សិក្ខាបទ៥
មុសា
សិក្ខាបទ
[កែប្រែ]សិក្ខាបទ ៥ (បាលី បញ្ចសីលានិ, សំស្ក្រឹត បញ្ចសីលានិ) គឺជា សិក្ខាបទចាំបាច់ របស់ពុទ្ធសាសនិកជន ដែលសមាទានដោយគ្រហស្ថ (ឧបាសក និង ឧបាសិកា) អ្នកកាន់ពុទ្ធសាសនានិកាយថេរវាទ និង មហាយាន ។ សិក្ខាបទ នៃប្រពៃណីទាំង ២ នេះ មានសារសំខាន់ដូចគ្នា គឺការប្រកាន់យក កិរិយាវៀរចាកការសម្លាប់សត្វ, វៀរចាកការលួចយកទ្រពគេ, វៀរចាកការប្រព្រឹត្តខុសក្នុងកាម, វៀរចាកការពោលនូវពាក្យកុហក, វៀរចាកការសេពគ្រឿងស្រវឹង ។ សមាទានសិក្ខាបទ៥ គឺជាការ[[ប្រតិបត្តិ[[ដំបូង និង ទៀងទាត់ប្រកបដោយវិរិយភាព នៃពុទ្ធសាសនិក ដែលជាគ្រហស្ថ ។ សិក្ខាបទ៥ នេះ មិនតាំងឡើងដោយការបង្ខិតបង្ខំទេ ប៉ុន្តែជាក្បួនសំរាប់គ្រហស្ថរៀន ធ្វើដោយស្ម័គ្រចិត្ត ដើម្បីសម្រួលការប្រតិបត្តិ។
បទបាលី និង ប្រែ
[កែប្រែ]ខាងក្រោមនេះគឺ បញ្ចសិក្ខាបទ ឬ បញ្ចសីលា ជាភាសាខ្មែរ និង បាលី ។
- បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
- អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
- កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
- មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ ។
សិក្ខាបទ
[កែប្រែ]- ៥
- សត្វមានជីវិត
- សេចក្តីដឹងថាសត្វមានជីវិត
- គិតនឹងសម្លាប់
- ព្យាយាមនឹងសម្លាប់
- សត្វស្លាប់ដោយព្យាយាមនោះ
- អទិន្នាទាន មានអង្គ ៥ គឺ ៖
- ទ្រព្យដែលម្ចាស់គេហួងហែងរក្សា
- សេចក្តីដឹងថាទ្រព្យមានម្ចាស់របស់គេហួងហែងរក្សា
- គិតនឹងលួច
- ព្យាយាមនឹងលួច
- លួចបានមកដោយព្យាយាមនោះ
- កាមេសុមិច្ឆាចារ មានអង្គ ៤ គឺ ៖
- ស្ត្រីដែលមានគេហួងហែងរក្សា
- គិតនឹងសេពមេថុនធម្មនឹងស្ត្រីនោះ
- ព្យាយាមនឹងសេពនូវមេថុនធម្ម
- ញុំាងមគ្គនឹងមគ្គឲ្យដល់គ្នា
- មុសាវាទ មានអង្គ ៤ គឺ ៖
- វត្ថុមិនពិត
- គិតនឹ
- ព្យាយាមនឹងពោលឲ្យខុស
- ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ
- សុរាមេរយ មានអង្គ ៤ គឺ ៖
- វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានិងមេរ័យ
- គិតបំរុងនឹងផឹក
- ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ
- បានផឹកទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ
ការពិពណ៌នាបន្ថែម
