មូលនិធិកុមារដុនបូស្កូ
មូលនិធិកុមារដុនបូស្កូ គឺជាសកម្មភាព ដ៏សំខាន់មួយ នៃក្រុមគ្រួសារ ដុនបូស្កូនៅក្នុងប្រទេសកម្ពុជា ដែលចាប់ផ្ដើម ដំណើរការ ចាប់តាំងពីឆ្នាំ ១៩៩២ ក្នុងគោលបំណងជួយដល់ កុមារក្រីក្រ និង កុមារកំព្រា នៅកម្ពុជា។ មូនិធិកុមារ ដុនបូស្កូ បានជួយដល់ កុមារទាំងនោះ បានចូលរៀនដូចកុមារដ៏ទៃ ដោយពឺងផ្អែកលើជំនួយ ពីសមាគមន៍ ដុនបូស្កូ និង ពី សប្បុរសជននានា។ គម្រោងនេះ មានទីស្នាក់ការធំ នៅរាជធានីភ្នំពេញ និងការិយាល័យនៅ ខេត្ត ប៉យប៉ែត ខេត្តបាត់ដំបង និង ខេត្តព្រះស៊ីហនុ។ នៅក្នុងឆ្នាំ ២០០៨ មូនិធិកុមារដុនបូស្កូ ជាង ៥០០០០នាក់ នៅទូទាំងប្រទេសកម្ពុជា។
ប្រវត្តិមូលនិធិកុមារដុនបូស្កូ
[កែប្រែ]មូលនិធិដុនបូស្កូកម្ពុជា ត្រូវបាន បង្កើតឡើង ដោយលោកឪពុក ចន វីសឺ នៅក្នុងឆ្នាំ ១៩៩២ (លោកពុក ចន វីសឺ ក៏ជាអ្នកដែលបាន បង្កើតឡើងនូវ មូនិធិកុមារដុនបូស្កូថៃផងដែរ) ។ មូនិធិកុមារដុនបូស្កូ ត្រូវបាន បង្កើតឡើងក្នុង គោលបំណង ដើម្បីជួយដល់កុមារកម្ពុជា បន្ទាប់ពីប្រទេស បានជួបវិបត្តិ សង្គ្រាម និង នយោបាយ អស់ជាច្រើនឆ្នាំ។ នៅកំឡុងឆ្នាំ ១៩៩៩ កុមារកម្ពុជា ៧០ ភាគរយ មិនមានលិទ្ធិភាព និង ឪកាស ក្នុងការចូលសិក្សានៅតាមសាលារៀនបាន។ សាលារៀននៅ កម្ពុជាជាច្រើន ត្រូវបានបំផ្លេចបំផ្លាញ ដោយសារសង្គ្រាម។ មូនិធិដុនបូស្កូ បានប្ដេជ្ញា កសាងសាលារៀន នៅកម្ពុជា ឪ្យបានច្រើនឡើងវិញ ដោយពឹងផ្អែកលើជំនួយពីប្រទេសនៅ អឹរ៉ុប។ នៅក្នុងពេលនោះ កុមារកម្ពុជាជាច្រើន រស់នៅក្នុងសភាព ជាកុមារកំព្រា គ្រួសារក្រីក្រ និង គ្រួសារដែលមានសមាជិកផ្ទុកមេរោគ អេដស៍ រួមទាំង រំលោភបំពាន និង ការជួញដូរកុមារ ។ គម្រោងនេះ មានគោលបំណង ជួយឲ្យកុមារបានចូលរៀន និង ផ្គត់ផ្គង់ជាអាហារដល់ពួកគេ។ គម្រោងមានសារៈសំខាន់ ជាខ្លាំងដល់កុមារជាពិសេស កុមារនៅរោងចក្រ ផលិតអិដ្ឋ នៅខេត្តបាត់ដំបង កុមារដែល បានជួយសង្គ្រោះពីការជួញដូរ នៅ ប៉យប៉ែត និង កុមារនៅខេត្តព្រះសីហនុ។
គោលបំណង
[កែប្រែ] មូលនិធិកុមារដុនបូស្កូ មានគោលបំណង ជួយដល់កុមារក្រីក្រ និង កុមារដែលប្រឈមមុខ និងការរំលោភបំពាន ការជួញដូរកុមារ ការប្រើកំលាំងពលកម្មកុមារ កុមារតាមជញ្ជើមផ្លូវ និងកុមារកំព្រា ដើម្បីទទួលបានការសិក្សា ដូចកុមារដទៃ។ គម្រោងនេះ ក៏បានជួយ ជាអាហារ និង តម្រូវការក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ពួកគេផងដែរ។