សូរ្យវរ្ម័នទី២
សូរ្យវរ្ម័នទី២ | |||||||||
---|---|---|---|---|---|---|---|---|---|
Sorya Varaman II | |||||||||
រជ្ជកាល | ១១១៣ – ១១៥៧ (គ្រងរាជចក្រភពខ្មែរ) | ||||||||
បុត្រ | ព្រះបាទយសោវរ្ម័នទី២ | ||||||||
| |||||||||
សន្តតិវង្ស | កៅណ្ឌិន្យ (អំបូរជ្វា) | ||||||||
ប្រសូត | ០០០ | ||||||||
សុគត |
១១៦០ ចក្រភពខ្មែរ | ||||||||
សាសនា | ព្រហ្មញ្ញសាសនា លទ្ធិទេរាជនិយម |
ព្រះបាទ សូរ្យវរ្ម័នទី២ (ប្រសូតនៅ. គ.ស ០០០-១១៦០) រជ្ជកាលគ្រងរាជ (គ.ស ១១១៣-១១៥៧) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ក្នងឆ្នាំ ១១១០ នៃ គ.ស ទ្រង់មានបុត្រ១អង្គព្រះនាម "យសោវរ្ម័នទី២" ។ ព្រះបាទ សូរ្យវរ្ម័នទី២ ទ្រង់បានលើកទ័ពពីក្រុង "មហិធរបុរៈ" វាយចូលក្រុង "យសោធបុរៈ" សងសឹកសម្លាប់ព្រះបាទ ធរណីន្ទ្រវរ្ម័ន រួចឡើងសោយរាជក្បុងឆ្នាំ ១១១៣ នៃ គ.ស ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា សូរ្យវរ្ម័នទេរាជ ។
ប្រវត្តិសាស្ត្រសង្គ្រាមយក "អាណាចក្រចាម្ប៉ា"[កែប្រែ]
ក្នុងប្រវត្តិសាស្ត្រសង្គ្រាមរបស់ទ្រង់គឺលើកទ័ពទៅវាយយក "អាណាចក្រចាម្ប៉ា" យ៉ាងខ្លាំងខ្លាបំផុត លើកទី១ ក្នុងឆ្នាំ ១១២៨ នៃ គ.ស ព្រះបាទ សូរ្យវរ្ម័នទី២ ទ្រង់បានលើកទ័ពលុកលុយ "អាណាចក្រចាម្ប៉ា" ក្រោយមកលើកទី២ ក្នុងឆ្នាំ ១១៣២ នៃ គ.ស ព្រះបាទ សូរ្យវរ្ម័នទី២ លើកទ័ព ២ម៉ឺននាក់ យកបានក្រុង "ហរបុញ្ច័យ" ក្រោយមកទៀតលើកទី៣ ទ្រង់លើកទ័ព ៨ម៉ឺននាក់ និង មានទូកចម្បាំង ៧០០ គ្រឿង វាយយករាជធានីធំ "វិជ័យ" នៃ "អាណាចក្រចាម្ប៉ា" បានក្នុងឆ្នាំ ១១៤៥ នៃ គ.ស ហើយទ្រង់បានដាក់ខ្សែររាជ្យវង្សទ្រង់នៅទីនោះឈ្មោះ ហរិវរ្ម័ន ។ ព្រះបាទ សូរ្យវរ្ម័នទី២ ទ្រង់បានកសាងប្រាសាទ ដែលអស្ចារ្យបំផុតគឺ ប្រាសាទអង្គរវត្ត ។ ក្រោយមកទ្រង់បានសង់បញ្ចប់ ប្រាសាទបឹងមាលា សង់បង្ហើយគោបុរៈទី៣ នៃ ប្រាសាទព្រះវិហ៊ារ ព្រះបាទ សូរ្យវរ្ម័នទី២ ត្រូវបានគេថ្វាយបច្ឆាមរណៈនាមថា ព្រះបាទបរមវិស្ណុះលោក ។
![]()