Jump to content

ល្ខោនខ្មែរ

ពីវិគីភីឌា

ប្រវត្តិនិងដើមកំណើត សំរាប់សំគាល់ល្ខោនខ្មែរ ត្រូវបានគេ ស្គាល់តាមរយៈការចារជាក្បាច់លោតនៅតាមជញ្ជាំង ប្រាសាទពីព្រោះពួកគេចង់បង្ហាញពីការឆ្លងកាត់ ជំនាន់មួយទៅជំនាន់មួយ ដោយការចងចាំ និងការនិយាយតៗគ្នាពីមាត់មួយទៅមួយ។ ទ្រង់ទ្រាយ នៃសិល្បៈត្រូវបានបង្កើតឡើងមុនសម័យអង្គរល្ខោនខោល គឺជាល្ខោនដែលមានវ័យចំណាស់ជាងគេបំផុត និង មានការគោរពពីសំណាក់ប្រជាពលរដ្ឋខ្មែរបង្ហាញពីរបៀបវិន័យសង្គម រស់នៅនិងសាសនា ដែលផ្សារភ្ជាប់ពីទំរង់ល្ខោនខ្មែរ និងអ្នកកាន់ពុទ្ធសាសនា។ ល្ខោនផ្សេងទៀតចាប់ផ្តើមក្រោយសម័យអង្គរ ដូចជាសម័យលង្វែក សម័យឧត្តុង្គ និងសម័យចតុមុខ បទភ្លេងល្ខោនដែលល្បីល្បាញបានចងក្រងឡើងដោយ ខ្សែរឿងជាច្រើន និងទេវកថា។ ប្រភេទនៃល្ខោនគឺសម្គាល់លក្ខណៈ ផ្សេងៗគ្នាដោយប្រើប្រាស់ភ្លេង និងអត្ថបទភ្លេងដកចេញពីប្រជុំមាតិការឿងបន្ទរតាម ដូចជាល្ខោនមហោរី ល្ខោនគែន ... ។

ក្រុមរបាំព្រះរាជ្យទ្រព្យខ្មែររបស់ ព្រះបាទ ស៊ីសុវត្ថិ សម្ដែងនៅ​វិមាន​អេលីសេ ក្រុង​ប៉ារីស ឆ្នាំ ១៩១០

ក្នុងសតវត្សទី២០ មានតូរ្យតន្ត្រីសម័យ នៃល្ខោនប្រជាប្រិយ ដូចជាល្ខោននិយាយមានការលូតលាស់ ទាំងល្ខោននិងមុខវិជ្ជាតន្ត្រី។ បន្ទាប់ពីធ្លាក់ក្នុងរបបខ្មែរក្រហម សិល្បករ និងវិចិត្រករដែលនៅរស់រាន មានជីវិតពីរបបនោះ បានរួមកម្លាំងគ្នា បង្កើតសកលវិទ្យាល័យវិចិត្រសិល្បៈ ដោយគោលការណ៍ជាបឋមគឺ ដើម្បីការពារថែរក្សា និងទប់ស្កាត់ មិនឲ្យ ហិនហោចនូវសម្បត្តិវប្បធម៌ដែលជាកេរតំណែលពីដូនតា។ តន្ត្រី និងរបាំ ត្រូវបានគេផ្តល់តម្លៃ និងអាទិភាពខ្ពស់ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ ១៩៦០ និងឆ្នាំ១៩៨០ បានធ្លាក់ចុះម្តងទៀត។ ល្ខោនជាច្រើនបាន ងើបឡើងវិញហើយបន្ត សកម្មភាពដោយដើរសម្ដែងសិល្បៈ រកចំណូលចិញ្ចឹមជីវិតនៅតាមទីក្រុងភ្នំពេញ នៅតាមសកលវិទ្យាល័យវិចិត្រសិល្បៈ និងរោងល្ខោនជាតិ។ វាត្រូវបានឆ្លងកាត់នូវ ប្រវត្តិសាស្ត្រ អូសបន្លាយដ៍យូរអង្វែងជាមួយថ្លុកឈាម។ រូបរាង្គល្ខោនរបស់ខ្មែរបានអភិវឌ្ឍន៍និងធ្វើឱ្យប្រសើរឡើងហើយប្រែប្រួល ទៅតាមលក្ខណៈខ្មែរ៕

