ល្ខោនខោល
ល្ខោនខោល | ||||
---|---|---|---|---|
Lakhon Khol Art Classical Drawing | ||||
ឈ្មោះផ្លូវការណ៍ | ល្ខោនខោល | |||
ស្ថិតក្នុងល្ខោនហ្លួង | ល្ខោនហ្លួងមុខខ្មុក ឬ ល្ខោនហ្លួងរបាំងមុខ | |||
Lakhon Khol | ល្ខោនខោល ឬ ល្ខោនមុខខ្មុក | |||
ស្នាព្រះហស្ថ | ជ័យវរ្ម័នទី៥ | |||
ឆ្នាំប្រកាស UNESCO | ល្ខោនខោល វត្តស្វាយអណ្ដែត ថ្ងៃ ២៨ ខែ វិច្ឆិកា ២០១៨ | |||
ជាប់ជាសម្បត្តិ បេតិភណ្ឌពិភពលោកត្រូវការ ជំនួយសង្គ្រោះ | Intangible Cultural Heritage in Need of Urgent Safeguarding. | |||
Link | [១] |
ល្ខោនខោល (English: Lakhon Khol) Khmer pronunciation: (Lakhaon Khoal) ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងក្នុងអំឡុង សម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី១០ តាមរយៈសិលាចរឹក K.99 ប្រាសាទសំបូរព្រៃគុក ចរឹកក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) និយាយពី ព្រាហ្មណ៍បុរាហិតម្នាក់នៅ ភៈវៈបុរៈ បានបញ្ជូនមនុស្ស ៥០នាក់ ឲ្យទៅធ្វើអ្នកបម្រើក្នុងរាជវាំង នាក្រុងអង្គរ ក្នុងចំណោមនោះមាន៦នាក់ ត្រូវទៅផ្ទះនាខោល (កន្លែងហាត់ខោល)។ [២]
ល្ខោនខោល ត្រូបានគេជឿថា ជាល្ខោនដែលបំលែងចេញពី ល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត មានន័យថា ទម្រង់ខ្លី យើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោល ត្រូវបានជួបប្រះក្នុងសិលាចរឹកមួយចំនួនទៀតដូចជាៈ សិលាចរឹក K.566-a តំបន់ភាគខាងលើស្ទឹងស្រែង ខេត្តសៀមរាប ចារឹកនៅចុង ស.វទី១០ និយាយពី (ល្ខោនមុខខោល) [៣] ដែលសំដៅទៅលើការពាក់របាំងមុខរាំ ហៅថា មុខខ្មុក។ ល្ខោនខោល ត្រូវបានកត់ត្រាដោយលោក ហេនរី មូហត - (Henri Mouhot) ក្នុងពិធីពិសារភោជនីយអាហារ ជាមួយនិងទស្សនីយភាព ល្ខោនខោល ក្នុងរាជដំណាក់ព្រះបរមរាជវាំង នាក្រុងឧដុង្គជាមួយព្រះបាទ អង្គដួង ក្នុងឆ្នាំ 1856 [៤] និងបានចងក្រងក្នុងសៀវភៅលោក Paul Cravath មានឈ្មោះថា Earth in Flower: The Divine Mystery of the Cambodian Dance Drama ចេញផ្សាយឆ្នាំ 2008. [៥] រហូតមកដល់រាជ ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ របាំហ្លួងក្នុងទម្រង់ល្ខោនខោល តែងត្រូវបានយកមកសម្ដែងជាញឹកញាប់ដើម្បីឲ្យក្រុមការទូត ឬ ក្រុមវិទូបារាំងបានទស្សនា