Jump to content

លោកតាដំបងក្រញូង

ពីវិគីភីឌា

នៅក្នុងទីរួមខេត្តបាត់ដំបង រូបសំណាក់មួយដែលមានកំពស់ ៦,៥ម៉ែត្រ ស្ថិតនៅចំណុចផ្លូវបំបែករង្វង់មូលឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងខេត្ដបន្ទាយមានជ័យ ត្រូវបានគេស្គាល់ថាជា លោកតាដំបងក្រញូង។ រូបសំណាកនេះត្រូវបានសាងសង់ដំបូងក្នុងសម័យសង្គមរាស្ដ្រនិយមដែលមានទំហំតូចជាងសព្វថ្ងៃ ហើយត្រូវបានកសាងឡើងវិញ ក្នុងឆ្នាំ១៩៩៩ សម្រាប់ជាទីគោរពសក្ការ:តាមជំនឿរបស់អ្នកស្រុក និងត្រូវបានគេជឿថាមានបារមីបំផុតលើជំនឿសាសនាពិសេសការបន់ស្រង់នានា។ ជារៀងរាល់ ថ្ងៃឧបោសថសីល និងថ្ងៃបុណ្យទានធំៗ ម្តង គេសង្កេតឃើញមានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងប្រារព្ធពិធីសាសនាផ្សេងៗ។

រូបសំណាកលោកតាដំបងក្រញូងនៅទីរួមខេត្តបាត់ដំបង

ដំណើររឿង

[កែប្រែ]

មានរឿងដំណាលមួយទាក់ទងនិងប្រវត្តិរបស់លោកតា ដំបងគ្រញូង កាលដើមឡើយ ជារាស្ត្រសាមញម្នាក់ ប្រកបរបរចូលព្រៃកាប់ផ្តៅ ធ្វើតុទូថ្ងៃមួយ លោក បានសម្លឹងទៅឃើញដើមរកាខ្មៅមួយដើម រួចក៏មានចិត្តចង់កាប់ដើម រកានោះមក ធ្វើជាដំបងមួយ  ហើយជាដំបង គ្រញូងខ្មៅមួយមានមហិឫទ្ធិខ្លាំងក្លា។  បុរសនេះបានកាប់យកដើមគ្រញូងមកធ្វើជាដំបងការពារខ្លួនផ្ទាល់ ជាហេតុនាំឱ្យគេទាំង ឡាយគ្រប់ គ្នា ហៅបុរសនោះថា «ដំបងគ្រញូង»។ចាប់ពីពេលនោះមក «ដំបងគ្រញូង»មានចិត្តចង់ក្បត់ដណ្តើមរាជ ។ ពួកអាមាត្យលុះបានដំណឹងនេះហើយ ក៏ប្រញាប់ប្រញាល់ នាំព័ត៌មាន នេះទៅក្រាបបង្គំទូលស្តេច ។ ស្តេចក៏បានបញ្ជាឱ្យកងកម្លាំងទាហានទៅបង្ក្រាប«ដំបង គ្រញូង» ប៉ុន្តែទ័ពទាំងអស់ នោះពុំអាចយក ជ័យ ជម្នះលើ«ដំបងគ្រញូង» បានសោះ។ មិនតែប៉ុណ្ណោះកងទាហានទាំងឡាយបាន នាំគ្នាចុះចូលបម្រើការងារ ជាមួយ នឹង  «ដំបងគ្រញូង» គ្មាន សល់ ឡើយ ។ មហាក្សត្រទ្រង់ពិបាកព្រះទ័យខ្លាំងពេកក៏ប្រឈួន ពុំមានគ្រូពេទ្យណា អាចថ្វាយ ការព្យាបាលសោះ ទ្រង់សុគត ក្នុងព្រះជន្ម៤៩វស្សា បន្ទាប់ពីគ្រងរាជ្យបាន២៩ឆ្នាំ ប៉ុណ្ណោះ។ក្នុងខែពិសាខ គស ១០០១ បន្ទាប់ពីទទួលព័ត៌មានថា ព្រះបាទចក្រពត្រាធិរាជបានសុគតហើយនោះ «ដំបងគ្រញូង» ដែលជាកូនរាស្ត្រ សាមញ្ញសុទ្ធសាធ បានលើកកងកម្លាំងចូលក្នុងព្រះបរមរាជវាំង ហើយទទួលការអភិសេកឡើងគ្រងរាជ្យ ជាក្សត្រទី១៦។ ទ្រង់មាន ព្រះនាមជា«គោត្តអមរទេវរាជ»។ ក្សត្រថ្មីនេះបានចេញបញ្ជាឱ្យគេរុករកតាមចាប់រាជវង្សអតិតក្សត្រមកពិឃាដ ដោយដុតទាំងរស់។ នៅពេល នោះ ព្រះរាជបុត្រព្រះអង្គម្ចាស់ចក្រពង្សក៏បានគេចខ្លួនចេញពីទីក្រុង ។