និរុត្តិសាស្ត្រ

[កែប្រែ]

ពាក្យ ''ល្ខោន" យោងទៅតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា មហោស្រពមួយប្រភេទលេងតាមរឿងវែង ឬខ្លី។ [] ពាក្យនេះត្រូវបានក្លាយមកពីភាសាសៀមថា ឡៈខន (ភាសាថៃ: ละคร ) ទោះជាយ៉ាងណាក៏ដោយ ពាក្យ ល្ខោន មានប្រភពដើមចេញពីឥណ្ឌាខាងត្បូង រួចហូរចូលទៅជ្វា ដែលហៅថា ឡាកនឡាគូ (ភាសាជ្វា:ꦭꦏꦺꦴꦤ꧀,ꦭꦏꦸ) រួចបានសាយភាយដល់សៀម រួចមកក៏បានជះដល់ប្រទេសជិតខាងដូចជា កម្ពុជា និង ឡាវ ផងដែរ ។ ពាក្យ ល្ខោន នេះអាចទើបមាននៅក្នុងសតវត្សទី ២០ គឺកើតឡើងពីមជ្ឈដ្ឋានអ្នកធំ ព្រះរាជា ឬមន្ត្រីធំៗ ដែរមានទំនាក់ទំនងជាមួយពួកសៀម ។ ចំណែកឯប្រជាជនធម្មតា គេតែងតែហៅការសម្ដែងសិល្បៈទស្សនីយភាព ផ្សេងៗគ្នា ដូចជា យីកេ អាប៉េ ខោល ជាដើម ។ ឥទ្ធិពលទាំងនេះត្រូវបានថយចុះបន្តិចម្ដងៗ នៅពេលល្ខោនមានឥទ្ធិពលខ្លាំង ហើយបានរីកសាយដល់អ្នកស្រុក នាំគ្នាហៅពាក្យល្ខោនជំនួសវិញ ដូចជា ល្ខោនខោល ល្ខោនបាសាក់ ។ ពាក្យ ល្ខោន ត្រូវបានគេជឿថា វាមានប្រភពមកពី ក្រុមល្ខោននៅក្នុងវាំងរបស់ហ្លួងនរោត្តម ដែលមានការឧបត្ថម្ភពេញបន្ទុកក្នុងការរើសគ្រូ សៀម និងកូនរាំសៀម ដែលពួកគេទាំងនោះអាចមានវាសនាជា ឃុុន ឬ ម៉ម របស់ព្រះរាជា ដែលលេងរាំថ្វាយព្រះរាជាទតក្រសាល នៅក្នុងពេលពិធីសំខាន់ៗ ពួកទាំងនេះតែងតែស្វែងរកទំនុកទំនើរចាស់ៗរបស់ខ្មែរមួយចំនួន ដើម្បីគាប់ចិត្តព្រះរាជាខ្មែរ ។ ទោះជាយ៉ាងណាក៏ដោយ ល្ខោន មានមុននឹងមានវត្តមានពាក្យនេះ ដោយផ្នែកលើកំណត់ហេតុរបស់ ជីវ តាក្វាន់ អំឡុងសតវត្សទី១២ ថា គេលេងមហោស្រពមួយប្រភេទហៅថា អៃឡាំ ដែលក្លាយពីពាក្យខ្មែរចាស់ថា រេរាំ នេះឯង ។

ប្រវត្តិសាស្ត្រ

[កែប្រែ]

ប្រភព

[កែប្រែ]
  1. វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត