រចនាបថឃ្លាំង
Appearance
រចនាបថឃ្លាំង គិតចាប់ពី ចុង គ.ស.វ ទី ១០ និងពាក់កណ្ដាលទី ១ នៃគ.ស.វទី ១១ ដែលស្ថិតនៅក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១)និង ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៥០) ដែលមានរាជធានីនៅអង្គរ ។ គេរាប់បញ្ចូលក្នុងរចនាបថឃ្លាំង នូវ ប្រាសាទតាកែវ ប្រាសាទឃ្លាំងខាងជើង ប្រាសាទវិមានអាកាស ។ ចំពោះរូបចម្លាក់បដិមាវិញមានទឹកមុខសុភាពដូចសម័យបន្ទាយស្រីដែរ លាក់តែសម្លៀកបំពាក់ជីបជាផ្នត់ជាដរាប ហើយគេឃើញសំពត់មួយថ្មី ប្លែកពីមុន គឺខាងក្រោយសំពត់ ឡើងរហូតដល់ខ្នង ឯខាងមុខធ្លាក់សំយេះមកក្រោម បញ្ចេញក្បាលពោះកណ្ដាលវាល។