Jump to content

វិជ្រយាន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី វជរយាន)
​​ពុទ្ធសាសនា​​និកាយវជ្រយាន
(ពុទ្ធសាសនា​​និកាយពេជ្រយាន)
សាសនា ព្រះ​ពុទ្ធសាសនា
/ និកាយតន្រ្តៈ
'
'

​​វជ្រយាន ឬ ពេជ្រយាន (អង់គ្លេស: vajrayāna , ភាសាសំស្រ្កឹត: वज्रयान, )ប្រែថា"យាន​ ដែលដូចជាដុំពេជ្រ​​​" គឺជាទស្សនវិជ្ជាព្រះ​ពុទ្ធសាសនាដែល​ត្រូវ​បាន​បង្កើត​ឡើង​នា​សម័យកាល​ក្រោយព្រះ​ពុទ្ធ​សមណគោតមបានបរិនិព្វាន​​ ​​ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​ភាគ​ខាងជើងនៃប្រទេស​ឥណ្ឌា​ ។ ទស្សនវិជ្ជា​របស់​​ពុទ្ធសាសនា និកាយ​​​វជ្រយាន​ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ទស្សនវិជ្ជា​របស់ពុទ្ធសាសនា និកាយថេរវាទនិង និកាយមហាយាន ទី​យ៉ាង​ច្រើន​អន្លើ ក៏​ប៉ុន្តែ​​គេ​​ឃើញ​មាន​​សេចក្តី​ជំនឿ​រួម​គ្នា​មួយ​ចំនួន​​ ដែល​​ពុទ្ធសាសនិកជន​នៃ​លទ្ធិ​ទាំងបី​អាច​យក​មក​ជជែក​គ្នា​បាន ។ គោលការណ៍​សាមញ្ញ​នៃ​​ពុទ្ធសាសនា និកាយមហាយានគឺ​ទាក់​ទង​​នឹង​​កម្រិត​​នៃ​​ការ​​យល់​​ពី​​ហេតុផល​ និង​ ការ​ប្រតិបត្តិ​​ ដូច​ជា​ពោធិសត្វ​យាន ឬ យាន​ជំនិះ​​​នៃព្រះ​ពោធិសត្វ។ ​ពុទ្ធសាសនា វជ្រយាន មាន​​ទស្សនៈ​​របស់​​និកាយតន្ត្រៈ (Tanra) ដែល​​គ្រប់​​ដណ្តប់​​ទាំង​​ស្រុង​​ ហើយ​​បាន​​បែក​​ជា​​និកាយ​ផ្សេងៗ​ទៀត​តាម​តំបន់​ និង ​ប្រជាជន​ដែល​កាន់ ព្រះពុទ្ធសាសនា ​​​វជ្រយាន ។ហើយប្រទេសដែលនិយម​​ពុទ្ធសាសនា ​​​វជ្រយាន​ រួមមាន ភូតាន ម៉ុងហ្គោលី ទីបេ ជប៉ុន​ ឥណ្ឌូណេស៊ី​ វៀតណាម ចិន​​​​ ជាដើម ។.[]

កំណត់

[កែប្រែ]
  1. Macmillan Publishing 2004, pp. 875–876.