ភូមិរលួស

ដោយវិគីភីឌា
Jump to navigation Jump to search

ភូមិរលួសជាភូមិមួយដែលស្ថិតនៅក្នុង ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជនប្រកបរបរជាកសិករ ជាអាជីវករលក់ដូរ ជាមន្រី្ត​រាជការត្បាញហូល។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៦០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទួល ទិន្នផលកើនជាងឆ្នាំកន្លងទៅ។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារតាកែវ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំណេះដឹងច្រើនផងដែរ។ភូមិរលួស មានប្រជាជន​ចំនួន ៥៧៨​ នាក់ ។ និងមាន ១៨២​ គ្រួសារ ។ ក្នុងនោះស្រីចំនួន ២៩៧​ នាក់ និង ប្រុសចំនួន ២៨១នាក់ ហើយស្រីវ័យក្មេង ដល់វ័យកណ្ដាល ចំនួន ២០២នាក់ និងស្រី្តវ័យចាស់ ចំនួន ៩៥ នាក់ ហើយមនុស្ស ប្រុស វ័យក្មេង និងដល់វ័យ កណ្ដាល ចំនួន ១៦៥នាក់ ហើយវ័យចាស់ ដល់ វ័យ ចំនាស់ចំនួន ១១៦នាក់៕ អ្នកភូមិប្រកបរបរធ្វើស្រែ និង ត្បាញហូល។

ប្រវត្តិសាស្រ្ត[កែប្រែ]

ភូមិរលួសជាភូមិដែលមានវ័យចំណាស់មួយពីដំបូងឡើយកក្នុងភូមិសម្បូព្រៃឈើជាច្រើនតែដោយសាតែប្រជាជនកាប់ឆ្ការដើម្បីយកដីសងលំនៅដ្ឋាននិង ធ្វើ ស្រែ ។ កាលពីមុនបានកាត់ចូលរវាងភូមិតូចៗ៣នៅក្នុងនោះរួមមានភូមិព្រៃរលួស ភូមិព្រៃធំ និង ភូមិនគរឃ្លោកដោយភូមិទាំនេះមានលក្ខណះតូចៗទើបគេចាត់វាចូលជាភូមិតែមួយគឺភូមិរលួស។ ហើយបច្ចុប្បន្នភូមិរលួស ប្រជាជនអ្នកខ្លះហៅថាភូមិព្រៃធំ អ្នកខ្លះហៅថា ភូមិនគរឃ្លោក និងភូមិរលួស ។

សេដ្ឋកិច្ច[កែប្រែ]

សេដ្ឋកិច្ចភូមិរលួសតាំងពីដើមប្រជាជនភូមិនេះប្រកបរបរធ្វើស្រែនិងត្បាញហូលជាដើម។ល។ បច្ចុប្បន្ននេះប្រជាជនភូមិនេះមានការបង្កើនមុខរបរបន្ថែមដូចជាត្បាញហូល ធ្វើនំតាមរដូវនិងមានការលក់ដូរធ្វើរោងចក្រ ។ បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់​។កាលពីឹឆ្នាំ២០១៤[១] ។ ការប្រមូលផលគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦​ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ហើយប្រជាជនមួយចំនួនធ្វើស្រែដោយការជីកអណ្ដូងដើម្បីយកទឹកមកធ្វើស្រែអោយបានគ្រប់គ្រាន់ ។

វប្បធម៌[កែប្រែ]

ភូមិ ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យដាលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )

អាសកាសធាតុ[កែប្រែ]

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[២] ។ ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ ចាប់ពី វិច្ឆិការដល់ខែកុម្ភះ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ ​នៅ​ថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា ។

ការអប់រំ[កែប្រែ]

នៅភូមិរលួសនេះពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះហើយត្រូវទៅជួយរកប្រាក់ឪពុកម្ដាយដោយធ្វើការងារផ្សេងៗ[៣] ។​ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។

ទេសចរណ៍[កែប្រែ]

គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ ។

ការអភិវឌ្ឍន៏[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។ ​មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ឯកសារយោង[កែប្រែ]

  1. ខេត្តតាកែវ
  2. National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
  3. National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017