Jump to content

ភូមិអូរតូច

ពីវិគីភីឌា

ភូមិអូរតូច គឺជាភូមិមួយដែលមានចំងាយ២គីឡូម៉ែត​ ពីទីរួមខេត្តកំពត[] ដែលស្ថិតក្នុងឃុំអណ្ដូងខ្មែរ[] ស្រុកកំពុងបាយ[] ខេត្តកំពតហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងខាងផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ​និង​ សិប្បកម្ម​ជាច្រើនដូចជាការកញ្ឆេតាមគ្រួសារ។ដែលពួកគេខិតខំប្រឹងប្រែងយ៉ាងមមាញឹកដើម្បីផ្គត់ផ្គងក្រុមគ្រសារខ្លួន។​ម្យ៉ាងទៀតនៅពេលទំនេរប្រជាជនទាំងអស់ដាំបន្លែរផ្សេងៗទៅតាមតម្រូវការរបស់ខ្លួន។ក្រៅពីការដាំដំណាំប្រជាជនទាំងឡើងភ្នំកាប់ឈើ កាប់ឬស្សីធ្វើកញ្ឆេដើម្បីប្រកបរបរចញ្ចឹមជីវិត។ ហើយប្រជាជនទាំងអស់មានគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្ម[]វិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ខ្លួន ចំណែកដែលផលដែលពួកគាត់ទទួលបានបច្ចុប្បន្នផលស្រូវនិងផលដំណាំផ្សេងៗដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗនិងធ្វើអោយពួកគាត់មានជីវភាពធូរធារជាងពេលមុនឆ្ងាយណាស់ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។ ស្រូវ​គឺ​ជា​ទិន្នផល​កសិកម្ម​ចម្បង​សម្រាប់ប្រជាជានៅក្នុងភូមិនិងក្រុង​កំពតទាំងមូល។ ដី​រាប់រយហិនតាត្រូវ​បាន​រក្សា​ទុក​សម្រាប់​ដាំស្រូវ​ដោយ​មាន​ទិន្នផល​ជា​មធ្យម​​ក្នុង​មួយ​ហិចតា​នៅ​រដូវ​វស្សា​ ។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងភូមិផងដែរ ។ជាពិសេសធូរេន ស្វាយ ដូង​ ហើយនឹងដំណាំហូបផ្លែជាច្រើនទៀតផងដែល[]។ ទទួលបានការគាំទ្រជាច្រើនពីសំណាក់មនុស្សជាច្រើនជុំវិញប្រទេស និងពិភពលោក។ បច្ចុប្បន្ននេះ បន្លែត្រូវបានដាំនៅលើផ្ទៃដី ច្រើនហិចតាផងដែរ បានផ្គត់ផ្គង់ដល់រាជាធានីភ្នំពេញ។ នាពេលបច្ចុប្បន្ននេះក៍មានការចិញឹមសត្វបក្សាបក្សីនឹងពាហណៈ ហើយនឹងត្រីផងដែល ដូចជាៈ មាន់ ទា គោ ក្របី សេះ ហើយនិងការចិញឹមត្រីជាលក្ខណៈគ្រួសារទៀតផង ។

សេដ្ឋកិច្ចភូមិអូរតូច

[កែប្រែ]

ភូមិនេះប្រជាជនមានជីវភាពមធ្យម ប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូលទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០% ។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​ ធុរេន ក្រូច​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពត ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

ប្រវត្តិសាស្រ្ត

[កែប្រែ]

តាំងពីដើមប្រជាជនភូមិអូរតូចប្រកបរបរធ្វើស្រែចម្ការធ្វើកញ្ចេ លក់ដូរ​ និងឡើងត្នោតជាដើម។ល។

បច្ចុប្បន្ននេះប្រជាជនភូមិអូរតូចមានការបង្កើនមុខរបរបន្ថែមដូចជាកញ្ចេធ្វើនំតាមរដូវដូចជាកូរ នំចាំង​និងមានការលក់ដូរជាច្រើន។បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់​ ឯការចិញ្ចឹមសត្វប្រព្រឹត្តិទៅតាមលក្ខណះគ្រួសារបានយ៉ាងល្អ។

វប្បធម៌

[កែប្រែ]

ប្រជាជនភូមិអូរតូចភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា[]។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនា []តែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )ហើយពួកគាត់តែងតែទៅចូលរួមគ្រប់កម្មវិធីទាំងអស់ដែលរៀបចំឡើងនៅក្នុងវត្ត។

 ការអប់រំ

[កែប្រែ]

ការអប់រំ ក្នុងភូម់មិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏មិនមានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។

ទេសភាពស្រុកស្រែរដូវច្រូតកាត់

ការអភិវឌ្ឍន៏

[កែប្រែ]

ការអភិវឌ្ឈន៍ចំពោះភូមិវិញបើនិយាយពីផ្លូវមានការសង់ជាច្រើនថែមទៀតមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។ ហើយប្រជាជនមានចំណេះដឹងច្រើនជាងមុនព្រោះមានសាលារៀន​ដើម្បីបង្កើនចំណេះដឹង។

ឯកសារយោង

[កែប្រែ]
  1. National Institute of Statistics
  2. ខេត្តកំពត
  3. Kompong Bay (District)on​ www.citypopulation.de 03,11,2017
  4. [១]
  5. [២]
  6. ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ
  7. "ជំរឿនប្រជាជនកម្ពុជាជាសកល២០០៨ - សរុបប្រជាជនបណ្ដោះអាសន្ន" (ទ.ឯ.ខ.). វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ. ៣ កញ្ញា ២០០៨. {{cite web}}: Check date values in: |date= (help)