ព្រះរាជបុត្រាទី ២ គឺព្រះសិរីកុមារ ដែលមានព្រះជន្ម៥ឆ្នាំ ត្រូវបានមេដោះនាំរត់ទៅនៅជាមួយអ្នកស្រុក ក៏ប៉ុន្តែដោយពុំព្រមស្រាតខ្លួនទទេ ដូចកូន អ្នកស្រុក នោះ នាំឱ្យពួកទាហានស្គាល់ រួចក៏ត្រូវ ទាហានចាប់យកទៅដុតសម្លាប់ទាំងរស់ តែដល់ពេលរសៀលមានទាហានមិន ស្គាល់ឈ្មោះម្នាក់បានឆក់យក ទៅគ្រវាត់ចោល នៅក្នុងព្រៃ ទៅ ។ តមកមានព្រះសង្ឃមួយអង្គបានជួបប្រទះកុមារនេះ ហើយក៏រើសយក ទៅចិញ្ចឹម។ ដោយដៃជើងនៅខ្វិនខ្វង់មិនអាចដើរបាន ហើយ បានត្រឹមតែរំកិល នោះទើបគេគ្រប់គ្នាហៅកុមារនោះថា «ព្រហ្មកិល» ឯអ្នក ខ្លះទៀតហៅថា«ពញ្ញាក្រែក»។កាលនោះចៅ ព្រហ្មកិល បានធ្វើដំណើរដោយរំកិល មកលេងនៅក្នុងបុណ្យនោះដែរ តែដោយហត់ពេក ក៏បានសំរាក នៅពាក់កណ្តាលផ្លូវក្រោមដើមឈើមួយ ពេលនោះទេវតាក៏បាននិមិត្តជាតាចាស់ស្លៀក ពាក់ ស ជិះសេះ ស ស្ពាយបង្វេចពីយកមកផ្ញើចៅព្រហ្មកិល ហើយក៏រលាយខ្លួនបាត់ ដោយចង សេះ និងជើងចៅ ព្រហ្មកិល សេះនោះក៏បានអូសចៅព្រហ្មកិល ធ្វើអោយជើងដែលក្ងិញក្ងង់នោះ បាន រលា ត្រង់ ដោយ ឃើញស័ក្កិសិទ្ធិដូច្នេះ ចៅព្រហ្មកិល ក៏បានយកខ្សែសេះមកចងនៅដៃ ដៃក៏រលា ត្រង់ដូចមនុស្សធម្មតា ហើយក៏លាបង្វិចឃើញសុទ្ធតែម្ហូមអាហារសួគ៌ ក៏ហូបឆ្អែត រួចក៏លាបង្វិចមួយ ទៀត ឃើញសម្លៀក បំពាក់សួគ៌ ហើយក៏យកមកស្លៀកពាក់ បន្ទាប់មកឡើងជិះសេះស សេះនោះក៏ហោះសំដៅទៅ កន្លែង ប្រារព្វពិធីបុណ្យ ដោយហោះឆ្វែលព័ទ្ធសីមាបីជុំ ពេលនោះ តាដំបងគ្រញូង ក៏បានគ្រវែងដំបងសក្កិសិទ្ធគប់អ្នកមានបុណ្យ តែមិនដូចប្រាថ្នាឡើយដំបងនោះក៏បានធ្លាក់ចូលព្រៃបាត់ទៅ។

