សម័យកាលលង្វែក

ពីវិគីភីឌា

សម័យកាលលង្វែក

Longvek real map LiDar Satellites by University of Vienna, Austria.
ចំនួនរជ្ជកាល ៤ រជ្ជកាល
ចំនួនស្ដេចគ្រប់គ្រង ​​៤ អង្គ
រាជសម័យ
ចាប់ផ្ដើម គ.សករាជ ១៥២៩
បញ្ចប់ ​​​គ.សករាជ ១៥៩៣
រយៈពេលឈរ ៦៤ ឆ្នាំ
រាជធានី លង្វែក
ចំនួនប្រជាជន ប្រហែល ៣០មុឺននាក់
ទីតាំងផ្ទុកទឹក មានចំនួន ១០២
កំពង់ផែជំនួញ មានចំនួន ៣
  • ជ្រោយពន្លារ
  • អូរកែវ
  • ពាម

សម័យកាលលង្វែក (អង់គ្លេស: Longvek period) គឺជាសម័យកាលក្រោយការដួលរំលំចក្រភពអង្គរ ដែលត្រូវបានចាប់ផ្ដើមឡើងក្នុងស.វទី១៦ ឆ្នាំ ១៥២៩ នៃគ.សករាជ និង បានឆ្លងកាត់រជ្ជកាលស្ដេច ចំនួន៤ និងត្រូវបានដួលរំលំទៅវិញ ដោយកងទ័ពសៀមឈ្លានពាន ក្នុងឆ្នាំ ១៥៩៣ នៃគ.សករាជ ។[១]

ភូមិសាស្ត្រ សម័យលង្វែក[កែប្រែ]

Geography of Longvek period

ភូមិសាស្ត្រសម័យលង្វែក ចែកចេញជា ៥តំបន់ធំ តំបន់ខាងជើង តំបន់ខាងលិច តំបន់កណ្ដាល តំបន់ខាងកើត និង តំបន់ខាងត្បូង តំបន់ទាំង៥ មានខេត្តសរុបចំនួន ៧០ ។[២]

ខេត្តទាំង៧០ រួមមាន៖

  • ១.អាសន្ទុក/កំពង់ធំ
  • ២.មហានគរ/សៀមរាប
  • ៣.ឈ្លូង/ក្រចេះ
  • ៤.សម្ភពបុរៈ/ស្ទឹងត្រែង
  • ៥.អាចម៍ក្រពើ/Attapeu
  • ៦.ចម្ប៉ាសាក់
  • ៧.ប៉ាក់សេ
  • ៨.ម្លូរព្រៃ
  • ៩.ទន្លេរពៅ
  • ១០.សៀមប៉ោយ
  • ១១.ព្រះវិហ៊ារ
  • ១២.អូរបុណ្យរាជធានី
  • ១៣.ចន្ទបុរី
  • ១៤.ព្រះប្រដែង/សមុទ្របាកាន
  • ១៥.ធន់បុរី
  • ១៦.បស្ចឹមបុរី
  • ១៧.នាងរង
  • ១៨.ត្រាច
  • ១៩.រយ៉ង
  • ២០.ស្ទឹងជ្រៅ
  • ២១.ជល់បុរី
  • ២២.បុរីរម្យ
  • ២៣.នគរាជសីម៉ា
  • ២៤.ស្រីស្លាកែត/សុីសាកេត
  • ២៥.គោកខ័ណ្ឌ
  • ២៦.សុរិន្ទ
  • ២៧.សិង្គារ
  • ២៨.មង្គលបុរី
  • ២៩.សិរីសោភ័ណ្ឌ
  • ៣០.បាត់ដំបង
  • ៣១.ក្រគរ/ពោធិ៍សាត់
  • ៣២.កំពង់ប្រាក់
  • ៣៣.ឬស្សីសាញ់
  • ៣៤.ជីក្រែង
  • ៣៥.ទទឹងថ្ងៃ
  • ៣៦.គោកសេះ
  • ៣៧.អន្លង់រាជ
  • ៣៨.សំរោងទង
  • ៣៩.អមរិន្ទគិរីបូរណ៍
  • ៤០.រលាប្អៀរ
  • ៤១.ស្រីសន្ធរ
  • ៤២.កំពង់សៀម
  • ៤៣.ចតុមុខ
  • ៤៤.កំពង់ស្វាយ
  • ៤៥.បាទី
  • ៤៦.អង្គរបុរី
  • ៤៧.បាភ្នំ
  • ៤៨.កំពត
  • ៤៩.កំពង់សោម
  • ៥០.ពាម
  • ៥១.មាត់ជ្រូក
  • ៥២.ផ្សារដែក
  • ៥៣.កំពង់ក្របី
  • ៥៤.ព្រៃនគរ
  • ៥៥.រោងដំរី
  • ៥៦.ទួលតាមោក
  • ៥៧.កំពង់ស្រការត្រី
  • ៥៨.ត្រពាំងចង្វារ
  • ៥៩.អូរកាប់
  • ៦០.កោះគង
  • ៦១.មេស
  • ៦២.កំពង់ឬស្សី
  • ៦៣.លង់ហោរ
  • ៦៤.ព្រះត្រពាំង
  • ៦៥.ឃ្លាំង
  • ៦៦.ព្រែកឬស្សី
  • ៦៧.បារាជ
  • ៦៨.ក្រមួនស
  • ៦៩.ពលលាវ
  • ៧០.ទឹកខ្មៅ