[កែប្រែ]តាមគម្ពីរបាលី សេចក្តីពិពណ៌នាបន្ថែម តែងជាប់មកជាមួយនឹងការហាត់រៀនសិក្ខាបទជាញឹកញយ ៖
“ ពេលខ្លះបុគ្គលណាមួយ បោះបង់ការសម្លាប់សត្វមានជីវិត វៀរចាកការសម្លាប់សត្វមានជីវិត គាត់រស់នៅដោយដំបងបានដាក់ចុះហើយ កាំបិតបានដាក់ចុះហើយ ស្គាល់សេចក្តីខុសឬត្រូវ អាណិតករុណាដើម្បីសេចក្តីសុខដល់សព្វសត្វទាំងពួង ។ គាត់បោះ បង់ការកាន់យករបស់ ដែលគេមិនបានឲ្យ, វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យ, គាត់មិនបានយកតាមបែបជាអ្នកលួចនូវរបស់ក្នុងស្រុកភូមិ ឬ ក្នុងព្រៃ ដែលជារបស់អ្នកដទៃ ហើយម្ចាស់របស់នោះ មិនបានឲ្យដល់គាត់ ។ គាត់បោះបង់ការប្រព្រឹត្តខុសក្នុងកាម, វៀរចាកការប្រព្រឹត្តខុសក្នុងកាម គាត់មិនជាប់ជំពាក់ក្នុងកាម ជាមួយនឹងអ្នក ដែលមានម្តាយឪពុក បងប្អូនប្រុសស្រីនិងញាតិថែរក្សា អ្នកដែលមានប្តី ឬមានបុរសដទៃហួងហែងរក្សា ។
មានពេលខ្លះបុគ្គលណាមួយ បោះបង់ការពោលពាក្យខុស វៀរចាកការពោលពាក្យ ខុស ។ នៅពេលដែលគេប្រជុំគ្នាក្នុងភូមិ ពួកក្រុម ឬក្រុមគ្រួសារ ហើយត្រូវគេហៅ ឲ្យឆ្លើយ ក្នុងភាពជាសាក្សី បុគ្គលនោះ កាលបើខ្លួនមិនដឹង ក៏ឆ្លើយថាខ្ញុំមិនដឹង កាលបើខ្លួនដឹង ក៏ឆ្លើយថាខ្ញុំដឹង ឬកាលបើខ្លួនមិនឃើញ ក៏ឆ្លើយថាខ្ញុំមិនឃើញ កាលបើខ្លួនឃើញ ក៏ឆ្លើយថាខ្ញុំឃើញ ។ ធ្វើយ៉ាងដូច្នេះ គាត់មិនបាននិយាយកុហកដោយចេតនា ដើម្បីបំណងផ្ទាល់ខ្លួន ដើម្បីបំណងរបស់អ្នកដទៃ ដើម្បីបំណងឲ្យបាន រង្វាន់ណាមួយ ។ ដោយបោះបង់វាចាខុស គាត់បានវៀរចាកការពោលវាចាខុស ។ ព្រះសម្មាសម្ពុទ្ធ មានព្រះបន្ទូលថាការសម្លាប់សត្វ ការលួចទ្រពគេ ការប្រព្រឹត្តខុសក្នុងកាម និងការពោលពាក្យកុហក មិនដែលជាការចំណានសោះឡើយ ។”សរេសរឪ្យអស់ផងទានម្ចាស់ករុណាសូម ចុះឥមានោះអត់ផងនិង
ការទាក់ទាញ
[កែប្រែ]ក្នុងគម្ពីរបាលី ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា បញ្ចសិក្ខាបទ ជាជំនូនដល់ខ្លួនឯងផង និងដល់អ្នកដទៃផង៖
“ពេលនេះ មានជំនូន៥យ៉ាង គឺជំនូនដ៏ប្រសើរ ជារបស់ដើម ស្ថិតនៅយូរអង្វែង ជាប្រពៃណី ជារបស់បូរាណ ជារបស់បរិសុទ្ធ បរិសុទ្ធតាំងពីដើមមក មិនបើកចំហរដល់សេចក្តីសង្ស័យ និង មិនបើកដល់សេចក្តីសង្ស័យ ទៅពេលក្រោយ ហើយត្រូវអ្នកចេះដឹងខាងសាសនា និងសមណៈពោលសរសើរ ។ ៥ ណាខ្លះ ?
មានពេលខ្លះ សិស្សរបស់ព្រះអារិយណាមួយ បោះបង់ការសម្លាប់សត្វ វៀរចាកការសម្លាប់សត្វ ក្នុងការធ្វើយ៉ាងនេះ ជននោះឲ្យការរួចរំដោះពីគ្រោះកាច ការរួចរំដោះពីសេចក្តីព្យាបាទ ការរួចរំដោះពីការសង្កត់សង្កិន ទៅលើពពួកសត្វឥតរើសមុខ ។ ក្នុងការឲ្យការរួចរំដោះពីគ្រោះកាច ការរួចរំដោះពីសេចក្តីព្យាបាទ ការរួចរំដោះពីការសង្កត់សង្កិន ទៅលើពពួកសត្វឥតរើសមុខ គាត់ក៏បានទទួលចំណែក ក្នុងការរួចរំដោះឥតរើសមុខពីគ្រោះកាច ការរួចរំដោះពីសេចក្តីព្យាបាទ ការរួចរំដោះពីការសង្កត់សង្កិន ។ នេះជាជំនូនទីមួយ គឺជាជំនូនដ៏ប្រសើរ ជារបស់ដើម ស្ថិតនៅយូរអង្វែង ជាប្រពៃណីជារបស់បូរាណ ជារបស់បរិសុទ្ធ បរិសុទ្ធតាំងពីដើមមក មិនបើកចំហរដល់សេចក្តីសង្ស័យ នឹងមិនបើកដល់សេចក្តីសង្ស័យទៅពេលក្រោយ ហើយត្រូវអ្នកចេះដឹងខាងសាសនា និង សមណៈពោលសរសើរ” ។
សិក្ខាបទ៨
[កែប្រែ]- សិក្ខាបទ៨ ឬសីល៨ ឬ ឧបោសថសីល ជាសិក្ខាបទសម្រាប់គ្រហស្ថ ដែលមានបំណង នឹងបតិបត្តិឲ្យបានតឹងរឹងជាងសិក្ខាបទ៥ ។ សិក្ខាបទ៨នេះសំដៅយក ការលះបង់ឥរិយាបទអាក្រក់ចេញដូចសិក្ខាបទ៥ដែរ ហើយនិងនាំឆ្ពោះទៅកាន់ការរស់នៅបែបជា អ្នកបួស ។ នៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនាផ្នែកថេរវាទ ដូចជាស្រីលង្កា ខ្មែរ និងថៃឡង់ដ៍ ពុទ្ធសាសនិកគ្រហស្ថយកថ្ងៃខែដាច់ ថ្ងៃ៨កើត ថ្ងៃពេញបូណ៌មី និងថ្ងៃ៨រោច ជាថ្ងៃសម្រាប់សមាទានឧបោសថសីល ។
អានិសង្សរបស់សីល
[កែប្រែ]- សីលរបស់បុគ្គលដែលបានសមាទានហើយ ដុសខាត់ឲ្យស្អាតផូរផង់បរិសុទ្ធ នឹងមានអានិសង្សច្រើន ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យឲ្យកើតអវិប្បដិសារៈ សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ ។ អានិសង្សរបស់សីល មាន៥ប្រការគឺ បុគ្គលអ្នកមានសីលបាននូវគំនរភោគសម្បត្តិ១, បុគ្គលអ្នកមានសីលបាននូវកល្យាណកិត្តិសព្ទ១, បុគ្គលអ្នកមានសីលរមែងក្លៀវក្លា ចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ក៏មិនអៀនអន់១, បុគ្គលអ្នកមានសីលជាអ្នកមិនវង្វេងនៅពេលស្លាប់១, បុគ្គលអ្នកមានសីល បន្ទាប់ពីបែកធ្លាយរាងកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ ដើម្បីដុសខាត់សីលឲ្យបានស្អាតបរិសុទ្ធផូរផង់ បុគ្គលអ្នករក្សាសីលគប្បីវៀរចាក
ឯកសារយោង
[កែប្រែ]- គិហិបដិបត្តិ
- កម្មបថ១០ ។