វឿន សុខប៉ូលី

ពីវិគីភីឌា
វឿន សុខប៉ូលី
កើតគីម ប៉ូលី
(1990-07-11) កក្កដា 11, 1990 (អាយុ 32)
ភ្នំពេញ, កម្ពុជា
សញ្ជាតិខ្មែរ
អាជីពអ្នកដឹកនាំរឿង អ្នកនិពន្ធ
ឆ្នាំដែលសម្តែង២០១៨
ត្រូវបានគេស្គាល់ថាប្រធានគ្រប់គ្រងគំរោង បវកញ្ញាឯកដ៏អស្ចារ្យកម្ពុជា
កម្ពស់១៦៥ ម (៥៤១ ft ៤ in)
ចំណងជើងអ្នកដឹកនាំរឿង, អ្នកផលិត, អ្នកនិពន្ធ
ពន្ធភាពទក់ ឌិន
កូន
រង្វាន់Best project director of the year

វឿន សុខប៉ូលី (អង់គ្លេស: Sokpoly Voeun) គឺជា អ្នកដឹកនាំរឿង អ្នក​សរសេរស្គ្រីប និង ​អ្នកថតភាពយន្ត ឯកសារ ភ័យរន្ធត់ និង សកម្មភាព ​ជនជាតិ​ខ្មែរ​ ម្នាក់​ដែល​ត្រូវ​បាន​​គេទទួល​ស្គាល់ជា អ្នកផលិតខ្សែភាពយន្ត ឯករាជ ក្នុងឆ្នាំ ២០២០។ ឈ្មោះកំណើតរបស់គាត់គឺ គឹម ប៉ូលី។ លោក​មាន​ឪពុក​ពីរ​នាក់ ម្នាក់ជាឪពុក​ចុងឈ្មោះ សំរិទ្ធ បូណា ​ម្តាយ​ឈ្មោះ ទូច ចាន់ណា និង​ ឪពុក​បង្កើត ឈ្មោះ គឹម ប៉ូលីន ដែលបាន​ចាក​ចេញ​ពី​គាត់​នៅ​ឆ្នាំ ​១៩៩១ បន្ទាប់​ពី​គាត់​មាន​អាយុ​បាន​ ១​ខួប។ មួយ​ឆ្នាំ​ក្រោយ​មក ម្ដាយ​របស់​គាត់​បាន​រៀប​ការ​ជាមួយ​ឪពុក​ចុង ក្នុង​ឆ្នាំ ១៩៩២។

ជីវប្រវត្តិ[កែប្រែ]

វឿន សុខប៉ូលី ក្នុងឆ្នាំ ១៩៩៦ គ្រួសាររបស់គាត់បានផ្លាស់ទីលំនៅ ពី ខណ្ឌចំការមន មក ខណ្ឌទួលគោក ក្នុងឆ្នាំ ១៩៩៧ និង បានប្តូរមកសិក្សានៅ វិទ្យាល័យឥន្ទ្រទេវី។ ស្ថិតក្នុងស្ថានភាពលំបាក បានលើកទឹកចិត្តឱ្យគាត់សិក្សាលើ ផ្នែក រចនាក្រាហ្វិក នៅឆ្នាំ ២០០៧ រៀន ថតរូប ដំបូង នៅឆ្នាំ ២០១៤ និង សិក្សាផ្នែក ភាពយន្ត ក្នុងឆ្នាំ ២០១៩ ហើយចាប់តាំងពីឆ្នាំ ២០២០ គាត់ក៏ក្លាយជា អ្នកថតភាពយន្តអាជីព ក្នុងឧស្សាហកម្មភាពយន្ត គាត់ក៏មានបទពិសោធន៍ជាច្រើនជាមួយវិស័យថតរូប និង វិស័យ រចនាក្រាហ្វិក ផងដែរ។ ជាពិសេស គាត់គឺជាកូនសោរនៃដំណើរការផលិតភាពយន្តផ្ទាល់ខ្លួនរបស់គាត់ ក៏ដូចជាចំណេះដឹងផ្នែក សិល្បៈភាពយន្ត ពន្លី Colorist ក្រាហ្វិក រូបភាព និង សំឡេង។ វឿន សុខប៉ូលី មានស្រុកកំណើតនៅ ខណ្ឌចំការមន ទីក្រុងភ្នុំពេញ។ គ្រួសាររបស់លោកមាន បងប្អូនចំនួន ៤ នាក់ ដែលលោកជាកូនច្បង និង ជាកូន ឪពុកដើម តែម្នាក់គត់។ លោកធ្លាប់បានរត់ចេញពីផ្ទះពីរលើក ដោយហឹង្សារបស់ឪពុក​ចុង និង ចាកចេញផ្ទះរស់ម្នាក់ឯង ដោយសារ វិបត្បិគ្រួសារ ២០១៨។ លោកបានស្វែងរកឃើញនូវអ្វីដែលខ្លួនឯងស្រឡាញបំផុត នៅពេលដែលគាត់ចាប់ផ្តើមមាន ជំងឺបាក់ទឹកចិត្ត ក្នុងឆ្នាំ ២០១៩ ដែលលោកបានឃុំខ្លួនឯងរយះពេល ជាងកន្លះឆ្នាំ។ លោកបានឈានជើងចូលក្នុង វិស័យភាពយន្ត នៅឆ្នាំ ២០២០ និង មានដៃគូរួមការងារជិតស្និទ្ធម្នាក់គឺលោក រុន សុខហេង ដែលជា អ្នកដឹកនាំរឿង ឬ អ្នកថតភាពយន្តអាជីប និង មានស្នាដៃជាច្រើនក្នុងវិស័យភាពយន្តផងដែរ។

អាជីពការងារ[កែប្រែ]

អាជីព​ជា​អ្នកដឹកនាំ​ភាពយន្ត[កែប្រែ]

ភាពយន្ត​ដំបូង​របស់​លោក​ មាន​ចំណង​ជើង​ថា ប្រអប់បំពេ[១] ជាខ្សែ​ភាពយន្តភ័យរន្ធត់ ដែរនិយាយពី នារីម្នាក់ឈ្មោះ វីតា សំដែងដោយ កញ្ញា វឿន ពុទ្ធារី[២] រួមទាំងមិត្តគាត់ម្នាក់

ឯកសារ:Sokpoly Voeun music video shooting, Jan 2023.jpg
សកម្មភាពថតវីឌីអូចម្រៀង Album poison love

ឈ្មោះ ដេវីត សំដែងដោយ លោក ហៀង ហេង បានចូលទៅរុករក និង សិក្សា នៅក្នុងផ្ទះមួយកន្លែងដែលគេបោះបង់ចោលអស់រយះពេលជាង ១០០ ឆ្នាំ។ ខ្សែ​ភាពយន្តនេះមានការគាំទ្រ និង ចូលរួម ដោយក្រុមហ៊ុន W&H Investment[៣] ក្រុមហ៊ុន Blackmagic Cambodia និង អ្នកស្ម័គ្រចិត្តជាច្រើន។ 2023 លោកក៏មានគំរោងផលិត ភាពយន្តភាគ ភាពយន្តខ្លី ភាពយន្ត​ឯកសារ​ និង និពន្ធសៀវភៅរឿងនិទានបែប Comic book ផងដែរ។ នៅឆ្នាំ ២០២១ លោក វឿន សុខប៉ូលី បានផ្តួចផ្តើមបង្កើតក្រុមហ៊ុនដំបូងរបស់ខ្លួនឈ្មោះ កម្មករ មេឌា (Kamakor Media) តែត្រូវបានបិទវិញក្នុងឆ្នាំ ២០២២។ ខែតុលា ឆ្នាំ ២០២២ លោក វឿន សុខប៉ូលី បានសហការជាមួយ លោក ប៉ែន ណាក់ ផ្តួចផ្តើម និង បើកដំណើរការក្រុមហ៊ុនឡើងវិញ ហើយបន្ថែមឈ្មោះមួយទៀតគឺ កម្មករ កុន (Kamakor Film) គោលបំណងបំរើអោយវិស័យ ភាពយន្ត ក្នុង ប្រទេសកម្ពុជា ក៏ប៉ុន្តែត្រូវបានបិទសាជាថ្មីដោយ បញ្ហាវិវាទផ្ទៃក្នុងរវាង លោក វឿន សុខប៉ូលី និង បុគ្កលិកផ្នែកគ្រប់គ្រង[៤] ជាពិសេសគឺវិបត្តិហិរញ្ញវត្ថុ ក្រោយមក លោក វឿន សុខប៉ូលី បានសំរេចចិត្តបោះបង់ចោលក្រុមហ៊ុនមួយនេះអោយទៅលោក ប៉ែន ណាក់ វិញ។


អាជីពជាអ្នកដឹកនាំព្រឹទ្ធការណ៏ បវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២៣ (Miss Grand Cambodia ២០២៣)[កែប្រែ]

លោក វឿន សុខប៉ូលី បានសហការណ៏ជាមួយ អ្នកស្រី អ៉ឹម សុគន្ធា[៥] នាយិកាគ្រប់គ្រង់ ក្រុមហ៊ុន HK7[៦] នាយិកាគ្រប់គ្រងថ្មីរបស់កម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២៣[៧] កញ្ញា សោម សារ៉ាពេជ្រ[៨] អតីត អ្នកដឹកនាំភាពយន្តនៃ ផលិតកម្ម មហាហង្ស នាយិការងគ្រប់គ្រងថ្មីរបស់កម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២៣ និង លោក កប សូភាព (Deeo) អតីតតារាចំរៀងនៃ ផលិតកម្ម សាន់ដេ ផ្តួចផ្តើមព្រឹទ្ធការណ៏នេះឡើង រួមទាំងវត្តមានរបស់ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២២[៩] កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី[១០] ជ័យលាភី 5th Runner up Miss Grand International 2022 ជាពិសេសវត្តមានរបស់កញ្ញា រ៉ាប៊ី[១១] ផងដែរ។ លោក វឿន សុខប៉ូលី ត្រូវបានជ្រើសរើស និង ទទួលបានជ័យលាភីជា អ្នកដឹកនាំព្រឹទ្ធកាណ៏ប្រចាំឆ្នាំ ២០២៣ និង ត្រូវបានទទួលស្គាល់ថាអ្នកដឹកនាំព្រឹទ្ធកាណ៏ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២៣ ល្អបំផុតប្រចាំឆ្នាំ ២០២៣ ផងដែរ។

