សូយ៌កុមារ
ការរចនា
| សូយ៌កុមារ | |
|---|---|
| រជ្ជកាល | រជ្ជកាល ជយវម៌្មទី៧ |
| សន្តតិវង្ស | មហិធរបុរ |
| បិតា | ជយវម៌្មទី៧ |
| មាតា | ជយរាជទេវី |
| ប្រសូត | អង្គរ កម្វុជទេឝ |
| សុគត | យឝោធរបុរ កម្វុជទេឝ |
| សាសនា | ពុទ្ធសាសនាមហាយាន |
ព្រះអង្គម្ចាស់សូយ៌កុមារ រជ្ជកាល (ជយវម៌្មទី៧) គួរបញ្ជាក់ដែរថា សិលាចារឹកបង្ហាញថាព្រះរាជបុត្របង្កើតរបស់ព្រះបាទជយវម៌្មទី៧ និងព្រះអគ្គមហេសីជយរាជទេវីមាន ៤ អង្គដែលស្គាល់ព្រះនាមក្នុងចំណោមច្រើនអង្គ ១-សូយ៌កុមារ ទ្រង់ជាកវីឯក ១ អង្គក្នុងការតែងកាព្យសំស្ក្រឹត នៅសិលាចារឹកប្រាសាទតាព្រហ្ម។ ២-វីរកុមារជាកវីតែងកាព្យជាភាសាសំស្ក្រឹតនៅប្រាសាទព្រះខ័ន។ ៣-ឥន្ទ្រវម៌្មទី២ជាស្វាមិននៃលវបុរ និង ៤-ឝ្រីឥន្ទ្រកុមារជាប្រមុខមេទ័ព។
ព្រះបុត្រារបស់ស្ដេចខ្មែរមិនត្រូវបានស្នងរាជ្យពីព្រះបិតារបស់ទ្រង់ផ្ទាល់ឡើយ ជយវម៌្មទី៧ព្រះអង្គឯងមានព្រះរាជបុត្រជាច្រើនអង្គ ដូចជាសូយ៌កុមារ និង វីរកុមារ ដែលជាម្កុដរាជកុមារ ប៉ុន្តែម្នាក់ៗមិនបានស្នងរាជ្យឡើយ លើកលែងតែព្រះឥន្ទ្រវម៌្មទី២ចេញ។