Jump to content

សុជាតិក្សត្រី

ពីវិគីភីឌា
សម្ដេចព្រះភគវតី សិរីរតន៍រាជទេវី
(សុជាតិក្សត្រី)
ព្រះភរិយានៃព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលលង្វែក
(តំណែង​ព្រះអគ្គមហេសី)
រជ្ជកាលគ.ស.១៥៦៦-១៥៧៦
រាជ្យមុនសម្ដេចព្រះភគវតី ស្រីទេពធីតា
រាជ្យបន្តព្រះម្នាងកេសរមាលា
(តំណែងព្រះស្នំឯក)
ស្វាមី/មហេសីព្រះបរមរាជាទី២ ឬ រាជឱង្ការធំ ឬ បរមិន្ទរាជា
បុត្រព្រះបាទសម្ដេចព្រះសត្ថាទី១
ព្រះនាមពេញ
សម្ដេចព្រះភគវតី សិរីរតន៍រាជទេវី
សន្តតិវង្សរាជវង្សចតុមុខ​មង្គល (ដោយកំណើត)
រាជវង្សលង្វែកធានី (ដោយរៀបអភិសេក)
បិតាចៅពញាយសរាជា
ប្រសូតគ.ស.១៥២៧
សាសនាព្រះពុទ្ធសាសនានិកាយថេរវាទបែបខ្មែរ
(រួម​ជាមួយសាសនាប្រជាប្រិយខ្មែរវិញ្ញាណនិយម)និងព្រហ្មញ្ញសាសនាបែបខ្មែរ)

សម្ដេចព្រះភគវតី សិរីរតន៍រាជទេវី រឺ សុជាតិក្សត្រី គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជាសម័យកាលលង្វែកនិងជាព្រះអគ្គមហេសីនៃព្រះបាទសម្ដេចព្រះបរមរាជាទី២ ឬ រាជឱង្ការធំ ឬ បរមិន្ទរាជា អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលលង្វែក។ ជាព្រះមាតានៃព្រះបាទសម្ដេចព្រះសត្ថាទី១ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលលង្វែក

ព្រះរាជប្រវត្តិ

[កែប្រែ]

ព្រះនាងសុជាតិក្សត្រី ជាបុត្រីនៃព្រះភាគិនេយ្យយសរាជា ដែលជាបុត្រព្រះបាទឝ្រីឝៅគន្ធបទ។ ព្រះរាជពង្សាវតារភាគបីរបស់ព្រះរាជបណ្ណាល័យថា : ព្រះភាគិនេយ្យនេះមានព្រះជន្មាយុ ៣៣ ឆ្នាំ មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមជា សុជាតិក្សត្រី ទ្រង់សុគតក្នុងឆ្នាំកុរ នព្វស័ក ព.ស. ២០៧១, គ.ស. ១៥២៧។

ព្រះរាជពង្សាវតារ របស់ព្រះរាជបណ្ណាល័យភាគ ៣ លេខ ត ៥៣-៣ មានសេចក្ដីថា : ព្រះបាទព្រះបរមរាជាទី២ ឬ រាជឱង្ការធំ ឬ បរមិន្ទរាជាតាំងព្រះសុជាតិក្សត្រី ជារាជបុត្រី ព្រះយសរាជា ដែលត្រូវជាព្រះភាគិនេយ្យោ ព្រះអយ្យកោមួយ ជាព្រះអគ្គមហេសី ព្រះនាមជាសម្ដេចព្រះភគវតី សិរីរតន៍រាជទេវី ទៅវិញទេ គឺថាមិនមែនព្រះនាងទេពបុប្ផាទេ។ ព្រះអគ្គមហេសីអង្គនេះ មានព្រះនាមនៅក្នុងសិលាចារឹកសម័យកណ្ដាល ដែលត្រូវជាព្រះមាតានៃព្រះបាទសត្ថាទី១។ ព្រះនាងមានព្រះរៀមព្រះនាមជ័យជេដ្ឋា[]

ឯកសារយោង

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
សម្ដេចព្រះភគវតី ស្រីទេពធីតា
សម្ដេចព្រះភគវតីនៃក្រុងកម្ពុជាធិបតី
(សម័យកាលលង្វែក)

គ.ស ១៥៦៦-១៥៧៦
តដោយ
ព្រះម្នាងកេសរមាលា
(តំណែងព្រះស្នំឯក)