ដោយការស្រលាញ់របាំបុរាណខ្មែរ លោក ហ្សក ហ្គ្រូលីយេរ - (George Groslier) បានចងក្រងជាសៀវភៅកំណត់ត្រា "Danseuses cambodgiennes, anciennes & modernes" ឆ្នាំ ១៩១៣ ។ [៦] របាំហ្លួងក្នុងទម្រង់ល្ខោនខោល មានន័យថា របាំរបស់ស្ដេចរាំជាទម្រង់សាច់រឿងនៃការពាក់របាំងមុខរាំ ។ ការវិត្តន៍នៃសិល្បៈរបាំរបស់កម្ពុជា គឺផ្សារភ្ជាប់ទៅនិង ធម្មជាតិ វណ្ណៈសង្គម និង លទ្ធិសាសនាព្រាហ្មណ៍ ដែលជាសាសនាដើមនា ប្រទេសឥណ្ឌា គឺ ហិណ្ឌូសាសនា ដែលមានទំនាក់ទំនងសាច់រឿងបែបទេវៈកថា បញ្ជូលទៅក្នុងសិល្បៈរបាំរបស់កម្ពុជា ភាពរស់រវើកនៃរបាំរបស់កម្ពុជា បានកត់ត្រាក្នុងកំហេតុលោក ហ្សក ហ្សឺដេស មានចំណងជើងថា (La danse du Cambodge) ក្នុងឆ្នាំ 1944 និងបន្តចេញ ផ្សាយដោយ Paul Cravath មានចំណងជើងថា The Ritual Origins of the Classical Dance Drama of Cambodia ក្នុងឆ្នាំ 1986 [៧] ល្ខោនខោល បានលិចឡើងម្ដងទៀត នាស.វទី២០ ក្នុងរាជ ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ហើយបន្តក្នុងរាជព្រះបាទ នរោត្ដម សីហនុ ក្នុងឆ្នាំ១៩៤៨ ក្រោយសង្គ្រាមលោកលើកទី២ បន្ទាប់ពីរៀបចំការការហាត់សមល្ខោនខោលឡើងវិញ បន្ទាប់មកទ្រង់បានទៅទស្សនា ល្ខោនខោល របស់វត្តស្វាយអណ្ដែត ខេត្តកណ្ដាល ជាមួយនិងការសំដែងដើម្បីសុំទឹកភ្លៀងនៅក្នុងសហគមន៍ជារៀងរាល់ឆ្នាំ ការយាងទៅទស្សនារបស់ទ្រង់បានចុះផ្សាយក្នុងទស្សនាវដ្ដី (កម្ពុជាសុរីយ៉ា) លើកដំបូង របស់លោក ទេពពិទូរ ឈឹម ក្រសេម ឬ ឧកញ៉ា ក្រសេមគន្ទៈបណ្ឌិត ចុះកាលបរិច្ឆេទ ចុះផ្សាយ ថ្ងៃទី៣ ខែមីនា ក្នុងឆ្នាំ ១៩៤៨ [៨] ដែលមានចំណងជើងថា "ល្ខោនខោល វត្តស្វាយអណ្ដែត" ដែលលោកបានបញ្ចាក់ក្នុងអត្ថបទចុះផ្សាយនោះថា ជាទម្រង់ល្ខោន ដែលសម្ដែងបានតែចំពោះរឿងទេវៈកៈថាប៉ុនណោះ ដូចជារឿង រាមកេរ្តិ៍ និង រឿងមួយចំនួនទៀត ក្រោយមកគេបានក៏សាងរូបសំណាក រង្វង់មូល ហនុមានកាច់ក៏យក្ស ក្នុងឆ្នាំ ១៩៥៤ ក្រោយទទួលបានឯករាជ្យពីប្រទេសបារាំង ប៉ុន្តែក្រោយមករូបសំណាកនោះបានបាត់ ហើយបានប្ដូរជារូបសំណាករង្វង់មូល សម្ដេចសង្ឃរាជ្យ ជួន ណាត មកដល់បច្ចុប្បន្ននេះ ។
មុខខ្មុក[កែប្រែ]
