ស្រុកកំពុងបាយ
ភូមិអរតូច គឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំអណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលមានផ្ទៃ ខាងជើងចាប់ពីគល់ស្ពានឥន្ធធនូខាងលិចព្រែករហូតដល់ស្ពានBCI ខាងត្បូងជាប់ជាមួយឃុំត្រើយកោះ ខាងលិចនិងខាងកើតជាប់ព្រែក។ប្រជាជននៅក្នុងភូមិទ្វីខាងត្បូងភាគច្រើនប្រកបមុខរបរជា អាជីវករ មន្រ្ដីរាជការ លក់ដូរ និងមុខរបរផ្សេងៗទៀត។ ហើយមាន រោងម៉ាស៊ីនទឹកកកដែលបានផ្គត់ផ្គងនៅក្នុងតំបនផង និង អាចផ្គត់ផ្គងទៅកាន់តំបន់ដ៏ទៃទៀតបានផងដែរ។
ស្រុកកំពង់បាយ
[កែប្រែ]ស្រុកកំពង់បាយ រួមមាន ៥ ឃុំ
ឃុំអណ្តូងខ្មែរ
[កែប្រែ]គឺជាឃុំមួយដែលមានចំងាយ២គីឡូម៉ែត ពីទីរួមខេត្តកំពតស្ថិតក្នុងស្រុកកំពុងបាយហើយកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាពជាដើមប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្តរាជការ។
ភូមិអូរតូច
[កែប្រែ]ភូមិអូរតូច គឺជាភូមិមួយដែលមានចំងាយ២គីឡូម៉ែត ពីទីរួមខេត្តកំពត[១][២] )ស្រុកកំពុងបាយខេត្តកំពត[៣] ដែលស្ថិតនៅក្នុងស្រុកកំពុងបាយ[៤] ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។
សេដ្ឋកិច្ចភូមិអូរតូច
[កែប្រែ]ភូមិនេះប្រជាជន[៥] មានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០% [៦] ។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ធុរេន ក្រូច ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត ស្ពី ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារកំពត ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។
ប្រវត្តិសាស្រ្ត[កែប្រែ]
[កែប្រែ]តាំងពីដើមប្រជាជនភូមិអូរតូចប្រកបរបរធ្វើស្រែចម្ការធ្វើកញ្ចេឡើងត្នោតជាដើម។ល។
បច្ចុប្បន្ននេះប្រជាជនភូមិអូរតូចមានការបង្កើនមុខរបរបន្ថែមដូចជាកញ្ចេ[៧] ធ្វើនំតាមរដូវដូចជាកូរ នំចាំងនិងមានការលក់ដូរជាច្រើន។បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់ ឯការចិញ្ចឹមសត្វប្រព្រឹត្តិទៅតាមលក្ខណះគ្រួសារានយ៉ាងល្អ។
វប្បធម៌[កែប្រែ]
[កែប្រែ]ប្រជាជនភូមិអូរតូចភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា[៨]។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនា [៩]តែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )
ទេសចរណ៍
[កែប្រែ]- ↑ Chum Kriel Population
- ↑ National Institute of Statistics
- ↑ ខេត្តកំពត
- ↑ Kompong Bay (District)on www.citypopulation.de 03,11,2017
- ↑ TRAPEANG THUM Populationទៅយកដំណភ្ជាប់នៅ 03 11 2017
- ↑ TRAPEANG THUM Populationទៅយកដំណភ្ជាប់នៅ 03 11 2017
- ↑ Trapeang Thum Area ref
- ↑ ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ
- ↑ "ជំរឿនប្រជាជនកម្ពុជាជាសកល២០០៨ - សរុបប្រជាជនបណ្ដោះអាសន្ន" (ទ.ឯ.ខ.). វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ. ៣ កញ្ញា ២០០៨.
{{cite web}}
: Check date values in:|date=
(help)