វិគីភីឌាភាសាអង់គ្លេស
Appearance
វិគីភីឌាភាសាអង់គ្លេស | |
---|---|
រូបថតអេក្រង់
| |
URL | http://en.wikipedia.org/ |
ពាណិជ្ជកម្ម? | ទេ |
ប្រភេទវិបសាយ | គំរោងសព្វវចនាធិប្បាយ លើអ៊ីនធឺណិត |
ចុះឈ្មោះ | ជំរើស |
ទីតាំង | ក្រុងម៉ៃអាមី រដ្ឋផ្ល័រីដា |
ភាសា | អង់គ្លេស |
ម្ចាស់ | មូលនិធិវិគីមេឌា |
បានបង្កើតដោយ | ជីម្មី-វែល ល័រ្រី-ស៊ែង្ហ្គឺ |
ពេលបង្កើត | ថ្ងៃទី១៥ មករា ឆ្នាំ២០០១ |
វិគីភីឌាភាសាអង់គ្លេស ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៥ មករា ២០០១។ វាជាវិគីភីឌាដំបូងគេនិងមានអត្ថបទច្រើនជាងគេ។ មកទល់ឆ្នាំ២០០៧ អត្ថបទ១ភាគ៤នៅក្នុងវិគីភីឌាទាំងអស់ស្ថិតក្នុងវិគីភីឌាភាសាអង់គ្លេស។ ប៉ុន្តែអត្រានេះបានថយចុះជាបណ្ដើរៗ ដោយសារកំនើននៃវិភីភីឌាជាភាសាផ្សេងទៀត។ វិគីភីឌាភាសាអង់គ្លេសមានចំនួនអ្នកប្រើប្រាស់ដែលបានចុះឈ្មោះ កើនឡើងដល់៤លាននាក់នៅថ្ងៃទី១ មេសា ២០០៧។ ដោយសារតែវិគីភីឌានេះជាវិគីភីឌាធំជាងគេ និងដោយសារភាសាអង់គ្លេសជាភាសាដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅលើពិភពលោក វិគីភីឌានេះបានទាក់ទាញអ្នកប្រើប្រាស់និងអ្នកនិពន្ឋអត្ថបទដែលមិននិយាយភាសាអង់គ្លេសជាភាសាកំនើតបានយ៉ាងច្រើន។
តំនភ្ជាប់ខាងក្រៅ
[កែប្រែ]- វិគីភីឌាភាសាអង់គ្លេស (ទំព័រដើម)
- ស្ថិតិវិគីភីឌាភាសាអង់គ្លេស
- http://stats.wikimedia.org/EN/TablesWikipediaEN.htm
- Wikipedia.org ផតថលពហុភាសា
- មូលនិធិ Wikimedia