ព្រះបាទបរមរាជាទី៤

ពីវិគីភីឌា
Jump to navigation Jump to search
ព្រះបាទបរមរាជាទី៤
រជ្ជកាល១៥៦៦-១៥៧៦
រាជ្យមុនព្រះបាទចន្ទរាជា
រាជ្យបន្តព្រះបាទសត្ថាទី១
សាសនាព្រះពុទ្ធសាសនា និងរាជធានីលង្វែក

(ឆ្នាំ១៥៦៦-ឆ្នាំ១៥៧៦នៃគ.ស)[កែប្រែ]

ក្រោយពីព្រះបាទចន្ទរាជាសោយទីវង្គតទៅ ព្រះមហាឧបរាជ ដែលជារាជបុត្របន្ទាប់ដែលមាននាមថា ព្រះបាទបរមរាជា ឡើងសោយរាជ្យស្នងព្រះរាជបិតាដោយមាននាមសម្រាប់រាជ្យថា ព្រះសម្តេចព្រះបរមរាជាធិបរាជរាមាធិបតី។ ព្រះបាទបរមរាជាទី៤ មានបុត្រចំនួន ៤ព្រះអង្គដូចជា៖ ១. ព្រះបាទសត្ថាទី១ (ប្រសូតនៅឆ្នាំ១៥៣៩) ២. ព្រះបាទស្រីសុរិយោពណ៌ (ប្រសូតឆ្នាំ១៥៥៤ ជាបុត្រព្រះម្នាងកេសរមាលា) ៣. ព្រះបាទពញានូ (ប្រសូតឆ្នាំ១៥៥៨ ជាបុត្រព្រះម្នាងកេសរមាលា) ៤. ព្រះបាទចៅពញាអន (ប្រសូតឆ្នាំ១៥៦៣ ជាបុត្រព្រះម៉ែនាងវង) ព្រះបាទស្រីសុយោពណ៌បានយកបុត្រីព្រះបាទយសរាជា នាមជាតិក្សត្រីហើយមានបុត្រនាម ព្រះបាទជ័យចេស្តា

ទំនាក់ទំនងជាមួយអឺរ៉ុប[កែប្រែ]

តាមកំណត់ហេតុរបស់បព្វជិត បានឱ្យដឹងថាព្រះបាទបរមរាជាទិ៤ បានឈ្វេងយល់ថាសកម្មភាពខាងជំនាញនិងកើតមានឡើងបន្ទាប់ពីការមកដល់របស់ពួកបុព្វជិត ព្រះអង្គទ្រងក៏បានអំពាវនាវសូមឱ្យអង្គការកណ្តាលនៅម៉ាឡាកាបញ្ជូនឱ្យផ្សព្វផ្សាយសាសនាមកកាន់ប្រទេសព្រះអង្គ ដោយហេតុនេះគេឃើញមានបុព្វជិតពីអង្គដែលមកកាន់ប្រទេសខ្មែរគឺបុព្វជិតឈ្មោះ ឡូប៉ូកាដូសូ និងចៅ ម៉ាដេរ៉ា។ បុព្វជិតទាំងពីរអង្គបានមកដល់រាជធានីលង្វែកនៅមុនឆ្នាំ១៥៧៩[១]។(សូមអសគុណ)

ឯកសារយោង[កែប្រែ]

  1. សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ភាគ២ ឆ្នាំ១៩៧៣ ទំព័រទី៣០