Jump to content

សម័យកាលស្រីសន្ធរ

ពីវិគីភីឌា

សម័យកាលស្រីសន្ធរ

Stupa of Srei Sokunbot built by Chan Reachea
ចំនួនរជ្ជកាល ៥ រជ្ជកាល
ចំនួនស្ដេចគ្រប់គ្រង ​​៥ អង្គ
រាជសម័យ
ចាប់ផ្ដើម គ.សករាជ ១៥៩៦
បញ្ចប់ ​​​គ.សករាជ ១៦២០
រយៈពេលឈរ ២៤ ឆ្នាំ
រាជធានី ស្រីសន្ធរ
ចំនួនប្រជាជន ប្រហែល ៣៥មុឺននាក់
ទីតាំងផ្ទុកទឹក មានចំនួន ៩៥
កំពង់ផែជំនួញ មានចំនួន ៣
  • ជ្រោយពន្លារ
  • អូរកែវ
  • ពាម

សម័យកាលស្រីសន្ធរ (អង់គ្លេស: Srei Santhor period) គឺជាសម័យកាលក្រោយការដួលរលំនៃអាណាចក្រលង្វែក ដែលត្រូវបានចាប់ផ្ដើមឡើងនៅចុងស.វទី១៦ ឆ្នាំនៃការប្រកាសរាជសម័យ ១៥៩៦ នៃគ.សករាជ និង បានឆ្លងកាត់រជ្ជកាលស្ដេច ចំនួន៥ និងត្រូវបានបញ្ចប់ទៅវិញក្នុងរាជ ព្រះបរមរាជាទី៤ ក្នុងឆ្នាំ ១៦២០ នៃគ.សករាជ ។[]

ទំនាស់រវាងកម្ពុជា និង អេស្ប៉ាញុល ១៥៩៦

[កែប្រែ]

Conflict between Cambodia and Spainish 1596

ទំនាស់រវាងកម្ពុជា និង អេស្ប៉ាញុល បានចាប់ផ្ដើមឡើងក្រោយពេលលោក ឌីអុីហ្គូ បេឡូសូ (Diego Beloso) ដែលជាបេសកជនរបស់ ព្រះសត្ថាទី១ ដែលវិលត្រឡប់ពីដែនម៉ានីឡា ប្រទេសភ្វីលីពីន បានត្រឡប់មកវិញជាមួយនិង សំពៅ ៣គ្រឿង និង កងកម្លាំងអេស្ប៉ាញុលចំនួន ៥០០នាក់ បានមកដល់បារាជ ខេត្តមាត់ជ្រូក (បច្ចុប្បន្ន: ត្រូវ​បានយួនហៅថា ចូវឌុក) (Châu Đốc) លោក បេឡូសូ បាន​ទទួល​ដំណឹង​ថា រាជធានីលង្វែកត្រូវបានពួកសៀមវាយដុតបំផ្លាញរួចទៅហើយ ហើយបច្ចុប្បន្ននេះព្រះមហាក្សត្រកម្ពុជាមានបរមនាមថា​ ព្រះ​បរមរាមា និង បានយាងទៅគង់នៅរាជវាំងថ្មីនាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លោក បេឡូសូ និង ពួកអេស្ប៉ាញុល បានធ្វើដំណើរមកដល់ភ្នំពេញ ពួកគេបានស្នាក់នៅភ្នំពេញមួយរយ: ពេលនោះពួកអេស្ប៉ាញុលក៏មានជម្លោះជាមួយពួកឈ្មួញចិនរហូតឈានដល់ការប៉ះទង្គិចគ្នា ដែលធ្វើឱ្យជនជាតិចិនបាត់បង់ជីវិតប្រមាណជា ៣០០នាក់ ដោយគ្រាប់កាំភ្លើងរបស់ពួកអេស្ប៉ាញ ក្រុមឈ្មួញចិន បានប្ដឹងដល់ព្រះមហាក្សត្រកម្ពុជាឱ្យដោះស្រាយពីបញ្ហានេះ ដូចនេះ ព្រះរាជាខ្មែរបានបង្គាប់ឱ្យពួកអេស្ប៉ាញុល ត្រូវសងការខូចខាតទៅឱ្យពួកចិនវិញ ។ លោក បេឡូសូ បានជូនដំណឹង អំពីបំណងរបស់ខ្លួនក្នុងការចូលគាល់ព្រះរាជាកម្ពុជា ជាមួយ និង ពួកអេស្ប៉ាញុល ប៉ុន្តែត្រូវបានព្រះរាជាកម្ពុជា បដិសេធមិនឱ្យចូលជួបឡើយដ៏រាបណាពួកអេស្ប៉ាញុល មិនទាន់សងថ្លៃខូចខាតទំនិញដល់ក្រុមឈ្មួញចិន ។ ដោយសេចក្តីបដិសេធរបស់ព្រះរាជាកម្ពុជា បានធ្វើឱ្យលោកបេឡូសូ មានការខឹងសម្បារ និង គុំគួនទៅលើព្រះរាជាកម្ពុជាជាខ្លាំង ដូចនេះលោក បេឡូសូ និង ពួកអេស្ប៉ាញុល បានរៀបចំគម្រោងការមួយដោយ និង លួចធ្វើឃាត ព្រះរាជាកម្ពុជា ហើយពួកគេក៏និងទៅស្វែងរក ខ្សែររាជវង្សដែលសេះសល់ផ្សេងទៀតយកមកគ្រងរាជផងដែរ ។ លោក បេឡូសូ បានជូនដំណឹងទៅ ព្រះមហាក្សត្រកម្ពុជា ថាពួកអេស្ប៉ាញុល បានយល់ព្រមសងថ្លៃខូចខាតទៅកាន់ពួកឈ្មួញចិនហើយពួកគេមានបំណងចង់ចូលគាល់ព្រះរាជាកម្ពុជាដោយផ្ទាល់ជាមួយនិងព្រះដង្វាយផងដែរ ។ លោក បេឡូសូ បានរៀបឧបាយកលធ្វើឃាតព្រះរាជាកម្ពុជា ដោយលោកបានចាត់ឱ្យពួកអេស្ប៉ាញុល ២៤នាក់ ឱ្យសែងហិបដង្វាយចូលគាល់ព្រះរាជាកម្ពុជា រំពេចនោះពួកគេបានបើកហិបទាញចេញនូវស្វៃកាំភ្លើងបាញ់សម្ដៅទៅព្រះបរមរាមា និង បានធ្វើឱ្យព្រះរាជាកម្ពុជាចូលព្រះទិវង្គតនៅខែឧសភា ឆ្នាំ១៥៩៦ នៃគ.សករាជ ។[]

