រដ្ឋកាឈីន

ពីវិគីភីឌា

រដ្ឋកាឈីន គឺជារដ្ឋនៃភាគខាងជើងប្រទេស មីយ៉ាន់ម៉ា វាមានព្រំប្រទល់ខាងជើងនិងខាងកើតជាប់ និង ប្រទេសចិន ( ទីបេ និង យូណាន ) ខាងត្បូងជាប់នឹង រដ្ឋសាន និង តំបន់សាគីនៀ[ត្រូវការផ្តល់យោបល់ ១] ខាងលិចជាប់នឹង ប្រទេសឥណ្ឌា រដ្ឋមួយនេះស្ថិតនៅភាគខាងជើងនៃ ប្រទេសមីយ៉ាន់ម៉ា រដ្ឋនេះមានផ្ទៃដី ៨៩.០៤១ km2 មានប្រជាជនរស់នៅ ១.៦៨៩.៤៤១ នាក់ ១៩ នាក់/km2 [១] ទីនេះមានជនជាតិរស់នៅដូចជា ជនជាតិកាឈីន ជនជាតិចិន ជនជាតិសាន ជនជាតិណាហ្គា ជនជាតិប៉ាម៉ា ជនជាតិនូ ជនជាតិទីបេ ជនជាតិភូមាហ្គូខា[ការសរសេរអាចមានខុស ១] រដ្ឋនេះមាន សាសនា ដូចជា ព្រះពុទ្ធសាសនាថេរវាទ ៦៤.០% គ្រិស្តសាសនា ៣៣.៨% អុីស្លាមសាសនា ១.៦% ហិណ្ឌូសាសនា ០.១% និង ព្រះពុទ្ធសាសនាមហាយាន ០.១% ជារដ្ឋធំទី៣ របស់ប្រទេស មីយ៉ាន់ម៉ា និងមានរាជធានី មីតគីណា រដ្ឋកាឈីនមានភ្នំដែលខ្ពស់បំផុតនៅមីយ៉ាន់ម៉ា គឺ ភ្នំខាកាបុរ៉ាហ្សី ៥ ៨៨៩ m ។[២]

សូមមើលផងដែរ[កែប្រែ]

រដ្ឋសាន

ឯកសារយោង[កែប្រែ]

  1. ដកស្រង់ពីអត្ថបទវីគីភីឌាភាសា អង់គ្លេស
  1. ដកស្រង់ពីប្រជាជន ផ្ទៃដី រដ្ឋកាឈីនអំំពី វិគីភីឌាភាសាអង់គ្លេស
  2. ដក់ស្រង់ចេញពីវីគីភីឌា ភាសាអង់គ្លេស និយាយ ពីរដ្ឋកាឈីន


Cite error: <ref> tags exist for a group named "ការសរសេរអាចមានខុស", but no corresponding <references group="ការសរសេរអាចមានខុស"/> tag was found