សិរីចក្រពត្តិ
| សម្ដេចព្រះភគវតី សិរីចក្រពត្តិ | |||||
|---|---|---|---|---|---|
| ព្រះភរិយានៃព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលលង្វែក (តំណែងព្រះអគ្គមហេសី) | |||||
| រជ្ជកាល | គ.ស.១៥១៦-១៥៦៦ | ||||
| រាជ្យមុន | អ្នកម្នាងជាលែង (ផែនដីសម្ដេចព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតី (ហ្លួងព្រះស្ដេចកន) | ||||
| រាជ្យបន្ត | អ្នកព្រះនាងបទុមបុប្ផា | ||||
| ស្វាមី/មហេសី | សម្ដេចព្រះបាទបរមខត្តិយាចន្ទរាជា ឬ ចៅពញ្ញាចន្ទ | ||||
| បុត្រ | សម្ដេចព្រះឧបយោវរាជរាមាធិបតី | ||||
| |||||
| វង្ស | រាជវង្សលង្វែកធានី (ដោយរៀបអភិសេក) | ||||
| សន្តតិវង្ស | រាជវង្សលង្វែកធានី (ដោយរៀបអភិសេក) | ||||
| សាសនា | ព្រះពុទ្ធសាសនានិកាយថេរវាទបែបខ្មែរ (សាសនាប្រជាប្រិយខ្មែរ(វិញ្ញាណនិយម)និងព្រហ្មញ្ញសាសនាបែបខ្មែរ) | ||||
សម្ដេចព្រះភគវតី សិរីចក្រពត្តិ (រជ្ជ. គ.ស ១៥១៩-១៥៦៧) គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជាសម័យកាលលង្វែកនិងជាព្រះអគ្គមហេសីរបស់ព្រះបាទចន្ទរាជា ឬ ចៅពញ្ញាចន្ទ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលលង្វែក។ ជាព្រះមាតានៃសម្ដេចព្រះឧបយោវរាជរាមាធិបតី។
អភិសេក
[កែប្រែ]ព្រះនាងទ្រង់ជាព្រះអគ្គមហេសីនៃព្រះបាទបរមខត្តិយាចន្ទរាជាស្ដេចនៃនគរកម្ពុជាធិបតី ក្រុងលង្វែក មហានគរ។ កាល ព.ស ២០៦៣, គ.ស ១៥១៩, ម.ស ១៤៤១, ច.ស ៨៨១ ឆ្នាំថោះ ឯកស័ក លុះចេញវស្សារដូវរួចដល់ខែមិគសិរ ឆ្នាំថោះនោះ ព្រះបាទចន្ទរាជាយកព្រះក្សត្រី ព្រះវង្សធំ លើកឡើងជាព្រះអគ្គមហេសី ទ្រង់ព្រះនាមសម្ដេចព្រះភគវតីសិរីចក្រពត្ដិ ហើយព្រះអង្គតែងតាំងឲ្យមានព្រះស្នំឯក ទោ ត្រី ចត្វាឲ្យមានយសស័ក្ដិធំតូចតាមលំដាប់។[១]
បុត្រ
[កែប្រែ]ព.ស ២០៦៤, គ.ស ១៥២០, ម.ស ១៤៤២, ច.ស ៨៨២ ឆ្នាំរោង ទោស័ក សិរីរាជសម្បត្ដិស្ដេចគ្រប់គ្រងនគរនៅខែត្រខាងលិចបាន ៥ ព្រះវស្សា សម្ដេចព្រះអគ្គមហេសីសម្ភពព្រះរាជបុត្រាមួយអង្គ ទ្រង់ព្រះនាម ព្រះរាមាធិបតីនោះ សម្ដេចព្រះបិតុរង្គាធិរាជជាអម្ចាស់ត្រាស់ឲ្យព្រះរាជគ្រូបុរោហិត ព្រឹទ្ធាចារ្យ សេនាបតីរៀបទទួលតាមព្រះសិរីយស សម្ដេចព្រះឱរសាធិរាជឯកតាមទំនៀម។ លុះបានមួយខែក្រោយមកទ្រង់ត្រាស់បង្គាប់ឲ្យមុខងារធ្វើព្រះរាជពិធីចំរើនព្រះកេសាព្រៃ។ លុះធ្វើស្រេចហើយ អស់សេនាបតី មន្ដ្រីមុខងារទាំងពួងនាំកូនប្រុសស្រី និងទាសាទាសី គោ ក្របី សេះ រទេះ ទូកចេញហែសុវណ្ណមាលាថ្វាយភួងព្រះហស្ថរាល់ៗគ្នា។ ឯសម្ដេចព្រះវររាជបិតាក៏ទ្រង់ព្រះរាជទានសួយសារអាករក្នុងខែត្របាត់ដំបងជាចំណងព្រះហស្ថនៃសម្ដេចព្រះប្រិយបុត្របរិសុទ្ធ រាមាធិបតី។
រើរាជធានី
[កែប្រែ]ព.ស. ២០៧២, គ.ស. ១៥២៨, ម.ស. ១៤៥០, ច.ស.៩០០ ឆ្នាំជូត ឯកស័ក ព្រះបាទបរមនាថ បរមខត្តិយា មហាចន្ទរាជា ព្រះអង្គនាំអស់ព្រះអគ្គមហេសី ស្រីស្នំក្រមការ និងព្រះបរមវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី មន្ត្រីតូចធំខ្ញុំព្រះរាជការលើកព្យូហយាត្រា ទាំងជើងទឹក ជើងគោក ចេញចាក ព្រះបរមនិវេសន៍ បន្ទាយមានជ័យ ខែត្រពោធិ៍សាត់ទៅគង់នៅព្រះរាជនិវេសន៍ បន្ទាយលង្វែកជាឯកមហាក្រស័ត្រ។
កសាងព្រះពុទ្ធរូប
