Jump to content

វឿន សុខប៉ូលី

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Voeun Sokpoly)
វឿន សុខប៉ូលី
កើតគីម ប៉ូលី
(1990-07-11) កក្កដា 11, 1990 (អាយុ 34)
ភ្នំពេញ, កម្ពុជា
សញ្ជាតិ កម្ពុជា
អាជីពអ្នកដឹកនាំរឿង, អ្នកនិពន្ធ, ផលិតករ
ត្រូវបានគេស្គាល់ថាប្រធានគ្រប់គ្រងគំរោង បវកញ្ញាឯកដ៏អស្ចារ្យកម្ពុជា​ / Miss Grand Cambodia
កម្ពស់១៦៥ ម (៥៤១ ft ៤ in)
ចំណងជើងអ្នកដឹកនាំរឿង, អ្នកផលិត, អ្នកនិពន្ធ
ពន្ធភាពស៊ាន រក្សា
រង្វាន់Best project director of the year
METAL STRINGS Poster

វឿន សុខប៉ូលី (អង់គ្លេស: Sokpoly Voeun) គឺជា អ្នកដឹកនាំរឿង អ្នក​សរសេរស្គ្រីប និង ​អ្នកថតភាពយន្ត ឯកសារ ភ័យរន្ធត់ និង សកម្មភាព ​ជនជាតិ​ខ្មែរ​ ម្នាក់​ដែល​ត្រូវ​បាន​​គេទទួល​ស្គាល់ជា អ្នកផលិតខ្សែភាពយន្ត ឯករាជ ក្នុងឆ្នាំ ២០២០។ ឈ្មោះកំណើតរបស់គាត់គឺ គឹម ប៉ូលី។ លោក​មាន​ឪពុក​ពីរ​នាក់ ម្នាក់ជាឪពុក​ចុងឈ្មោះ សំរិទ្ធ បូណា ​ម្តាយ​ឈ្មោះ ទូច ចាន់ណា និង​ ឪពុក​បង្កើត ឈ្មោះ គឹម ប៉ូលីន ដែលបាន​ចាក​ចេញ​ពី​គាត់​នៅ​ឆ្នាំ ​១៩៩១ បន្ទាប់​ពី​គាត់​មាន​អាយុ​បាន​ ១​ខួប។ មួយ​ឆ្នាំ​ក្រោយ​មក ម្ដាយ​របស់​គាត់​បាន​រៀប​ការ​ជាមួយ​ឪពុក​ចុង ក្នុង​ឆ្នាំ ១៩៩២។

My Tasks Poster

ជីវប្រវត្តិ

[កែប្រែ]

វឿន សុខប៉ូលី ក្នុងឆ្នាំ ១៩៩៦ គ្រួសាររបស់គាត់បានផ្លាស់ទីលំនៅ ពី ខណ្ឌចំការមន មក ខណ្ឌទួលគោក ក្នុងឆ្នាំ ១៩៩៧ និង បានប្តូរមកសិក្សានៅ វិទ្យាល័យឥន្ទ្រទេវី។

