សម្ដេចប៉ាប យូហាន ទី២៣
ជីវប្រវត្តិ[កែប្រែ]ជីវិតនៃការបូសយ៉ាងឆាប់[កែប្រែ]អែនជេលឡូ ហ្គីសេមផូ រ៉ូលខាលី បានប្រសូតនៅ សូតតូ អីល ម៉ូនតេ ដែលជាភូមិក្នុងប្រទេសតូចមួយនៅ ប៊ើហ្កាម៉ូ ភូមិនៃសាសនាឡាបាឌី ប្រទេសអ៊ីតាលី។ គាត់ជាកូនទីមួយរបស់ ជីអូវ៉ានី បាទីស្តា រ៉ូលខាលី រវាយឆ្នាំ(១៨៥៤-១៩៣៥) ជាមួយប្រពន្ធរបស់គាត់ មារីអាណា ហ្គូលីយា ម៉ាស៊ូឡា រវាងឆ្នាំ (១៨៥៤-១៩៣៩) និង ជាកូនទី៣ក្នុងចំណោមកូនទាំង១៣ក្នុងត្រកូលរបស់គាត់រួមមាន អែនជែឡូ ហ្គូសេប៉េ អាល់ហ្វ្រេដូ (១៨៨៩–១៩៧២) ម៉ារៀកាទ័ររីណា (១៨៧៧–១៨៨៣) តេរ៉េសា(១៨៧៩–១៩៥៤) អាន់ស៊ីឡា(១៨៨០–១៩៥៣) ដូមីនីកូ គូសេប៉េ(២២ កុម្ភៈ ១៨៨៨–១៤ មិនា ១៨៨៨) ហ្វ្រេនសេសកូ ហ្សាវើរីអូ(១៨៨៣–1976) ម៉ារៀ អេលីសា(១៨៨៤–១៩៥៥) អូសសូនតា កាស៊ីដា(១៨៨៦–??) ជីអូវ៉ានី ហ្វ្រេសស្កូ(១៨៩១–១៩៥៦) អ៊ើនរីកា(១៨៩៣–១៩១៨) ហ្គូសេប៉េ លុជី(១៨៩៤–??) និង លូជី (១៨៩៦–១៨៩៨)។ គ្រួសាររបស់គាត់ធ្វើការជាអ្នកចែកចាយកសិផល ដូចជាមនុស្សភាគច្រើននៅ សូតតូ អីល ម៉ូនតេភាពគួរឲ្យចាប់អារម្មមួយដែលខុសប្លែកគឺបុព្វធីការី អ៊ីជេនិអូ ប៉ាសេលី សម្ដេចប៉ាបភីអូស ទី១២ ជាអ្នកដែលមកពីគ្រួសារអារីស្តូក្រាធីក បុរាណដែលជាគ្រួសារធ្លាបធ្វើជា សម្ដេចប៉ាប។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែជាកូនចៅនៃគ្រួសារអភិជនអ៊ីតាលី ដែលមកពីជនដែលមានឋានៈតូចទាបនិងអ្នកក្រ។ ក្នុងឆ្នាំ ១៩០៤ រ៉ូខាលីបានក្លាយជាបណ្ឌិតយ៉ាងពេញលេញក្នុងទេវាវិទ្យា និង បានបួសជាបុព្វជិតក្នុង ព្រះសហគមន៍កាតូលិកនៅសាន់តាម៉ារៀ ម៉ុនតេ សាន់តូ ក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី។ បុព្វជិត និង សង្ឃរាជ[កែប្រែ]ក្នុងឆ្នាំ១៩០៥ ជីអាកូម៉ូ រ៉ាឌីនី តេដេសឆី ដែលជាសម្ដេចប៉ាបថ្មីនៅ ប៊ីហ្កាម៉ូ ដែលបានតែងតាំង រ៉ូលខាលី ឲ្យទៅជាលេខាធីការរបស់គាត់។ រ៉ូខាលី បានធ្វើការឲ្យ រ៉ាឌីនី តេដេស្កី រហូតដល់ថ្ងៃដែល សម្ដេចប៉ាបរូបនោះចូលទីវង្គតក្នុងឆ្នាំ១៩១៤។ ក្នុងកំឡុងពេលរបបជាប៉ាបរបស់ រ៉ូលខាលី គាត់បានទេសនានៅក្នុងចំណោមអ្នកស្រុក ស៊ើមីណារីក្នុងទីក្រុងប៊ីហ្កាម៉ូ។ ក្នុងកំឡុងពេលសង្គ្រាមលោកលើកទីមួយ រ៉ូខាលី បានជាប់កំណែនទៅធ្វើជាទាហាននៃរាជាណាចក្រអ៊ីតាលី ដែលគាត់មានដំណែងជាពលបាលត្រី បម្រើការក្នុងផ្នែកជាពេទ្យ ជាអ្នកសែងស្នែងជញ្ជូនអ្នករបួស បន្ទាប់មកក៏បានក្លាយជាអ្នកបួសក្នុងសាសនាគ្រិស្ដ។ បន្ទាប់ពីបានចេញពីការធ្វើជាទាហ៊ាននៅក្នុងឆ្នាំ ១៩១៩ គាត់មានកេរ្ដិ៍ឈ្មោះខាង សិក្ខាសាលាស្ដីពីការគ្រប់គ្រងខាងផ្លូវចិត្ត។ ក្នុងឆ្នាំ ១៩២១ សម្ដេចប៉ាប ប៊េណេឌីក ទី១៥ បានតែងតាំងគាត់ទៅជាប្រធានសង្គមសម្រាបជំនឿលទ្ធិសាសនា។ ក្នុងឆ្នាំ១៩១៥ សម្ដេចប៉ាបភីអូស ទី១១ បានតែងតាំងគាត់ជាសាវករបស់ ព្រះយេស៊ូគ្រិស្ដ នៅប៊ុលការីឆ្នាំ (១៩២៥–១៩៣៥) ហើយបានឲ្យនាមគាត់ជាអ្នកប្រសិទ្ធនំប៉័ងនិងស្រាដូចជា សម្ដេចប៉ាបមានយសខ្ពស់នៅ អារ៉េអូប៉ូលីស ប្រទេសក្រិច។ គាត់បានជ្រើសរើសអ្នកអេរ៉ែករបស់គាត់ ម៉ូតតូ ដែលមកពីអ្នកដែលគាត់ធ្លាប់ណែនាំបង្ហាញផ្លូវ។ អ្នកការទូតក្នុងកាតូលិច[កែប្រែ]ក្នុងឆ្នាំ១៩៣៥ គាត់បានទទួលសិទ្ធសញ្ញាជាសាវក ព្រះយេស៊ូ ប្រចាំប្រទេសទួកគឺនិងក្រិច។ រ៉ូខាលីបានប្រើការិយាល័យដើម្បីជួយជនជាតិស្វីសដោយលួចលាក់ក្នុងការជួយជនភាសខ្លួនរាប់ពាន់នាក់នៅអ៊ីរ៉ុប ថ្នាក់ដឹងនាំមួយចំនួនគិតថាគាត់ជាមនុស្សដ៏ត្រឹមត្រូវម្នាក់។ ក្នុងឆ្នាំ ១៩៩៤ ក្នុងកំឡុងពេលសង្គ្រាមលោកលោកទី២ សម្ដេចប៉ាបភីអូស ទី១២ បានឲ្យនាមគាត់ជារាជទូតនៃសាវករបស់ ព្រះយេស៊ូ ទៅប្រទេសបារាំង។ ក្នុងរឿងនេះគាត់បានសុំចូលនិវត្តជា សម្ដេចប៉ាបដែលជាអ្នកធ្វើការសហការជាមួយអ្នកមានអំនាចកាន់កាប់នៅអាឡឺម៉ង់។ ការខំប្រឹងប្រែងក្នុងកំឡុងពេលជាបូជាចារ្យ[កែប្រែ]អ្នកការទូត រ៉ូខាលីបានធ្វើការខំប្រឹងប្រែងក្នុងកំឡុងពេលគាត់ជា បូជាចារ្យដើម្បីជួយជនភាគខ្លួន ជាពិសេសប្រជាជនទ្វីសមកពី ណាហ្សីស។ ក្នុងចំណោមការខំប្រឹងប្រែងទាំងនោះរួមមាន៖