អាជីពជាអ្នកដឹកនាំក្រុមហ៊ុន D-Creator[កែប្រែ]

លោក វឿន សុខប៉ូលី បានផ្តួចផ្តើមបង្កើតក្រុមហ៊ុនថ្មី D-Creator នៅដើមឆ្នាំ ២០២៣ ដែលមានទួនាទីជា នាយកគ្រប់គ្រងជាន់ខ្ពស់ សហការណ៏ដោយ កញ្ញា សោម សារ៉ាពេជ្រ ជានាយិការង និង លោក កប សូភាព (Deeo) អ្នកគ្រប់គ្រង់ទូទៅ។ D-Creator ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជំរុញ និង លើកស្ទួយវិស័យសិល្បះជាតិ ជាពិសេសគឺពង្រឹង វិស័យភាយន្តក្នុងស្រុក។

ប្រវត្តិភាពយន្ត[កែប្រែ]

ជីវិតឯកជន[កែប្រែ]

នៅឆ្នាំ ២០២១ លោក វឿន សុខប៉ូលី បានជួបជាមួយ អ្នកនាង ទក់ ឌីន ដែលជាបុគ្កលិក បដិសណ្ឋារកិច្ច នៅថ្ងៃធ្វើការដំបូងក្នុងក្រុមហ៊ុន The Penthouse Residence Condo។ អ្នកនាង ទក់ ឌីន មានប្រុសម្នាក់ឈ្មោះ សុខ ណារ៉ាក់ ដែលបានប្តូឈ្មោះជា វឿន សុខ ណារ៉ាក់រាជ វិញ។ សព្វថ្ងៃពួកគាត់ទាំងពីរ ពុំទាន់បានរៀបអាពាហ៍ពិពាហ៍នៅឡើទេ។

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Lullabox - IMDb, http://www.imdb.com/title/tt23668112/reference/, បានយកមក 2023-01-12 
  2. admin (2018-02-09) តារាទើបរះថ្មី ក្នុងវ័យ២០ឆ្នាំ បញ្ចេញសាច់សខ្ចី ដើម្បីភាពទាក់ទាញ... (in en-US) Khmer Breaking News
  3. W&H Investment - 😍😍មានអ្វីដែលថ្មីទៀតហើយ... (in km) www.facebook.com
  4. Poly Img - និយាយរឿងទទួលខុសត្រូវចាំខ្ញុំប្រាប់ ៣... (in km) www.facebook.com
  5. Sopha Kol (2023-01-02) លេចសារឆ្លើយឆ្លងរវាងMiss Grand Cambodia និងMiss Grand International ខណៈពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមមកកម្ពុជាយប់នេះ (in en-US) សារព័ត៌មាន នគរវត្ត
  6. ក្ដៅៗ! ផេកចាស់ MGC ឆ្លើយតបវិញផាំងៗ ក្រោយ MGI ថាខ្លួនមិនបានបង់លុយតាមការកំណត់ (in en-US) www.popular.com.kh
  7. ក្តៅគគុក! MGI ទម្លាយមូលហេតុ ម្ចាស់ MGC ចាស់អស់សិទ្ធិកាន់កាប់បន្ត ព្រោះមិនបង់លុយតាមកិច្ចព្រមព្រៀងកំណត់ (in en-US) www.popular.com.kh
  8. Troubled Miss Grand Cambodia beauty pageant under new management - Khmer Times (in en-US) (2022-12-26)
  9. ប៉ាន់ រិទ្ធា ប្រកួត​​​បវរ​កញ្ញា​ដ៏​អស្ចារ្យ​នៃ​​​ក​ម្ពុជាឆ្នាំ ​២០២២ បន្ថែមបេក្ខភាព​តំណាង​ជាតិ​​​ចូលរួម​រហូត ​៣៥ រូប​ (in en) www.postkhmer.com
  10. ពេជ្រ វត្ដីសារ៉ាវឌ្ឍី ផ្ដើមធ្វើសកម្មភាពមនុស្សធម៌ ក្រោយត្រឡប់ពីប្រកួតលើឆាកអន្ដរជាតិ news.sabay.com.kh
  11. ទៀតហើយ! រ៉ាប៊ី ចេញបទថ្មី «កាយ» គ្រាន់តែស្តាប់អត្ថន័យ និងក្បាច់រាំញាក់សាច់ ឃើញចង់ក្តៅខ្លួន (មានវីដេអូ) (in km) Khmerload
  12. Home (in en-US) Cambodia International Film Festival
  13. Chaktomuk Short Film Festival (in en-US)
  14. Lullabox - IMDb, http://www.imdb.com/title/tt23668112/reference/, បានយកមក 2022-12-06 

តំណភ្ជាប់ខាងក្រៅ[កែប្រែ]