ស្ថិតក្នុងស្ថានភាពលំបាក បានលើកទឹកចិត្តឱ្យគាត់សិក្សាលើ ផ្នែក រចនាក្រាហ្វិក នៅឆ្នាំ ២០០៧ រៀន ថតរូប ដំបូង នៅឆ្នាំ ២០១៤ និង សិក្សាផ្នែក ភាពយន្ត ក្នុងឆ្នាំ ២០១៩ ហើយចាប់តាំងពីឆ្នាំ ២០២០ គាត់ក៏ក្លាយជា អ្នកថតភាពយន្តអាជីព ក្នុងឧស្សាហកម្មភាពយន្ត គាត់ក៏មានបទពិសោធន៍ជាច្រើនជាមួយវិស័យថតរូប និង វិស័យ រចនាក្រាហ្វិក ផងដែរ។ ជាពិសេស គាត់គឺជាកូនសោរនៃដំណើរការផលិតភាពយន្តផ្ទាល់ខ្លួនរបស់គាត់ ក៏ដូចជាចំណេះដឹងផ្នែក សិល្បៈភាពយន្ត ពន្លី Colorist ក្រាហ្វិក រូបភាព និង សំឡេង។ ប៉ូលី មានស្រុកកំណើតនៅ ខណ្ឌចំការមន ទីក្រុងភ្នុំពេញ។ គ្រួសាររបស់លោកមាន បងប្អូនចំនួន ៤ នាក់ ដែលលោកជាកូនច្បង និង ជាកូន ឪពុកដើម តែម្នាក់គត់។ លោកធ្លាប់បានរត់ចេញពីផ្ទះពីរលើក ដោយហឹង្សារបស់ឪពុក​ចុង និង ចាកចេញផ្ទះរស់ម្នាក់ឯង ដោយសារ វិបត្បិគ្រួសារ ២០១៨។ លោកបានស្វែងរកឃើញនូវអ្វីដែលខ្លួនឯងស្រឡាញបំផុត នៅពេលដែលគាត់ចាប់ផ្តើមមាន ជំងឺបាក់ទឹកចិត្ត ក្នុងឆ្នាំ ២០១៩ ដែលលោកបានឃុំខ្លួនឯងរយះពេល ជាងកន្លះឆ្នាំ។ លោកបានឈានជើងចូលក្នុង វិស័យភាពយន្ត នៅឆ្នាំ ២០២០ និង មានដៃគូរួមការងារជិតស្និទ្ធម្នាក់គឺលោក រុន សុខហេង ដែលជា អ្នកដឹកនាំរឿង ឬ អ្នកថតភាពយន្តអាជីប និង មានស្នាដៃជាច្រើនក្នុងវិស័យភាពយន្តផងដែរ។

អាជីពការងារ

[កែប្រែ]

ជាច្រើនឆ្នាំ ប៉ូលី តស៊ូស្វែងរកអ្នកគាំទ្រ និង សហការផលិតភាពយន្តខ្នាតខ្លីជាច្រើនរឿងដោយខ្លួនឯង និងគ្មានថវិកា។ ខ្សែភាពយន្តមួយចំនួនរបស់គាត់ត្រូវបានផលិតដោយជោគជ័យ ដូចជារឿង My Tasks 2023 ប៉ុន្តែផ្នែកសំខាន់ៗត្រូវបានកាត់ផ្តាច់ដោយសារតែខ្វះថវិកា។

ភាពយន្ត​ដំបូង​របស់​លោក​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​សាលា​ឆ្នាំ ២០២៣ គឺ​រឿង My Task ផលិត​និង​ដឹកនាំ​ដោយ​លោក ប៉ូលី ដោយ​មិន​ចំណាយ​ថវិកា​អ្វីទាំងអស់។ សាច់រឿងគឺនិយាយអំពីអ្នកបើកបរឡានក្រុង សកម្មភាពការងារ ការងារសំខាន់របស់គាត់គឺមើលថែក្មេងទាំងអស់ ហើយបញ្ជូនពួកគេទៅកាន់គោលដៅរបស់ពួកគេ (សាលា)។ ចក្ខុវិស័យរបស់គាត់ចំពោះខ្សែភាពយន្តនេះគឺអារម្មណ៍ ការឆ្លុះបញ្ចាំង ស្មារតី និង ការទទួលខុសត្រូវ។

ដោយមានការគាំទ្រយ៉ាងច្រើនពីសិស្ស Puur Un Sourire D'enfant នៅក្នុងសាលាភាពយន្តក្នុងឆ្នាំ 2024 ខ្សែភាពយន្តទីពីររបស់គាត់គឺ Metal Strings ត្រូវបានផលិតឡើងដោយជោកជ័យ។ Metal Strings នឹងចេញផ្សាយនៅថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2024។