ក្នុងឆ្នាំ១៩៦៥អ្នកយកពាក្យរបស់សម្ដេចប៉ាប យូហានបាននិយាយថា៖ ថ្ងៃនេះយើងមានការផ្ញាក់រលឹកអំពីរឿងកាលពីច្រើនសតវត្សរ៍មកហើយ ដោយសារមានរបស់អាក្រក់មករុំបិតបាំងភ្នែករបស់ពួកយើង ដូចនេះពួកយើងមិនអាចមើលឃើញអ្វីៗបានឆ្ងាយនឹងមើលពីសម្រស់នៃប្រជាជនជាទីសំណបចិត្តដែលគ្មានសំណាងនិងរាសីនៅលើផ្ទៃមុខរបស់ពួកគេដែលជាបងប្អូនផ្ទាល់របស់យើងទាំងអស់គ្នា។ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០០ មូលនិធិ រ៉ាអ៊ូល វ៉ាលលេនប៊ើកអន្តរជាតិបានធ្វើការឃោសនាទៅអន្តរជាតិសម្រាប់ឲ្យមានការទទួលស្គាល់ពីសកម្មភាពមនុស្សធម៌ក្រោមការអនុវត្តន៍របស់សាវក ព្រះយេស៊ូ នៅទីក្រុងវ៉ាទីកង់គឺរ៉ូខាលីធ្វើសម្រាប់ប្រជាជនភាគច្រើនជាជនជាតិទ្វីសដែលទទួលរងការធ្វើបាបពីរបបណាស៊ី។ ការធ្វើបែបនេះបានបន្តទៅដល់កន្លែងមួយចំនួន ដែលវាជាបេសកកម្មអចិន្ត្រៃរបស់ ទីក្រុងវ៉ាទីកង់ ទៅអង្គកាសហប្រជាជាតិ។ បច្ចុប្បន្នរដ្ឋលេខាធិការ ទីក្រុងវ៉ាទីកង់ ជាពិសេស សម្ដេចប៉ាប អេនជេឡូ សូដាដូ។ សមណសក្ដិក្នុងគ្រិស្ដសាសនា[កែប្រែ]ក្នុងឆ្នាំ១៩៥៣ គាត់ត្រូវបានគេតែងតាំងជាព្រឹទ្ធចារ្យនៅ ទីក្រុងវ៉ាទីកង់ ហើយបានធ្វើឲ្យមានការលេចចេញឡើងនូវឋានៈនៃបុព្វជិតក្នុង គ្រិស្ដសាសនានៅសាន់តា ព្រីស ដោយ សម្ដេចប៉ាបភីអូស ទី១២បានចុះហត្ថលេខាធ្វើការសរសើគាត់។ ការជ្រើសរើសសម្ដេចប៉ាប[កែប្រែ]ដោយសារការទទួលមរណភាពរបស់ សម្ដេចប៉ាបភីអូសទី ១២ ក្នុងឆ្នាំ១៩៥៨។ រ៉ូលខាលីបានជាប់ក្នុងការជ្រើសរើសជា សម្ដេចប៉ាបគាត់មាការភ្ញាក់ផ្អើយ៉ាងខ្លាំងហើយគាត់បានមកដល់នៅទីក្រុងវ៉ាទីកង់វិញជាមួយសំបុត្ររថភ្លើងត្រលប់មកវិញរបស់គាត់នៅទីក្រុងវ៉ាទីកង់។ ព្រោះនៅពេលនោះមនុស្សជាច្រើនបានចាត់ទុក ជីអូវ៉ានី បាតធីសតា ម៉ូនធីនី ជាបេក្ខជនម្នាក់ដែលឈរឈ្មោះជាប្រធានអ្នកបួសក្នុងសាសនានៃទីក្រុង មីលែន ព្រោះគាត់ជាប្រធានអ្នកបួសម្នាក់ក្នុងចំណោមប្រធានអ្នកបួសបុរាណជាច្រើនមានភាពលេចធ្លោក្នុងប្រទេសអ៊ីតាលី តែគាត់មិនទានមានសមណសក្ដិក្នុងសាសនានៅឡើយទេ ទោះបីជាមានវត្តមានរបស់គាត់ក្នុងសន្និបាតរើស សម្ដេចប៉ាបនៅឆ្នាំ១៩៥៨ ក៏មិនអាចឲ្យគាត់ជាប់ក្នុងការជ្រើសរើស ព្រោះដោយសារតែច្បាប់ខានូន និងអ្នកសាសនាកាតូលិចដែលមានឋានៈស្មើនឹងសមណសក្ដិក្នុងសាសនាគ្រិស្ដតែងតែជ្រើសយកសម្ដេចប៉ាបពីក្នុងចំណោមក្រុមរបស់ពួកគេ។ បន្ទាប់ពីជាប់ជា សម្ដេចប៉ាបភីអូស ទី១២ក្នុងគ្រិស្ដសាសនា លោកបានជ្រើសបុរសម្នាក់ ទុកគ្រាន់បម្រុងប៉ុណ្ណោះព្រោះគេមិនដឹងថាអាយុរបស់គាត់នៅត្រឹមប៉ុណ្ណានោះទេ និងដើម្បីឲ្យបុរសនោះជំនួសនៅរយៈពេលខ្លីដើម្បីកុំឲ្យខ្វះអ្នកគ្រប់គ្រងជា សម្ដេចប៉ាបមុននឹងរើស សម្ដេចប៉ាបថ្មី។ ក្នុងសភានៃសាសនាក្នុងរបប សម្ដេចប៉ាប យូហាន ទី២៣ ដំបូង ម៉ូនធីនី មានសមណសក្ដិជាយូហាន បន្ទាប់ពីឆ្លងកាត់ក្នុងការជ្រើសរើសក្នុងឆ្នាំ១៩៦៣បានក្លាយជាសម្ដេចប៉ាប ហើយត្រូវគេឲ្យឈ្មោះថា ប៉ូលទី៦។ រ៉ូខាលី បានជ្រើរើសពាក្យយូហានជាឈ្មោះរាជ្ជកាលរបស់គាត់។ វាជាលើកដំបូងក្នុងរវាង៥០០ឆ្នាំដែលឈ្មោះនេះបានជ្រើសរើស សម្ដេចប៉ាបកាលពីមុនបានគេចវេសក្នុងការប្រើឈ្មោះរបស់វានេះតាំងពីពេលដែលរើស សម្ដេចប៉ាប យូហាន ទី២៣ ក្នុងកំឡុងពេលមានការបែងចែកអំណាចភាគខាងលិច។ ក្នុងការជ្រើសរើសឈ្មោះរបស់គាត់នេះ សម្ដេចប៉ាប យូហាន ទី២៣ បាននិយាយថា៖ ខ្ញុំជ្រើសរើសពាក្យថាយូហាន .... ជាឈ្មោះមួយដែលល្អសម្រាប់យើងទាំងអស់គ្នាព្រោះវាជាឈ្មោះឪពុករបស់យើង។ ហើយវាជាសំណបចិត្តរបស់ខ្ញុំព្រោះវាជាឈ្មោះនៃភាពសុភាពទន់ភ្លននៃអ្នកចំនុះនៃព្រះវិហារដែលជាកន្លែងមួយដែរខ្ញុំបានចូលរួមក្នុងសាសនា និងឈ្មោះវិហារដែលមានចំនួនតិចតួច នៃវិសាលភាពព្រះវិហារដែលបាបផ្សព្វផ្សាយជាទូទៅទៅកាន់ពិភពលោក រួមបញ្ចូលអាគារសារធារណៈផ្ទាល់របស់ពួកយើងនៅលើផ្លូវ យូហាន ឡាធើរេន។ យូហាន២២រូបនៃក្បួនដែលមិនចាចលុបចោលបាន ត្រូវបានក្លាយជាសម្ដេចប៉ាបនិងភាគច្រើននៃអ្នកទាំងនេះបានទម្លាក់សមណសក្ដិជា សម្ដេចប៉ាប។ ពួកយើងមិនចង់ឲ្យមានភាពទន់ខ្សោយនៃឈ្មោះរបស់ពួកយើង ក្រោយភាពល្អប្រសើថ្លៃថ្លា និង ជោកជ័យនៃសម្ដេចប៉ាប រ៉ូមុំានោះទេ។ ក្រោយការជ្រើសឈ្មោះនេះដែរក៏មានការយល់ច្រលំគឺទោះជាគាត់បានដឹងថា