Jump to content

ភាសាអេស្ប៉ាញ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ភាសាអេស៉្បាញ)
ប្រទេសប្រើភាសាអេស្ប៉ាញ

ភាសាអេស្ប៉ាញ ឬ ខាសស្ទេឡាំង (នៅភាសាអេស្ប៉ាញ español អេស៉្បាញួល ឬ​ ខាស្ទេយ៉ាណូ​ castellano) គឺជាមួយភាសាប្រលោមលោក​ ដែលបានបង្កើត នៅប្រទេសអេស្ប៉ាញ (ទ្វីបអឺរ៉ុប) និង បានចម្រីនឡើងពីភាសាមួយចំនួននិងគ្រាមភាសានៅឧបទ្វីបអាបឺរែនៅក្នុងកំឡុងពេល សតវត្សទី៩និងលាតសន្ធឹងយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍន៍នៃរាជាណាចក្រ ខាសស្ទីលឡេភូមិភាគកណ្តាល ហើយនិងភាគខាងត្បូងនៃ អ៊ីបឺរែ ក្នុងកំឡុងពេលសម័យដើមនៃប្រវត្តិសាស្រ្តជនជាតិអ៊ឺរ៉ុបនៅសតវត្ស៍ទី៥ដល់សតវត្ស៍ទី១៥។ មានតំបន់ នៅទ្វីបអាហ្វ្រិក ដូចជាប្រជុំកោះកាណារីអាស (រាជាអាណាច័ក្រអេស្ប៉ាញ)កាណារីអាស សេអូតា មេលីយ៉ា និង សាហារ៉ាខាងលិច ដែលនិយាយភាសា អេស្ប៉ាញ ដែ។ នៅសហរដ្ឋអាមេរិក ជាភាសាទីពីរ បន្ទាប់ពី ភាសាអង់គ្លេស

ភាសានេះ នៅក្រុមនៃភាសាវិទ្យា របស់ភាសាឡាតាំង និងមានជិត ភាសាបារាំង ភាសាអ៊ីតាលី ភាសាព័រទុយហ្គល័ និង គ្រាមភាសាដែល មកពីភាសាឡាតាំង ។

ភាសាអេស៉្បាញ មានឈ្មោះ កាស្សទេយ៉ាណូ​​ ដែរ ពីព្រោះបានបង្កើត នៅ តំបន់កាស្សទីយ៉ា នៅ សតវត្សរ៏ទី១០ ។ នៅសតវត្សរ៏ទី១៦ អេស៉្បាញបានធ្វើ អាណាចក្រអេស៉្បាញ ជាពិសេស នៅទ្វីបអាមេរិក និងតំបន់ខ្លះ នៅអាស៊ី (ហ្វីលីពីន) និង អាហ្វ្រិក ដូច្នេះ ភាសារបស់អាណាចក្រនេះ​ បានជាភាសាអេស៉្បាញ ។​ នៅពេល អាណានិកគមរបស់ អាណាចក្រអេស៉្បាញ យកឯករាជ្យនៅសតវត្សរ៏ទី១៩ ប្រទេសថ្មីដែលគេបង្កើត បន្តនិយាយភាសាអេស៉្បាញ។ ភាសាអេស្ប៉ាញបានអភិវឌ្ឍន៍ដោយចាប់ផ្តើមកែតំរូវអក្សរ (នៅភាសាបារាំងមានន័យថាៈ Reajsute de las Sibilantes) ដែលបានចាប់ផ្តើមនៅសតវត្សន៍ទី១៥។ នៅពេលនោះក៏ចាប់ផ្តើម ទទួលយកទុកជាភាសាបរទេសពីភាសាជាច្រើនផ្សេងៗចូលគ្នា ក៏ដូចជាការអភិវឌ្ឃន៍ពាក្យថ្មី។ ប្រជាជនអេស្ប៉ាញបានយកភាសានេះទៅនិយាយនៅអាមេរិច ក៏ដូចជាអាព្រិចហើយនិងអាស៊ី ប៉ាស៊ីភិចដើម្បីពង្រីកអណាចក្រអេស្ប៉ាញនៅចន្លោះសតវត្ស៍ទី១៥និង១៩ នៅពេលនោះក៏បានក្លាយជាភាសាសំខាន់សំរាប់រាជរដ្ឋាភិបាល និងការធ្វើពាណិជ្ចកម្ម។ នៅឆ្នាំ១៩៩៩ មានប្រជាជន ៣៥៨លាននាក់ដែលនិយាយភាសាអេស្ប៉ាញដែលជាភាសាកំណើត ហើយសរុប៤១៧នាក់ទូទាំងពិភពលោកដែលនិយាយភាសាអេស្ប៉ាញ។ នៅពេលនោះតួលេខមនុស្សដែននិយាយភាសាអេស្ប៉ាញក៏កើនឡើងពី៤០០និង៥០០លាននាក់។ នៅពេលនោះភាសាអេស្ប៉ាញបានក្លាយជាភាសាកំណើតទី២ក្នុងការនិយាយ នៅក្នុងពិភពលោក បន្ទាប់ពីភាសាចិនម៉ានដារីនប្រទេសម៉ិចស៊ិកូ មានចំណុះប្រជាជនយ៉ាងច្រើនដែលជាអ្នកនិយាយភាសាអេស្ប៉ាញ។ ភាសាអេស្ប៉ាញជាភាសាមួយក្នុងភាសាផ្លូវការទាំងប្រាំមួយ នៃអង្កការសហប្រជាជាតិ

សូមមើលផងដែរ

[កែប្រែ]
  1. REDIRECT ទំព័រគោលដៅ