ឃុំតាំងយ៉ាប
ឃុំតាំងយ៉ាបគឺជាឃុំមួយដែលស្ថិតនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នៃប្រទេសកម្ពុជា ហើយនៅឃុំនោះមានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួច ខេត្តតាកែវ។[១] សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំ តាំងយ៉ាបអាចបង្កើតសាលារៀនគឺសាលាបឋមសិក្សាភ្នំចចកនិងអនុវិទ្យាល័យអង្គអណ្ដែតដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងឃុំ ដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងឃុំនឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។។នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវត្តន៏ប្រទេសលើគ្រប់វិស័យ។ ដោយឡែកនៅក្នុងចំនោមភូមិទាំងនោះមានភូមិមួយគឺភូមិរលួសមានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។
វិស័យអប់រំ
[កែប្រែ]នៅក្នុងឃុំតាំងយ៉ាបមានសាលារៀនជាច្រើន មាន បឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ សម្រាប់ឪ្យក្មេងៗបានចូលសិក្សារៀនសូត្រចាប់ពីអាយុ៥ឆ្នាំ។ដើម្បីឪ្យក្មេងៗជាច្រើនដែលជាទំពាំងស្នងបានរៀននិងមានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីអភិវឌ្បន៏ប្រទេសជាតិនាថ្ងៃអនាគត់។និងដើម្បីឪ្យពួកគេបានសិក្សាលនិងលេងកីឡារដើម្បីឪ្យពួកគេជៀសឆ្ងាយពីអំពើផ្សេងៗដែលសង្គមស្អប់ខ្ពើម។
វិស័យសុខភិបាល
[កែប្រែ]មានមណ្ឌុលសុខភាពឃុំតាំងយ៉ាបដែលមានភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្បែនោះក្នុងនោះដែរប្រជាជនយល់ដឹងច្រើនអនាម័យដែលជាកត្តានាំមកនូវសុខភាពល្អ។ ផងដែរគ្រូពេទ្យក៏មានការយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ខដែលទៅព្យាបាលជំងឺនៅទីនោះ និងមានភាពរស់រាយរាក់ទាក់យ៉ាងគួរឲ្យគោរព។ ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។
វប្បធម៏
[កែប្រែ]ប្រជាជនឃុំនេះភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា ។ ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនា[៦]តែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យ\ដាលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )។
ប្រវត្តិសាស្រ្ត
[កែប្រែ]ឃុំតាំងយ៉ាប ជាឃុំមួយដែលមានវ័យចំណាស់មួយផងដែលនៅក្នុងស្រុកព្រៃកប្បាសដែលពីដំបូងឡើយឃុំនេះមានប្រជាជនរស់នៅមិនច្រើនប៉ុន្មានទេពីព្រោះមិនទាន់មាន សាលារៀន ផ្លូវថ្នល់ ដែលងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជូនកូនអោយទៅរៀន និង ផ្លូវថ្នល់ពិបាកក្នុងការធ្វើដំណើរទើបមិនសូវមានប្រជាជនរស់នៅច្រើន ។
អាកាសធាតុ
[កែប្រែ]នៅទីនោះអាកាសធាតុគឺអំណោយផលមិនសូវល្អមិនក្តៅខ្លាំងហើយមានភ្លៀងមិនសូវគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការតែពុំមាន ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំផ្សេងៗឡើយ។អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[២] ។ ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ ចាប់ពី វិច្ឆិការដល់ខែកុម្ភះ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា ។
ការអប់រំ
[កែប្រែ]ការអប់រំ ក្នុងឃុំតាំងយ៉ាបមានសាលារៀនគ្រប់កម្រិតសិក្សាមានដូចជាថ្នាក់មត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ ។ ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាត់ជួយធ្វើការងារដើម្បីរកប្រាក់ចំណូល។
ការអភិវឌ្ឍន៍
[កែប្រែ]ចំពោះការអភិវឌ្ឈន៍ចំពោះឃុំតាំងយ៉ាបវិញបើនិយាយពីផ្លូវគីកំពុងមានការអភិវឌ្ឍន៍ដើម្បីឪ្យមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោុយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន មានការជីកប្រឡាយទឹកងាយស្រួលក្នុងការធ្វើស្រែប្រាំង ។ យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។
រដ្ឋបាលឃុំតាំងយ៉ាប
[កែប្រែ]ឃុំតាំងយ៉ាប (អង់គ្លេស: $ Commune) ស្ថិតនៅក្នុង ស្រុកព្រៃកប្បាស ខេត្តតាកែវ មាន ភូមិ[២]។ ÷
ឃុំតាំងយ៉ាប | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village |
1 21061301 ត្រពាំងទា Trapeang Tea លេខ៤៩៣ ប្រ.ក 2 21061302 ព្រៃចំបក់ Prey Chambak លេខ៤៩៣ ប្រ.ក 3 21061303 ត្រពាំងស្ដុក Trapeang Sdok លេខ៤៩៣ ប្រ.ក 4 21061304 ស្នូលខ្ពស់ Snoul Khpos លេខ៤៩៣ ប្រ.ក 5 21061305 ក្រាំងអំពិល Krang Ampil លេខ៤៩៣ ប្រ.ក 6 21061306 ក្រាំងចំរើន Krang Chamraeun លេខ៤៩៣ ប្រ.ក 7 21061307 ជំរៅ Chumrov លេខ៤៩៣ ប្រ.ក 8 21061308 កែវចំរើន Kaev Chamraeun លេខ៤៩៣ ប្រ.ក 9 21061309 រលួស Roluos លេខ៤៩៣ ប្រ.ក 10 21061310 ច្រនៀងខ្ពស់ Chranieng Khpos លេខ៤៩៣ ប្រ.ក 11 21061311 អង្គ រវាយ Angk Roveay លេខ៤៩៣ ប្រ.ក ខេត្តស្នើមកជាឈ្មោះ (អង់រវាយ) វិញ 12 21061312 សំបូរ Sambour
ព្រំប្រទល់នៃឃុំតាំងយ៉ាប
ឃុំតាំងយ៉ាប | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងត្បូង (S) | ខាងលិច (W) | ខាងជើង (N) | |
Boundary
East ទល់នឹងឃុំក្តាញ់ ស្រុកព្រៃកប្បាស West ទល់នឹងឃុំរវៀង ស្រុកសំរោង South ទល់នឹងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស North ទល់នឹងឃុំត្នោត ស្រុកបាទី
នៅក្នុងឃុំតាំងយ៉ាបមានភូមិចំនួន ៦ គឺ៖
វត្តអារាម
[កែប្រែ]វត្តអារាមដែលស្ថិនៅក្នុងឃុំតាំងយ៉ាបមាន ៖
ឯកសារយោង
[កែប្រែ]- ↑ អំពីទីតាំងនៃឃុំតាំងយ៉ាប
- ↑ "Cambodia Gazetteer Database Online". គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប). 2019. Retrieved 2019-08-27.
|