អន្តរាគមន៍អេស្ប៉ាញនៅកម្ពុជា ១៥៩៧

[កែប្រែ]

Spanish Intervention in Cambodia 1597

ក្រោយពេលលោក ឌីអុីហ្គូ បេឡូសូ (Diego Beloso) ធ្វើឃាតព្រះបរម រាមាជើងព្រៃ រួចហើយលោក និង ស្ម័គ្របក្សពួក បានរំដោះខ្លួនចេញពីរាជវាំងស្រីសន្ធរ រួចចុះសំពៅ តាមដងទន្លេមេគង្គមកដល់ស្ទឹងត្រែង ក៏បន្តដំណើរតាមផ្លូវគោកឡើងទៅក្រុងវៀងចន្ទន៍ នគរឡាវ ដើម្បីទៅយាង ព្រះពញ្ញាតន់ ដែលជាបុត្រាពៅរបស់ ព្រះសត្ថា ឱ្យមកសោយរាជនៅកម្ពុជា ពញ្ញាតន់ បានឡើងសោយរាជជាផ្លូវការណ៍នៅកម្ពុជា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ ១៥៩៦ នៃគ.សករាជ ដែលមានការជ្រើសតាំងពីសំណាក់ពួក អេស្ប៉ាញុល (Espagnol) និង ពួកប៉ទុយហ្គាល់ (Portuguese) ផងដែរ ។ នៅឆ្នាំ ១៥៩៧ ដោយពួកអេស្ប៉ាញុល យល់ឃើញថា ព្រះមហាក្សត្រកម្ពុជា ដែលខ្លួនបានជ្រើសតាង នៅតែមានការគម្រាមគំហែងពីការឈ្លានពាន របស់ពួកសៀម ដូចនេះពួកអេស្ប៉ាញុលបានធ្វើអន្តរាគមន៍នៅកម្ពុជា ដោយពួកគេ បានបញ្ជូនសំពៅចម្បាំង ចំនួន ៤គ្រឿងទៀត ដែលមាននាវិកចំនួន ១៤,០០០ (ជាង១មុឺននាក់) ដែលនាវិកទាំងនោះភាគច្រើជាជនជាតិ ដូមីនិកកាំង (Dominicans) ហើយពួកគេបានប្រមូលដំរីចំនួន ៤០០ក្បាលផងដែរ ដើម្បីចាំការពារដល់កម្ពុជា ។[]

ឯកសារយោង

[កែប្រែ]
  1. Bhun Khol (1994) Pravatti vidyā saṃrâp pathamsiksā, Publisher: Griḥsthān Poḥbumb Phsāy Qâpraṃ, Original from University of California, Berkeley p.138
  2. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
  3. Lawrence Palmer Briggs (1949) Spanish Intervention in Cambodia 1593-1603, Lawrence P. Briggs (17 Oct 1880, Manton, Wexford County, Michigan, USA — ?) was a US diplomat and independent researcher who dedicated his major work to the Ancient Khmer Empire.