ជាមុខតួអង្គផ្សេងៗគ្នា ធ្វើដោយស្មាច់ក្រដាស ឬ ក្រណាត់ លាបខ្មុកម្រក្សណ៍ ពាក់សំរាប់រាំល្ខោនរបាំងមុខ ខ្មុកជាពុម្ពមុខដែលធ្វើពី ម្រក្សណ៍លាយនិងកម្លោចស្លឹកចេក ឬអ្វីផ្សេងៗដែលប្រើសម្រាប់ចាក់ជាក្បាច់ ឬ លាបលនលើវត្ថុឲ្យរឹងមាំជាប់ជាពុម្ពបានល្អ មិនឲ្យវាជ្រាបទឹកផង និងងាយស្រួលក្នុងការបិទក្បាច់ គូរនិងផាត់ពណ៌ផង។ ពាក្យខ្មុក នេះផងដែរត្រូវបានប្រទះនៅតាមសិលាចារឹកជាច្រើន ជាពិសេសសិលាចារឹក K.568-a (គ.ស ៩៧៤)។ [៩]
ក្រុមល្ខោនខោលក្នុងតំបន់[កែប្រែ]
- ក្រុមល្ខោនខោល ភ្នំពេញ
- ក្រុមល្ខោនខោល ខេត្តបាត់ដំបង
- ក្រុមល្ខោនខោល ខេត្តពោធិសាត់
- ក្រុមល្ខោនខោល ខេត្តកំពង់ធំ
- ក្រុមល្ខោនខោល វត្តស្វាយអណ្តែត ខេត្តកណ្តាល
- ក្រុមល្ខោនខោល ភូមិទឹកឃ្លាំង ខេត្តកណ្តាល
- ក្រុមល្ខោនខោល នៅកោះរះ ខេត្តកណ្តាល
- ក្រុមល្ខោនខោល នៅកោះឧកញ៉ាតី ខេត្តកណ្តាល
- ក្រុមល្ខោនខោល នៅប៉ារ៉ុង ខេត្តកណ្តាល
- ក្រុមល្ខោនខោល នៅវត្តកៀនស្វាយ ខេត្តកណ្តាល
ល្ខោនខោលសម្ដែងក្នុងរឿងទេវៈកៈថា[កែប្រែ]
- មហាភារតៈយុទ្ធ (Mahabharata Yuth)
- កូរសមុទ្រទឹកដោះ (The churning of the Ocean of Milk)
- រាមកេរ្តិ៍ (Reamker)
តួអង្គសំខាន់នៃល្ខោនខោល[កែប្រែ]
- តួងអង្គដែលមានរៀបរាប់ក្នុងតារាងខាងក្រោមនេះ គឺជាការពណ៌នា ពីលោកសាស្ត្រាចារ្យផ្នែកគំនូរបុរាណរាមកេរ្តិ៍ លោក ជេតចន ឆ្នាំ 2002 [១០]
ឈ្មោះតួអង្គ | ឈ្មោះជាភាសាអង់គ្លេស | ប្រភេទតួអង្គ | ពណ៌សំគាល់តួអង្គ |
ព្រះរាម | Rama | ជាកូនក្សត្រ | |
ព្រះលក្សណ៍្ម | Lakshmana | ជាកូនក្សត្រ | |
នាងសីតា ឬ នាងសីដា | Sita | ជាកូនក្សត្រ | |
ក្រុងរាពណ៍ | Ravana | ជាក្សត្រក្រុងលង្កា | |
ហនុមាន | Hanuman | ជាមេទ័ពកំពូល ទ័ពស្វា |
តួអង្គមេទ័ពស្វាទាំង ១៩[កែប្រែ]
- តួងអង្គដែលមានរៀបរាប់ក្នុងតារាងខាងក្រោមនេះ គឺជាការពណ៌នា ពីលោកសាស្ត្រាចារ្យផ្នែកគំនូរបុរាណរាមកេរ្តិ៍ លោក ជេតចន ឆ្នាំ 2002
លេខរៀង | ឈ្មោះតួអង្គ | ឈ្មោះជាភាសាអង់គ្លេស | ប្រភេទតួអង្គ | ពណ៌សំគាល់តួអង្គ |
១ | ហនុមាន | Hanuman | ជាមេទ័ពរបស់ព្រះរាម | |
២ | មហាជម្ពូ | Moha Jompu | ស្ដេចស្វាអគ្គីនេត្រ នៅភ្នំហេមពាន | |
៣ | សុគ្រីព | So Krip | ស្ដេចស្វា ត្រូវជាប្អូនពាលី | |
៤ | អង្គត់ | AngKut | (ស្វាមាត់វែង) កូនរបស់ពាលី និងនាងមណ្ឌោគិរី | |
៥ | និលឯក | Nil Eik | (ស្វាខ្មៅ) អ្នកនាំសាររបស់ព្រះរាម | |
៦ | ខុននិល | Kun Nil | មេទ័ពប្រមុខរបស់ មហាជម្ពូរាជ | |
៧ | ទសកៈហនុមាន | Touskak Hanuman | (ស្វាចាស់ជរា) មិនហ៊ានទៅស៊ើបយកការណ៍នៅលង្កាពីព្រោះខ្លួនចាស់ | |
