើ្ដរៗ។

ក្រោយការកាប់សមា្លប់ខែ្មរនៅឆាំ្ន ១៩៤៥ ជនជាតិបានយួនមករស់នៅ ច្រើនឡើងៗជាលំដាប់នៅខេត្តទឹកខ្មៅ ។ ពួកជនជាតិយួនមកតាំងទី លំនៅក្រោយឆាំ្ន ១៩៤៥ សុទ្ធតែជាខែ្សស្រឡាយនឹងក្រុមយួនយៀក មិញ (Việt Minh) ពួកគេចូលមកទន្រា្ទនកាន់កាប់ដី សែ្រចំការខែ្មរ ក្រោមដោយស្រស់ៗ ។

ឯជនជាតិដើមខែ្មរក្រោម ដែលបានរួចខ្លួនពី ការកាប់សមា្លប់របស់យួន យៀកមិញនោះ គឺភាគច្រើនបានរួចខ្លួនដោយការរត់គេចទៅប្រមូលផ្ដុំ នៅគ្នាត្រង់ម្ដុំស្រុកយ៉ារ៉ាយ ស្រុកហូផុង នៃខេត្តពលលាវ និងហួសទៅ នៅតំបន់ដែលមានខែ្មរក្រោមរស់ នៅច្រើន ឯខេត្តឃាំ្លងជាច្រើនទៀត ផង ។

បនា្ទប់ពីការកាប់សមា្លម់បានផុតរលត់ទៅខែ្មរក្រោមបានវិលមករស់នៅ ក្នុងភូមិសា្ថនរបស់ខ្លួនវិញ មានតិចតួចណាស់ ព្រោះពួកគាត់នៅតែដក់ ជាប់ការភ័យខា្លចរអាអំពើកាប់សមា្លប់ពីរបបយួនយៀក មិញ ។

ការកែប្រែឈ្មោះខេត្ត៖ ក្នុងរបបអាណានិគមយួនសម័យយ៉ាឡុង (Gia Long ) មិញម៉ាង (Minh Mạng ) ១៨០៨​ ទឹក ខៅ្មត្រូវបានរបបនេះចាត់ជាស្រុកមួយហៅថា ស្រុក ឡុងសៀង (Long xuyen ) សិ្ថតក្នុង ខេត្តពាម ( Hà Tiên ) ។ ឆាំ្ន ១៨៨២ តំបន់ទឹកខៅ្ម និង តំបន់ពលលាវ ត្រូវបានចាត់ជាខេត្តមួយ មានឈ្មោះថាខេត្តពលលាវ ( Bạc Liêu )។ ឆាំ្ន ១៩៥៦ - ១៩៧៥ របបសាធារណរដ្ឋវៀតណាមតំបន់ទឹកខៅ្មត្រូវ បានចាត់ជាខេត្តមួយឈ្មោះថា អាងស្វៀង (An Xuyên ) រីឯប្រជំជន់ ទឹកខ្មៅ ត្រូវបានដាក់ឈ្មោះថា កា្វង ឡុង ( Quan Long )។ ពីខែកុម្ភៈ ឆ្នាំ ១៩៧៦ ដល់ ឆ្នាំ ១៩៩៦ ក្នុង របបយួនកុម្មុយនិស្ដយួនខេត្ត ខេត្តអាង ស្វៀង ( An Xuyên ) និងផ្នែកមួយទៀតរបស់ខេត្តពលលាវ ត្រូវបានរួមបញ្ចូលជាខេត្តមួយដែលមានឈ្មោះជាភាសា យួនថា មិញ ហាយ( Minh Hải )​ ។ ឆាំ្ន ១៩៩៧ ខេត្តមិញហាយ (Minh Hải) ត្រូវ បានចែកជា ២ ខេត្តវិញ ដដែលគឺ៖ · ខេត្តពលលាវ​ ( Bạc Liêu ) · ខេត្តទឹកខ្មៅ ( Cà Mau )

តាមសេចកី្ដសមេ្រចរបស់សមាជលើកទី IX នាសម័យប្រជុំទី ១០ កាល ថៃ្ងទី ០៦ ខែវិច្ឆិកា ឆាំ្ន ១៩៩៦ ដែលក្នុងពេលនោះ ខេត្តទឹកខ្មៅមានស្រុក ទាំងអស់ចំនួន ៦ ។

វត្តនៅខេត្តទឹកខៅ្មមាន ៧ គឺ៖ 1. វត្ត​សិរីមង្គល (ដូវណាយ) Đầu Nai 2. វត្តជ្រុងខែ្មរ (ជ្រោយខែ្មរ) Rạch Giồng 3. វង្សស្រង់ក្របីឃ្លៀច Cao Văn 4. សិរីវង្សាបុបា្ផរាម Tâm Hiệp 5. មុនីវង្សាបុបា្ផរាម (​ទឹកខៅ្ម ) Cà Mau 6. រាជគូយ (រាជត្រកូល ) Rạch Cụi 7. សតា្ថបូជនីយារាម ( ញ៉ាមៃថី្ម ) Công Đức Lâm [២]បនន្ត

មើលផងដែរ[កែប្រែ]

  1. Cite error: Invalid <ref> tag; no text was provided for refs named General Statistics Office of Vietnam
  2. http://sereykh.blogspot.com/2009/08/blog-post_01.html