បន្ទាប់ពីបានគ្រងរាជ្យ៧ ឆ្នាំ និង៧ខែមក ស្តេច«ដំបងគ្រញួង»បានឱ្យហោរាមកព្យាករណ៏ ដោយមានបន្ទូលថា «ខ្ញុំមានបុណ្យ អស្ចារ្យ ណាស់ តើចាប់ពីពេលនេះតទៅមានអ្នកណាមានបុណ្យលើសនេះ អាចដណ្តើមយករាជ្យពីខ្ញុំបានដែរឫទេ? »។ ហោរាពិនិត្យ មើលក្បួន ហើយទាយថា៖«ព្រះអង្គមានបុណ្យអស្ចារ្យណាស់មែន តែព្រះអង្គគ្រងរាជ្យនៅមហានគរនេះបានត្រឹមតែ៧ឆ្នាំ ៧ ខែ ៧ថ្ងៃតែប៉ុណ្ណោះ។ឥឡូវនេះនៅសល់តែ៧ថ្ងៃទៀតទេ នឹងមានអ្នកមានបុណ្យថ្មីម្នាក់ ចូលមកយករាជសម្បត្តិបានហើយ»។ ពេលដែលប្រជារាស្រ្ត ឮទំនាយ នេះ ហើយ គេទាំងឡាយក៏ជឿតាមដោយឥតសង័្សយអ្វីទេ ។លុះដល់ថ្ងៃទី ៧ ប្រជារាស្រ្តទាំងហ្វូងៗនាំគ្នាកុះករទៅរង់ចាំមើលអ្នកមានបុណ្យថ្មី ពេលនោះ «ព្រហ្មកិល» ក៏បានរំកិលទៅជាមួយនឹងគេ  តែដោយហត់ពេក ក៏បានសំរាក នៅពាក់កណ្តាល ផ្លូវក្រោមដើមឈើ មួយ ពេលនោះទេវតាក៏បាននិមិត្តជាតាចាស់ស្លៀក ពាក់ ស ជិះសេះ ស ស្ពាយបង្វេចពីយក មកផ្ញើចៅព្រហ្មកិល ហើយក៏រលាយខ្លួនបាត់ ដោយចង សេះ និងជើងចៅ ព្រហ្មកិល សេះនោះក៏បានអូសចៅ ព្រហ្មកិល ធ្វើអោយជើងដែលក្ងិញក្ងង់នោះ បាន រលា ត្រង់ ដោយ ឃើញស័ក្កិសិទ្ធិដូច្នេះ ចៅព្រហ្មកិល ក៏បានយកខ្សែសេះមកចងនៅដៃ ដៃក៏រលា ត្រង់ដូចមនុស្សធម្មតា ហើយក៏លា បង្វិច ឃើញសុទ្ធតែ ម្ហូបអាហារសួគ៌ ក៏ហូបឆ្អែត រួចក៏លាបង្វិចមួយ ទៀត ឃើញសម្លៀក បំពាក់សួគ៌ ហើយក៏យកមកស្លៀកពាក់ បន្ទាប់មកឡើងជិះសេះស សេះនោះក៏ហោះសំដៅទៅ រាជវាំង ដោយហោះឆ្វែលព័ទ្ធសីមាបីជុំ។

ឯកសារយោង

[កែប្រែ]