Jump to content

សសរពេជ្រ

ពីវិគីភីឌា

សសរពេជ្រ គឺជាឈ្មោះសសរមួយប្រភេទ។ ជាគ្រឿងបង្ខុំដ៏សំខាន់ក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ​​ ដែលមានការពេញនិយុម តាំងពីសត្ថវត្ទទ៦ រហតដល់ សត្ថវត្តទី​១៩ នៃគ្រឹស្ដសករាជ។

ក្នុងសិល្បៈរជនបទខ្មែរ បាន​យកសសរពេជ្រ គួជាផ្នែកដ៏សំខាន់ក្នុងការឆ្វែញយល់ពីអយកាលរបស់ប្រាសាទ

សសរពេជ្រ​ជាទូទៅ មានការរៀបជុំ ចំនួនមួយកូ នៅតាមទ្វាចូល ភ្ជាប់សំទ្វា ឫ ពេលខ្លះនៅភ្ជាប់ទ្វាបញ្ឆោតផងដែរ ដែលមានតួនាទី ទ្រផ្ដែរទ្វា និងទល់ហោជាង។​

ស្ថាបត្យកម្មខ្មែរបុរាណសសរពេជ្រនិយមសាងសង់មកពីថ្មភក់ និងពេលខ្លះសង់មកពីឥដ្ឋបូកកំបោរបាយអ ហើយមានការរចនាខុសៗគ្នាទៅតាមសម័យកាល និងរចនាបថ។ យោងទៅលើការសិក្សារព្រវតិ្តតសិល្បៈវីទូ បានបែងចែកទម្រង់សសរពេជ្រ ចំនួន ១៤ រចនេាបថ។​ សសរពេជ្រជាទូទៅសសរពេជ្រ ក្នុងរចនាបថអង្គរ មានប្រាំពីរជ្រុងធ្វើអំពីថ្មភក់មួយដុំ ក៏ប៉ន្តែវាមានប្រាំមួយជ្រុងនៅប្រាសាទអង្គរវត្តនិងប្រាសាទវត្តអធ្វា ប្រាសាទបឹងមាលា ប្រាសាទបន្ទាយសម្រែគេឃើញមានលេចនូវសសរពេជ្រមានបន្ទះអមសងខាង ហើយប្រើប្រាស់រហូតដល់រចនាបថបាយ័ន[]

សសរបេជ្រសម័យមុនអង្គរ ភាកច្រើនមានរាងមូល ពេលខ្លះក៏មានការចនា ៨ ជ្រង ផងដែរ​​ ដូចជានៅ ប្រាសាទប្រុស ខត្តកំពង់ឆ្នាំង និង ប្រាសាទត្រពាំងផុង ខត្តសៀមរាប។ សសរពេជ្ររចនបថគុលែន នាដើមសម័យអង្គរ ភាកច្រើនមានរាង ៨ ជ្រង​ និង ៤​ ជ្រង​ ហើយពេលខ្លះក៏មានរាងមូលផងដែរ​ ដូចជានៅ ប្រាសាទជប់ជ្រៃ និង​ ប្រាសាទដំរីក្រាប

ដើម្បីងាយស្រួលសិក្សាឈ្វេងយល់អំពីទម្រង់សសរពេជ្រក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ អ្នកស្រាវជ្រាវបច្ចុប្បន្នហាក់មានការយល់ស្របគ្នាថា សសរពេជ្រមានការបែងចែកជាបីផ្នែកសំខាន់ៗគឺ៖

  • ផ្នៃកក្បាលសសរ
  • ផ្នែកកន្ដាល​ មានថ្នាំង​ និង ក្រវា៉ត់លម្អ
  • ផ្នែកគល់សសរ

ផ្នែកក្បាលសសរ និងគល់សសរមានការរចនាប្រហាក់ប្រហែលគ្នាភាគច្រើនសិល្បករនិយមក្រឡឹងសសរពេជ្រឱ្យមានរាងដូចជាក្អមទឹក និងដូចផើងផ្កា ហើយមានក្បាច់ភ្ញីលម្អផ្សេងៗទៅតាមសម័យកាល។ ថ្នាំងកណ្តាលភាគច្រើនសិល្បករនិយមប្រើប្រាស់ថ្នាំងជាលេខសេសគឺ សសរពេជ្រមួយមានថ្នាំង ១កាំ, ៣កាំ, ៥កាំ, ៧កាំ និង៩កាំ ពេលខ្លះមានក្រវ៉ាត់តូចៗលម្អនៅចន្លោះថ្នាំងនីមួយៗ ចំណែកក្បាច់លម្អលើថ្នាំង និងក្រវ៉ាត់មានភាពខុសប្លែកគ្នាទៅតាមរចនាបថនីមួយៗ។[]

ឯកសារយោង

[កែប្រែ]
  1. Lawrence Palmer Briggs, 1974 The Ancient Khmer Empire
  2. ក្រសួងទេសចរណ៍ ឆ្នាំ២០០៧ សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ ទំព័រទី២៤៩

គន្ថនិទ្ទេស

[កែប្រែ]