យូហាន ទី២៣ ឬ យូហាន ទី២៤ ក៏ដោយ ចម្លើយដែឆ្លើយតបនៃរឿងនេះ យូហានបានថ្លែងការណ៍ប្រកាស ដែលគាត់គឺជា យូហាន ទី២៣។ មុនពេលរឿងនេះមាន សម្ដេចប៉ាប ជាច្រើនបានហៅ យូហាន គឺជា យូហានទី ២២ (១៣១៦-១៣៣៤) និង យោហានទី ២៣ (១២៧៦-១២៧៧)។ ទោះជាយ៉ាងណាក៏ដោយក៏គ្មាន យូហានទី ២០ ការយល់ច្រលំតាមគ្នាបណ្ដាលមកពីការយល់ខុសនៃប្រវត្តិយុគកណ្ដាល លីប៉ើ ផូធីហ្វីខាលីស ដែលយោងទៅតាមយូហានដទៃទៀតដែលជាយូហាននៅចន្លោះ យូហានទី១៤ និង យូហានទី១៥ ការទស្សនាជុំវិញក្រុងរ៉ូម[កែប្រែ]នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៥៨ គាត់បានក្លាយជា សម្ដេចប៉ាបទីមួយតាំងពីឆ្នាំ ១៨៧០ ដែលបានចុះទៅទីជនបទនៅកសិដ្ឋានមួយរបស់គាត់ ឌីអូសេស នៅទីក្រុង រ៉ូម ពេលគាត់បានឃើញក្មេងៗមានក្លិនមិនល្អ រូបរាងអាក្រក់ ជាមួយនឹងរោគខួរឆ្អឹងខ្នង នៅមន្ទីពេទ្យ ប៉ាមប៉ីណូ ហ្គូស៊ូ និងនៅពេលគាត់ទៅទស្សនានៅមន្ទីពេទ្យ សាន់តូ ស្ពីរីតូ។ នៅថ្ងៃនោះផងដែរ គាត់បានទៅមើលនៅពន្ធនាគារ រីជីណា ខូលី របស់ទីក្រុងរ៉ូមទៀត ដែលជាកន្លែងមួយដែរគាត់បានប្រាប់អ្នកដែលនៅទីនោះថា ”អ្នកមិនអាចមករកខ្ញុំបានទេ ដូចច្នេះខ្ញុំនឹងទៅរកអ្នក” ក្នុងសកម្មភាពនេះធ្វើឲ្យមានចំណាប់អាម្មរណ៍ខ្លាំង ហើយគាត់បានសរសេរក្នុងកំណត់ត្រាប្រចាំថ្ងៃរបស់គាត់ភាពរំភើប និងគួរឲ្យភ្ញាក់ផ្អើមួយបានកើតឡើងក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងជាអន្តរជាតិ ខ្ញុំគឺភ្ជាប់អ្នកទាំងអស់គ្នាគ្រប់ទីកន្លែង អជ្ញាធរ អ្នកថតរូប អ្នកទោស មេព្រៃ អ្នកយាម..... ក្នុងកំឡុងពេលដំណើទស្សនានេះ យូហាន ទី២៣ បានងាកទៅរកភាពជា សម្ដេចប៉ាប ធម្មតាវិញនៃភាពជាផ្លូវការដោយសំអាងលើខ្លួនគាត់ផ្ទាល់។ ដូចជាពេលដែលគាត់ទៅទស្សនានៅសាលាអប់រំអ្នកទោសសម្រាប់យុវវ័យ ដែលប្រព្រឹត្តបទល្មើសនៅទីក្រុងរ៉ូម ហើយបានប្រាប់ពួកគេថា “នៅពេលខ្លះខ្ញុំចង់មកទីនេះ”។ រឿងនេះវាបានកត់សម្គាល់ដោយពត៌មានដែលមានលក្ខណៈជាសេចក្ដីរាយការណ៍ ”គាត់បាននិយាយទៅកាន់យុវជនទាំងនោះតាមភាសារបស់ពួកគេ”។ |
|