សង្គមវណ្ណៈសម័យលង្វែក[កែប្រែ]

Longvek caste society

សង្គមវណ្ណៈសម័យលង្វែកបែងចែកជា ៧វណ្ណៈ៖

  • វណ្ណៈរាជវង្ស (ក្រុមសាច់ញាតិស្ដេច) មាននាម ជាអ្នកអង្គម្ចាស់ ព្រះរាជបុត្រ ព្រះមហេសី ព្រះស្នំឯក អ្នកម្នាង ។
  • វណ្ណៈនាហ្មឺន (ក្រុមមន្ត្រី) មាននាម ចៅពញ្ញា ចៅហ៊្វា ចៅចម ។
  • វណ្ណៈគហបតី "អានថា គៈហៈបៈដី" (ក្រុមអ្នកមាន) អ្នកឧកញ៉ា, លោកដង្ខៅ, លោកសេដ្ឋី ។
  • វណ្ណៈរាស្ត្រ (ក្រុមមនុស្សទូទៅ) អ្នកមិនមានឋានៈក្នុងសង្គមរដ្ឋបាល ។
  • វណ្ណៈអ្នកងារ (ក្រុមអ្នកធ្វើការឱ្យគេ) អ្នកមានទោសជាប់ខ្លួន អ្នកមានរឿងក្ដីជាប់ខ្លួន
  • វណ្ណៈបាវព្រាវ (អ្នកគ្មានទីពឹង) សុំគេដើម្បីបានស្នាក់អាស្រ័យ និង ធ្វើជាអ្នកបម្រើគេ
  • វណ្ណៈទាសករ (ក្រុមអ្នកលក់ខ្លួនបម្រើគេ) ក្លាយជាកញ្ជះគេអស់មួយជីវិត និង ត-មកដល់ត្រឹម ៣ជំនាន់ ជំនាន់ទី៤ ទើបមានសិទ្ធលួសខ្លួនចេញពីវណ្ណៈទាសករ នេះ ។

ឯកសារយោង[កែប្រែ]

  1. Lim Hak Kheang, Madeline Elizabeth Ehrman, Kem Sos (1974) Contemporary Cambodian: The Social Institutions, Publisher: Foreign Service Institute, Original from the University of Michigan p.374
  2. United States. State Department (1974) Contemporary Cambodian, the Social Institutions, a Joint Project of the Foreign Service Institute and the Defense Language Institute, 1974, Publisher: Original from University of Minnesota p.379