៨ | និលផាត់ | Nil Phat | (ស្វាប្រផេះ) អ្នកនាំសាររបស់ព្រះរាម | |
៩ | ទសភ័ក្រ | Tous Pheak | ជាមេទ័ពពលស្វា (ស្វាមុខ១០) ជាក្បាលត្រួតគ្នា | |
១០ | ជម្ពូពាន | Jompu Pean | ជាហោរារបស់ព្រះរាម | |
១១ | និលពេជ្រ | Nil Pich | ជាមេទ័ពពលស្វា | |
១២ | សត្ថពាលី | Satha Peali | (ស្វាកន្ទុយវែង) សេនារបស់ព្រះរាម ប្រយុទ្ធជាមួយ យក្សមាលមាថ | |
១៣ | អាសូរផាត | Ar Sophat | ជាមេទ័ពពលស្វា | |
១៤ | ខុនជីប | Kun Jip | មិនហ៊ានទៅស៊ើបយកការណ៍នៅលង្កាពីព្រោះខ្លួនចាស់ | |
១៥ | និលខាត់ | Nil Kat | ជាមេទ័ពពលស្វា | |
១៦ | កេសរ | Ke Sor | ជាមេទ័ពពលស្វា | |
១៧ | ខុនណុល | Kun Nol | មិនហ៊ានទៅលង្កាពីព្រោះខ្លាចនាងវិតាសីជាឆ្មាំនៅនគរលង្កា | |
១៨ | និលនន់ | Nil Nun | ជាមេទ័ពពលស្វា | |
១៩ | រុក្ខៈពានរ | Rokhak Peanor | ព្រះរាមប្រើឲ្យនាំទ័ពស្វា៥ម៉ឺននាក់ទៅបេះផល្លា |
តួអង្គយក្ស ឬ ពួកអាសុរៈ[កែប្រែ]
- តួងអង្គដែលមានរៀបរាប់ក្នុងតារាងខាងក្រោមនេះ គឺជាការពណ៌នា ពីលោកសាស្ត្រាចារ្យផ្នែកគំនូរបុរាណរាមកេរ្តិ៍ លោក ជេតចន ឆ្នាំ 2002
ឈ្មោះតួអង្គ | ឈ្មោះជាភាសាអង់គ្លេស | ប្រភេទតួអង្គ | ពណ៌សំគាល់តួអង្គ |
ក្រុងរាពណ៍ | Ravana | ជាក្សត្រក្រុងលង្កា | |
នាងមណ្ឌោលគីរី | អគ្គមហេសីរបស់ក្រុងរាពណ៍ ជាមាតាឥន្ទ្រជិត | ||
នាងកាមអគ្គីនាគ | អគ្គមហេសីទី២ ក្រុងរាពណ៍ | ||
ឥន្ទ្រជិត | បុត្រទី១ របស់ក្រុងរាពណ៍ និងនាងមណ្ឌោលគីរី | ||
ហាទរ | បុត្រទី២ របស់ក្រុងរាពណ៍ ច្បាំងជាមួយនឹងអង្គត់ | | |
តិសិរ | បុត្រទី៣ របស់ក្រុងរាពណ៍ | | |
នរាគ័ត | បុត្រទី៤ របស់ក្រុងរាពណ៍ | | |
មាហាក្បាល | បុត្រទី៥ របស់ក្រុងរាពណ៍ | | |
ទូរមុខ | បុត្រទី៦ របស់ក្រុងរាពណ៍ | | |
មុខក្ខ័ស | បុត្រទី៧ របស់ក្រុងរាពណ៍ | | |
កុម្ភក្រធា | បុត្រទី៨ របស់ក្រុងរាពណ៍ | | |
នាងសុវណ្ណកាន់មយូរ៉ា | ជាមហេសីរបស់ឥន្ទ្រជិត | ||
ពិភេគ | ប្អូនប្រុសទី១ ក្រុងរាពណ៍ | ||
នាងបញ្ញកាយ | ស្នំថ្មីពិភេគ ក្រុងរាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសីតាស្លាប់អណ្ដែតទឹក | ||
នាងសុជាតា | មហេសី ពិភេគ | ||
ក្រុងខរ | ប្អូនប្រុសទី២ ក្រុងរាពណ៍ | ||
នាងសុបនខា | ប្អូនស្រីទី១ ក្រុងរាពណ៍ ដែលទៅចែចង់ព្រះរាម ព្រះលក្សណ៍្ម | ||
