Jump to content

វិទ្យុ

ពីវិគីភីឌា

និយមន័យវិទ្យុ វិទ្យុគឺជាការបញ្ជូនសំលេងដោយលំនាំសំលេងឡើងចុះ នៃអសនីចុម្ពិត ចុម្ពិតរួមជាមូយ នឹង​ រលកអាកាសទាបជាងពន្លឺ ដែលអាច មើលឃើញពន្លឺ ទាំងនោះ ។ ការចាំងពន្លឺអគ្គិសនី ចុម្ពិត ធើ្វដំណើរ ដោយបង្ហាញ នៃការយោល វិស័យអសនីចុម្ពិតដែល ឆ្លងកាត់តាមរយះខ្យល់ និង សុញ្ញាកាសក្នុងបរិយាកាស ។ ពត៌មាន ដែលត្រូវបានគេទទួលដោយការផ្លាស់ប្តូរ នៃប្រព័ន្ឋ (ការផ្លាស់សំលេង) ដោយរលកពន្លឺសមរម្យ មានដួចជា អំភ្លីទុត ប្រេកង់ ផាស ឬក៏ ញាក់ទទឹង ។ នៅពេលរលក វិទ្យុឆ្លងកាត់ វត្ថុចំលង អគ្គិសន្នី ផ្នែកយោលទាញឆ្លាស់គ្នាភ្លាមៗ នៅក្នុងវត្ថុចំលង ។ បញ្ហានេះ អាចត្រូវបានគេរកឃើញ ហើយបានផ្លាស់ប្តូរទៅជាសំលេង ឬ សញ្ញាផ្សេងៗ ដែលផ្ទុកពត៌មាន។ វិទ្យុ គឺជាដំណើរការនៃការផ្ញើរសារនិងទទួលសារ ​ ​ដោយប្រព័ន្ធរលកសំលេងអេឡិចត្រូម៉ាញេទិច​ ដោយគ្មានភ្ជាប់ខ្សែសំរាបធ្វើការផ្សព្វផ្សាយនូវពត័មាន ទៅកាន់មនុស្សទាំងអស់ក្នុងសង្គម។

ប្រវត្តិវិទ្យុ

[កែប្រែ]

ធាតុដើមវិទ្យុ រឺ ក៏ រ៉ាឌីអូតេឡេក្រាហ៊្វី ត្រូវបានគេហៅថា វ៉ៃរឺលេស តេឡេក្រាហ្វ៊ី (wireless telegraphy) ហើយ ដោយសាតែពាក្យនេះ ក៏ដូចជាការ ចងចាំទើបវាត្រូវ បានបំព្រួញអោយមកខ្លីថា វ៉ៃរឺលេស (wireless) ដោយប្រទេសអង់គ្លេស ។ កាលពីមុន វិទ្យុដែលធ្វើអោយមានការចាប់អារម្មណ៏ ដល់ការបញ្ចូនព៏តមានគឺ ទីមួយ វាអាចថតទុកនូវសំលេង ឬ ពាក្យអ្វីដែលអ្នកនិយាយបាននិយាយ វាត្រូវបានបង្កើតដោយអ្នករូបវិទ្យា ជនជាតិបារាំងម្នាក់ឈ្មោះ អេដូអារ ប្រាណលី (Édouard Branly) នៅក្នុង ឆ្នាំ១៨៩៧ ហើយ វាត្រូវបានគេហៅជាលើក ដំបូងថា រ៉ាឌីអេដ (radiate) នៅក្នុងភាសាឡាតាំង គេអានថា រ៉ាឌីយូស (radius) មានន័យថា ការនិយាយ ដែលត្រូវបានបង្កើតឡើង ដោយ អ្នកជំនាញខាងផ្នែកផ្សព្វផ្សាយ ដូចជា វ៉ាឡ្ដូ វ៉ារ៉ាណ (Waldo Warren) ។ ពាក្យនេះ ក៏បានលេចឡើង នៅក្នុង ឆ្នាំ១៩០៧ផងដែ ដែលអត្ថបទនោះ បានសរសេរដោយ លោក លី ឌេ ខ្វូរេស (Lee De Forest) ហើយ ត្រូវបានទទួលយក ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិច ក្នុង ឆ្នាំ១៩១២ ហើយបន្ទាប់ពីពេលនោះ គេឃើញវា មាននៅគ្រប់ទីកន្លែង នៅពេលដែលមានការផ្សព្វផ្សាយ ធ្វើពាណិច្ជកម្មជាលើកដំបូង នៅ សហរដ្ឋអាមេរិច ក្នុងសតវត្ស ១៩២០ ។ ពាក្យថា broadcasting គឺជាឈ្មោះ របស់វា ដែលមានប្រភពមកពី ក្រុមកសិកម្មមានន័យថា ការសាបព្រោះគ្រាប់ពូជលើទីលានដ៏ធំមួយ ។ ពាក្យនេះត្រូវបានរទួលយក ដោយភាសាដ៏ទៃទៀត នៅក្នុងទ្វីប អាស៊ី និង អឺរ៉ុប ។ ប្រជាពលរដ្ឋរបស់ចក្រភពអង់គ្លេស បានបន្តរនូវការប្រើប្រាស់ពាក្យ វ៉ៃរឺលេស wireless នេះកាន់តែច្រើនឡើងៗ រហូតដល់ពាក្យកណ្ដាលសតវត្ស ២០ ទោះបីជាមានទស្សនាដ្តីរបស់ ប៊ីប៊ីស៊ី (BBC) នៅក្នុងចក្រភពអង់គ្លេសបានហៅថា រ៉ាឌីអូ អស់រយ:ពេលជាច្រើនដងក៏ដោយ រហូតដល់វាត្រូវបានបោះផ្សាយ ជាសារធារណលើកដំបូង នៅដើមសតវត្ស ១៩២០។