រឿងនៅពីក្រោយ Metal Strings វាមានរយៈពេលមួយទសវត្សរ៍មុន Nara គឺជាសមាជិកក្រុម Reign in Slumber ដែលជាក្រុមតន្រ្តីដែករបស់កម្ពុជា។ សមាជិក Reign in Slumber ទាំងអស់រួមមាន Alain, Ronan, Tin, Nel ហើយជាការពិតណាស់ Nara ផ្ទាល់បានព្យាយាមការពារប្រភេទតន្ត្រីរបស់ពួកគេ។ ពួកគេតស៊ូដើម្បីការរស់រានមានជីវិត ការរើសអើងជាតិសាសន៍របស់សិល្បករ រស់នៅក្នុងសង្គមពុល និងបញ្ចុះបញ្ចូលមនុស្សដែលមិនយល់អំពីស្នាដៃរបស់ពួកគេ។

ប្រវត្តិភាពយន្ត

[កែប្រែ]

ភាពយន្តឯកសារ

[កែប្រែ]
Documentary
Year Title Director Writer Producer DoP Notes Ref.
2024 Metal Strings Yes Yes Yes Yes Co-DoP Rayesh Nand-Sharma.

ភាពយន្តខ្លី

[កែប្រែ]
  • My Task 2023.
Short Film
Year Title Director Writer Producer DoP Notes Ref.
2023 My Tasks Yes Yes Yes Yes

ជីវិតឯកជន

[កែប្រែ]

នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ លោក ប៉ូលី មានទំនាកទំនង អ្នកនាង ស៊ាន រក្សា ជាលើកដំបូង។ សព្វថ្ងៃពួកគាត់ទាំងពីរ ពុំទាន់បានរៀបអាពាហ៍ពិពាហ៍នៅឡើទេ។

ជ័យ​លាភី និង ការតែងតាំង

[កែប្រែ]
ឆ្នាំ មហោស្រពភាពយន្ត ជ័យ​លាភី ការតែងតាំង លទ្ធិផល ឯកសារយោង
2024 Cloud Metal Film Fest Premiere Metal Strings Premire
Official Selected Selected
Cambodia International Film Festival Best Cambodia Documentaries Metal Strings Selected []
Chaktomuk Short Film Festival Best Cambodian Short (Documentary) Metal Strings TBA []
Cambodia Town Film Festival Best Short Documentary Films Metal Strings TBA []
Tirana International Film Festival Best Documentary short Metal Strings TBA []
Lausanne Underground Film & Music Festival Best Short documentary films Metal Strings TBA []
Golden Grape Short Film Festival Best Short documentary film Metal Strings TBA []
Monterrey International Film Festival Best Short Documentary Metal Strings TBA []
Ci Vietnam Festival All Categories Metal Strings TBA []
Cairo International Film Festival CIFF - Short Film Competition Metal Strings TBA []
Tehran International Short Film Festival Best Documentary Metal Strings TBA [១០]

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. "Home". Cambodia International Film Festival (in American English). Retrieved 2024-05-07.
  2. "Chaktomuk Short Film Festival – Where Your Stories Unfold" (in American English). Archived from the original on 2024-02-01. Retrieved 2024-05-07.
  3. "PSE at the Cambodia Town Film Festival 2018". Pour un Sourire d'Enfant (in អង់គ្លេស). 2018-08-20. Retrieved 2024-05-04.
  4. "Home". TIFF (in American English). Retrieved 2024-05-04.
  5. "LUFF". www.luff.ch. Archived from the original on 2024-05-25. Retrieved 2024-05-04.
  6. "Account Suspended". tff.ge. Retrieved 2024-05-04.
  7. "Monterrey Film Festival – Festival Internacional del Cine" (in American English). Retrieved 2024-05-04.
  8. "Ici Vietnam Festival Cinéma". Ici Vietnam Festival Cinéma (in បារាំង). Retrieved 2024-05-04.
  9. "Cairo International Film Festival" (in American English). Retrieved 2024-05-04.
  10. "Home | Tehran International Short Film Festival" (in American English). 2020-07-15. Retrieved 2024-05-07.
  11. "Home". Cambodia International Film Festival (in American English). Archived from the original on 2022-12-06. Retrieved 2022-12-06.
  12. "Chaktomuk Short Film Festival" (in American English). Archived from the original on 2024-02-01. Retrieved 2022-12-06.
  13. Lullabox - IMDb, http://www.imdb.com/title/tt23668112/reference/, បានយកមក 2022-12-06 

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]