នាងវិតាសី | ប្អូនស្រីទី២ ក្រុងរាពណ៍ យាមទ្វារក្រុងលង្កា ហារមាត់ បរបេមាត់ខាងក្រោមដល់បាតាល ខាងលើជាប់មេឃ | ||
នាងអាតុល័យ | ប្អូនស្រីទី៣ ក្រុងរាពណ៍ កាឡាខ្លួនធ្វើជានាងសិតា បញ្ចុះបញ្ចូលនាងសិតាឲ្យគូររូបក្រុងរាពណ៍ | ||
កុំប៉ាន់ | ក្មួយក្រុងរាពណ៍ ស្លាប់ក្នុងសមរភូមិច្បាំងជាមួយហនុមាន | ||
វរុលកុមារ | ក្មួយក្រុងរាពណ៍ | ||
កាមពាលី | ក្មួយក្រុងរាពណ៍ | ||
អតិកាយ | មេទ័ពក្រុងរាពណ៍ | ||
ត្រីមុខរ ឬ តីស្វីរៈ | ជាកូនរបស់ក្រុងខរ ស្លាប់ក្នុងសង្គ្រាមជាមួយព្រះរាម ព្រះលក្សណ៍្ម |
ឯកសារយោង[កែប្រែ]
- ↑ Lkhon Khol Wat Svay Andet Inscribed in 2018 (13.COM) on the List of Intangible Cultural Heritage in Need of Urgent Safeguarding
- ↑ Sambor Prei Kuk stone inscription K.99 Talk about the 50 person sent to Angkor City for servant at Royal Palace and only 6 person in group move to home dance Khol.
- ↑ Steong-Sreng Siem Reap stone inscription K.566-a said the face Khol theater.(Saka 901 = A.D.979)
- ↑ Henri Mouhot: "Travel in Indochina 1848-1856, The Annam and Cambodia"
- ↑ Henri Mouhot > Paul Cravath (May 2008) From Earth in Flower: The Divine Mystery of the Cambodian Dance Drama DatASIA, 2014 p. 544 ISBN 978-1-934431-28-3
- ↑ George Groslier (1913) Danseuses cambodgiennes, anciennes & modernes Augustin Challamel p. 178 ISBN 1934431125
- ↑ George Coedes > Paul Cravath (1986) Asian Theatre Journal University of Hawai'i Press on behalf of Association for Asian Performance (AAP) of the Association for Theatre in Higher Education (ATHE) p. 179-203
DOI: 10.2307/1124400
- ↑ Cambodia scholarship of Cambodia culture Founder Buddhist Institute of Cambodia 1930
- ↑ តាមរយៈលោកសាស្ត្រាចារ្យផ្នែកបុរាណវិទ្យា ព្រាប ចាន់ម៉ារ៉ា ក្របខ័ណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ 2018
- ↑ តួងអង្គគំនូរបុរាណរាមកេរ្តិ៍ គូរដោយលោកសាស្ត្រាចារណ៍ គំនូរបុរាណ ជេតចន រៀបរៀងចេញផ្សាយដោយ វិទ្យាស្ថានរៃយំ ឆ្នាំ 2002