រចនាបថសំបូរ
Appearance
រចនាបថសំបូរ(ពាក់កណ្តាលទី១នៃសតវត្សទី៧)
[កែប្រែ]ក្នុងចនាបថសំបូរប្រាសាទសង់ដាច់ៗពីគ្នាមានរាងតូចៗធំអំពីឥដ្ឋជាមួយកំបោរបាយអ។ ប្រាសាទដែលស្ថិតនៅក្នុងរចនាបថសំបូរភាគច្រើនជាប្រាសាទដែលមានទីតាំងស្ថិតនៅក្នុងរមណីយដ្ឋានសំបូរព្រៃគុក ដែលជារាជធានីមួយនៅក្នុងសម័យចេនឡា ដែលមានឈ្មោះថាឥសានបុរៈ ពីសម័យបុរាណជាមជ្ឍមណ្ឌលព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។ ក្រុមប្រាសាទនេះមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ២៥គីឡូម៉ែត្រពីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤។ ប្រាសាទនៅក្នុងរាជធានីឥសានបុរៈភាគច្រើនជាប្រាសាទសង់អំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ដែលលម្អដោយក្បាច់ចម្លាក់នៅលើឥដ្ឋ ឬចាក់ពុម្ពដោយបាយអជាផ្ទាំងៗនៅលើជញ្ជាំងឥដ្ឋ តែត្រូវរបេះអស់។ ក្បាច់ផ្តែរ និងសសរពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ ប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ក្នុងសម័យចេនឡា[១]។
ស្ថាបត្យកម្ម
[កែប្រែ]- តួប្រសាទ សង់ពីឥដ្ធក្បាច់ផ្សែងៗសង់ពីថ្មភក់ ដែលប្រាសាទសង់ជាការេ និងចតុកោណ បូកដោយបាយអរ។
- សសរពេជ្រ សសរពេជ្រមានរាងមួលនៅខាងចុងរាងប៉ោង និងមានរំយោផ្កា ប្រកបដោយក្បាច់ចិញ្ចៀន។
- ផ្តែរ អក្ស័ជាដងធ្នូរដូចទឹករលក។
- ហោជាង រាងអក្សរ អ៊ុយផ្កាប់។
- បដិមាសាស្រ្ត ដូចនៅភ្នំដារដែរ។
- ប្រាសាទទាំងឡាយរាប់បញ្ចូលរួមមាន ៖
- ក្រុមប្រាសាទខាងជើង
- ក្រុមប្រាសាទកណ្តាល
- ក្រុមប្រាសាទខាងត្បូង
ឯកសារយោង
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ សៀវភៅវប្បធម៌ទូទៅ ភាគ១ សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដោយនួន សារឿន និងអ៊ុក វិបល ឆ្នាំ២០០៩ ទំព័រទី១៥០-១៥៤