[កែប្រែ]ក្នុងគ្រា ព.ស ២១០០, គ.ស ១៥៥៦, ម.ស ១៤៧៨, ច.ស. ៩១៨ ឆ្នាំរោង អដ្ឋស័កនោះ ចៅអធិការវត្តព្រះពុទ្ធលាយល័ក្ខណ៍ លោកគង់ទូកសារាយអណ្ដែតនោះទៅបិណ្ឌបាត្រឯនគរវត្ត ព្រមដោយនូវព្រះភិក្ខុសាមណេរជាសិស្សានុសិស្ស។ លុះត្រឡប់មកវិញ លោកអុំពានទៅលើអន្លង់ឆ្លាម ឆ្លាមកាត់ទូកព្រះទីនាំចក្រពត្តិ សារាយអណ្ដែតនោះដាច់ជាពីរកំណាត់ខាងកន្សៃ ស្លាប់មនុស្ស ៤៦ នាក់ នៅខាងក្បាល និងកណ្ដាលនោះមានតែចៅអធិការ និងបរិស័ទ ៨៥ នាក់មកដល់ត្រើយឈប់ហើយ ទើបទឹកហូរចូលលិចទូក-ងព្រះទីនាំងនោះទៅ។ ព្រះបាទបរមបពិត្រទ្រង់ជ្រាប ទ្រង់រំពឹងដោយទិព្វញ្ញាណយល់ថា ទូកនេះជាសំរាប់ចំបាំងប្រាបប្រាមរាជសត្រូវ ឥឡូវតាំងពីពេលនេះតទៅអស់រាជសត្រូវហើយបានជាទេវតាឱ្យនិមិត្តដូច្នេះ។ ទ្រង់មានព្រះរាជឱង្ការតែប៉ុណ្ណេះចប់ហើយស្រាប់តែឮសូរតូរ្យតន្ត្រីទាំង ៨ ទិស បណ្ដាខ្ញុំរាជការដែលក្រាបបង្គំគាល់ទាំងប៉ុន្មានក៏សឹងសរសើរព្រះប្រាជ្ញាបារមីគ្រប់ៗគ្នា។ ទើបព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ក្រុមមុខងារឱ្យទៅតាមយកកន្សៃ ទូកសារាយអណ្ដែត ដែលដាច់លិចនោះបានមកវិញហើយ។ ទ្រង់ឱ្យកាត់ទូកសារាយអណ្ដែតខាងក្បាលឱ្យប្រវែងខាងកន្សៃសាងរូបព្រះមហាអានន្ទ ព្រះសារីបុត្រ។ លុះសាងជាសូរេចហើយ ស្ដេចឱ្យធ្វើបុណ្យអភិសេកទេសនាឆ្លង ៧ ថ្ងៃជាសូរេចការបុណ្យនោះ។ ស្ដេចលើកព្រះរាជដំណើរមកដល់ខែត្ររលាប្អៀរ។ នៅទីនោះទ្រង់ឈប់កសាងព្រះវិហារមួយនៅទីបន្ទាយដែលកាលធ្វើទ័ពនោះ។ ទ្រង់ចេញព្រះរាជទ្រព្យជួលរេហ៍ពលឱ្យលើកដីខឿនព្រះវិហារ។ ការសាងព្រះវិហារវត្តនោះធ្វើល្អជាងព្រះវិហារវត្តក្រគរ វត្តខ្លុង វត្តត្រង។ ទ្រង់ត្រាស់ឱ្យសាងព្រះពុទ្ធរូបឈើស្នងព្រះអង្គ មួយព្រះអង្គកំពស់ស្មើព្រះអង្គ ទ្រង់សណ្ឋិតកណ្ដាល។ ទ្រង់ឱ្យសាងព្រះពុទ្ធរូបឈើមួយព្រះអង្គទៀតស្នងព្រះអង្គសំរាប់ព្រះអគ្គមហេសី ព្រះភគវតី ស្រីទាវធីតា កំពស់ស្មើព្រះអង្គ សណ្ឋិតម្ខាងទៀត។
ឯកសារយោង
[កែប្រែ]- ↑ https://km.wikibooks.org/wiki/%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%94%E1%9E%BB%E1%9E%9A%E1%9E%9F%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/%E1%9E%95%E1%9F%82%E1%9E%93%E1%9E%8A%E1%9E%B8%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9F%E1%9F%92%E1%9E%8A%E1%9F%81%E1%9E%85%E1%9E%80%E1%9E%93
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- វីរនារីខ្មែរ
- ព្រះបរមរាជវាំងខ្មែរ
- រាជានិយមកម្ពុជា
- ព្រះរាជពង្សាវតារខ្មែរ
- បទពង្សាវតារខ្មែរ
- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
- អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)
- ឯកសារមហាបុរសខ្មែរ ដោយលោកអេង-សុត
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សិរីចក្រពត្តិ |
| មុនដោយ អ្នកម្នាងជាលែង (ផែនដីសម្ដេចព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតី (ហ្លួងព្រះស្ដេចកន) |
ព្រះភរិយានៃព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលលង្វែក (តំណែងព្រះអគ្គមហេសី) គ.ស.១៥១៦-១៥៦៦ |
តដោយ អ្នកព្រះនាងបទុមបុប្ផា |
| អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |