Jump to content

ជយរាជទេវី

ពីវិគីភីឌា
ជយរាជទេវី
ចក្រវរ្តិនីនៃកម្វុជទេឝ
បដិមាព្រះនាងជយរាជទេវី សិល្បៈបាយ័ន ប្រាសាទព្រះខ័ន
រជ្ជកាលរជ្ជកាលជយវម៌្មទី៧
រាជ្យមុនព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ)
ព្រះអគ្គមហេសីនំ នៃព្រះបាទត្រិភុវនាទិត្យវម៌្ម
រាជ្យបន្តព្រះនាងឥន្ទ្រទេវីទី២
ស្វាមី/មហេសីព្រះបាទជយវម៌្មទី៧
បុត្រឝ្រីឥន្ទ្រកុមារ ឥន្ទ្រវម៌្មទី២ វីរកុមារ សូយ៌កុមារ
សន្តតិវង្សមហិធរបុរ
សាសនាព្រះ​ពុទ្ធសាសនា​វិជ្រយាន
ព្រះនាងប្រាជ្ញាបារមីតា(ព្រះនាងជយរាជទេវី),ព្រះពុទ្ធសាសនាវិជ្រយាន សិល្បៈជយវម៌្មទី៧,បារាំង .

ព្រះនាងជយរាជទេវី (អានថា: ចី-រាជ-ទេ-វី) រជ្ជកាល (ជយវម៌្មទី៨) បើតាមសិលាចារឹកព្រះនាងជាអគ្គមហេសីទី១របស់ព្រះបាទជយវម៌្មទី៧។ រួមជាមួយនិងព្រះនាងប្រហែលជាក្នុង គ.ស ១១៤៥ ព្រះអង្គបាន មានព្រះរាជ្សបុត្រមួយព្រះអង្គព្រះនាមឝ្រីឥន្ទ្រកុមារ។ ព្រះបាទជយវម៌្មទី៨ ព្រះអង្គត្រូវបែកព្រាត់បា្រស់ពីមហេសី បុត្រ ដោយក្តីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ។ ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវីទី២ជាបងស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរចារវេញចងជាភួងកំណាព្យលើផ្ទាំងសិលាប្រាសាទវិមានអាកាស។ ព្រះនាង​ឥន្រ្ទទេវីបានរៀបរាប់អធិប្បាយថា: ព្រះមហេសីព្រះបាទជយវម៌្មទី៧ ព្រះនាងជយរាជទេវីប្រៀបបានទៅព្រះនាងសីតាដែលកំពុងតែព្រាត់ពីស្វាមីគឺព្រះរាម។ ព្រះរាមគឺព្រះបាទជយវម៌្មទី៧ ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍។ នៅពេលដែលព្រះស្វាមីយាងទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះនាងជយរាជទេវីបានចូលកាន់សីលកាន់ត្រណមគោរពតាមក្បួនខ្នាតប្រពៃណីមិន ឮហ៊ានធ្វេសប្រហែសសោះឡើយ។ ព្រះនាងតែងខិតខំសិក្សាស្វាធ្យាយធម៌បួងសួងបន់ស្រន់សុំអោយព្រះស្វាមីបានជួបតែសេចក្តីសុខនិងជ័យ​ជំនះឈ្នះលើសត្រូវ ព្រះនាងមានរូបរាងកាយស្គាំងស្គមហើយមិនយកចិត្តទុកដាក់នឹងសុខទុក្ខរបស់ព្រះនាងឡើយ។ កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងព្រះឱរា។ តែការឈឺចុកចាប់នេះបានធ្វើអោយព្រះនាងសប្បាយរំសាយទុក្ខទៅវិញ។ ព្រះនាងជយរាជទេវីនៅស្មោះត្រង់រងចាំការវិលត្រឡប់របស់ព្រះជយវម៌្មជានិច្ច។ កាលនោះតាមការប៉ាន់ស្មានព្រះបាទជយវម៌្មទី៧ បានព្រះជន្មប្រហែលជាជាង ៥០ វស្សាចំណែកខាងព្រះអគ្គមហេសីជយរាជទេវីវិញដើម្បីជាការអបអរ អរគុណដល់គុណបុណ្យបារមីព្រះរតនៈត្រៃ ដែលបានជួយព្រះនាងតាមការបន់ស្រន់បួងសួងព្រះរាជទេពីបានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និងប្រជានុរាស្រ្ត។ ក្រោយដែលព្រះអគ្គមហេសីជយរាជទេវីចូលទិវង្គត ព្រះនាងឥន្ទ្រទេវីទី២ជាបងត្រូវបានព្រះបាទជយវម៌្មទី៧បានអភិសេកតែងតាំងជាព្រះអគ្គមហេសី។ ព្រះនាងជាស្រ្តីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់មានបា្រជ្ញាភ្លឺថ្លាមោះមុតឈ្លាសវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្តមានធម៌មេត្តាសន្តោស ហើយគោរពបូជាព្រះពុទ្ធសាសនា។ ព្រះនាងជយរាជទេវី និងព្រះនាងឥន្រ្ទទេវីទី២ ដែលជាមហេសីរបស់ព្រះបាទជយវម៌្មទី៧ សុទ្ធតែធ្លាប់ ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមីតាមព្រះពុទ្ធឱវាទព្រះបាទជយវម៌្មទី៧ ព្រះមហាក្សត្រខ្មែរព្រះអង្គគោរពបូជា និងមានជំនឿទៅលើព្រះពុទ្ធសាសនាផ្នែកមហាយានព្រះរាជបុត្រព្រះអង្គជាច្រើនសុទ្ធតែមានជំនឿ និងធ្វើសក្ការៈបូជាថ្វាយចំពោះព្រះពុទ្ធសាសនា។ បុត្រព្រះអង្គព្រះនាមគមលិន្តបានបួសជាសង្ឃហើយទៅបន្តការសិក្សានៅកោះឝ្រីលង្កា។ បុត្រមួយអង្គទៀតគឺព្រះវីរកុមារ​ដែលបាននិពន្ធចារអត្ថបទមួយយ៉ាងល្អវែកញែកអធិប្បាយពីព្រះពុទ្ធនៅលើផ្ទាំងថ្មនៅប្រាសាទព្រះខ័ន

តាម​ឯកសារ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះខ័ន​គឺ​ជា​មណ្ឌល​ពុទ្ធសាសនា​ដ៏​ធំ​មាន​ព្រះសង្ឃ​ប្រមាណ​ ១០០០​ អង្គ​គង់​នៅ​សំណាក់​ធម៌ និង​មាន​សាកលវិទ្យាល័យ​មួយ​កសាង​ដោយ​ព្រះនាង​ជយរាជទេវី ជា​មហេសី​ទី​១​របស់​ព្រះបាទ​ជយវម៌្ម​ទី​៧។ []

ព្រះនាងជយរាជទេវី មានរូបឆោមស្រស់សោភា មានស្វាមីភក្តិនិងកិរិយាមារយាទដ៏ខ្ពង់ខ្ពស់។ ពេលដែលព្រះបាទជយវម៌្មទី៧ យាងទៅប្រទេសចាម្ប៉ានោះ ព្រះនាងជយរាជទេវីបានរំសាយព្រះកេសាដែលមានស្នៀតព្រះកេស ដើម្បីធ្វើតបៈដ៏តឹងរឹង។ ព្រះកាយព្រះនាងប្រែជាស្គមស្គាំង តែព្រះនាងមិនរាថយដោយព្រះនាងប្រាថ្នាសូមឲ្យជួបព្រះស្វាមីវិញបីដូចព្រះនាងឧមានិត្យនៅនឹងព្រះស្វាមីរបស់ទ្រង់គឺព្រះឝិវ

ព្រះនាងជយរាជទេវីមានព្រះរាជបុត្រាមួយព្រះអង្គដែលគ្រប់គ្រងក្រុងលវោ (ចង្វាតលវបុរី ប្រទេសថៃបច្ចុប្បន្ន)។ ព្រះរាជបុត្រានេះក៏មានបំណងធ្វើតបធម៌ដែរ ដែលព្រះនាងទូន្មានឲ្យធ្វើត្រូវតាមផ្លូវធម៌រហូតដល់បានសំរេចបំណង។ ព្រះនាងជយរាជទេវីបានណែនាំព្រះនាងឥន្ទ្រទេវីទទួលយកមាគ៌ាព្រះធម៌នៃព្រះសម្មាសម្ពុទ្ធដែលជាផ្លូវស្ងប់ចប់ផុតទុក្ខ។ ព្រះនាងឥន្ទ្រទេវី ក៏បានរំសាយព្រះកេសាដែលមានស្នៀតព្រះកេសដើម្បីធ្វើតបធម៌។ ព្រះនាងឥន្ទ្រទេវី បានបញ្ជាក់ពីព្រះបាទឝ្រីជយឥន្ទ្រវម៌្មនៃប្រទេសចាម្ប៉ាដែលមានចរិតឥតកោតក្រែងប្រៀបបីនឹងក្រុងរាពណ៍មកច្បាំងប្រទេសកម្ពុជាស្មើមេឃ («ទ្យោសមកម្វុជទេឝ») ។ ព្រះបាទជយវម៌្មទី៧ បានវាយបកវិញនិងរហូតកាន់កាប់បានរាជធានីវិជយ និងនគរដទៃទៀត ដែលទ្រង់អាចចាត់ទុកថាជាផ្ទះរបស់ទ្រង់។

ក្រោយពេលដែលបានជួបព្រះរាជស្វាមីវិញ ព្រះនាងឥន្ទ្រទេវីបានយាងធ្វើបុណ្យគ្រប់ទិសទី។ ព្រះនាងមានព្រះរាជបញ្ជាឲ្យលេងរបាំនិងសំដែងរឿងដែលស្រង់ចេញពីទសជាតក៍។ ព្រះនាងដាក់ទ្រព្យសម្បត្តិរបស់ព្រះនាងឲ្យជាប្រយោជន៍ដល់សាសនានិងមនុស្សក្រីក្រ។ ព្រះនាងបានប្រមូលក្មេងស្រីដែលម្តាយបោះបង់និងបង្កើតជាភូមិឲ្យរស់នៅ ជាភូមិមានសេចក្តីសុខចំរើន។ ព្រះនាងទ្រង់ឲ្យក្មេងស្រីទាំងនោះបួសនិងប្រតិបត្តិធម៌ខ្ជាប់ខ្ជួន។

ព្រះរាជវង្សានុវង្ស

[កែប្រែ]

ព្រះនាងជយរាជទេវីមានបុត្រជាមួយព្រះបាទជយវម៌្មទី៧ ​៤ អង្គ ដែល​ស្គាល់ឈ្មោះ​ក្នុងចំណោម​ច្រើន​អង្គ៖

[] បើផ្អែកលើសិលាចារឹកមួយចំនួនបានបញ្ជាក់ថាក្រោយពីវិទ្យានន្ទន៍វាយបានវិជយ វិទ្យានន្ទន៍បានអោយអនុជថ្លៃនៃជយវម៌្មទី៧ សោយរាជ្យនៅទីនោះ ដែលមាននាមថាអិន អនុជអង្គនេះគឺជាប្អូនប្រុសរបស់ជយរាជទេវី ដូច្នេះព្រះនាងមានបងប្អូនបីនាក់។

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ)
ព្រះអគ្គមហេសីនំ នៃព្រះបាទត្រិភុវនាទិត្យវម៌្ម
ចក្រវរ្តិនីនៃកម្វុជទេឝ
១១??–១១??
តដោយ
ព្រះនាងឥន្ទ្រទេវីទី២
ព្រះអគ្គមហេសីនំ នៃព្រះបាទជយវម៌្មទី៧

ឯកសារយោង

[កែប្រែ]
  1. http://choukhmer.com/2009/06/23/preah-khan-temple/[តំណភ្ជាប់ខូច]
  2. http://realitycambodia.com/kh/component/content/article/79[តំណភ្ជាប់ខូច]