ល្បុក្កតោ
ល្បុក្កតោ | ||||
---|---|---|---|---|
Bokator Mixed Martial Arts (MMA) 1920 | ||||
ឈ្មោះផ្លូវការណ៍ | ល្បុក្កតោ | |||
ប្រភពដើម | សូរ្យវរ្ម័នទី២ ស.វទី១២ | |||
ចំនួនមេក្បាច់គុន | ១២ ទ្វារគុន
(12 Door Directly) | |||
ចំនួនស្នៀតគុន | ៩៥៦៣ ស្នៀតគុន | |||
ចំនួនកម្រិតគុន | ថ្នាក់ក្រណាត់សូត្រចងក្បាល ៧កម្រិត (7 Level)
| |||
អ្នកបង្កើតឡើងវិញ | សាន គីមស៊ាន | |||
ឆ្នាំបង្កើតឡើងវិញ | ២៤ មេសា ២០០៤ | |||
ក្នុងបញ្ចីក្របខ័ណ្ឌ | ក្រសួងការពារជាតិ | |||
ស្ថាប័នគ្រប់គ្រង | សហព័ន្ធល្បុក្កតោកម្ពុជា
Bokator Federation of Cambodia (B.F.C) |
ល្បុក្កតោ (Sanskrit: Labokator) (អង់គ្លេស: Bokator) គឺជាក្បាច់គុនប្រយុទ្ធដូចសត្វតោ (English mean: The Lion Boxing) ការប្រើកម្លាំងវាយប្រយុទ្ធដូចសត្វតោ ។ ល្បុក្កតោ ត្រូវបានចាត់ទុកជាមេក្បាច់គុន នៃសិល្បៈគុនខ្មែរ (អង់គ្លេស: Kun Khmer Martial Arts) ដែលត្រូវបានគេជឿថាកើតឡើង ក្នុងរាជពង្សាវតារខ្មែរ នៃរាជព្រះបាទ សូរ្យវរ្ម័នទី២ ជាស្ដេចខ្លាំងពូកែមួយអង្គដែលបានបង្កើត ច្បាប់កងទ័ព ដែលបែងចែកកងទ័ព ជាច្រើនក្រុម ទ័ពថ្មើជើង ទ័ពលំពែង ទ័ពសេះ ទ័ពដំរី និង ទ័ពព្រួញ ផ្សេងៗ... ទាំងនេះហើយ ដែលជាឬសគល់នៃការបង្កើតសម័យកាលចក្រភពអង្គរ ក្នុងការគ្របគ្រងរបស់ព្រះអង្គ ។[១] ពាក្យ "ល្បុក្កតោ" ក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយជាផ្លូវការណ៍ ឆ្នាំ1938 បានបញ្ចាក់ច្បាស់នៅចុងឃ្លាវចនានុក្រមថា ល្បុក្កតោ គឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោ មានតាំងពីសម័យបុរាណមក ដូចនេះពាក្យ ល្បុក្កតោ មិនគួរត្រូវបានកែប្រែជាពាក្យ បុក្កតោ បុកកាតោ ដែលផ្ទុយពីវចនានុក្រមជាតិឡើយ ។[២]
ល្បុក្កតោ មានមេគុន ១២ទ្វារ
[កែប្រែ]12 Door Directly of Bokator
ល្បុក្កតោមានមេគុន ១២ទ្វារ ដែលជាច្រកទ្វារក្បាច់គុន សម្រាប់ការប្រើប្រាសទៅក្នុងសង្គ្រាមសម្រាប់កងទ័ព ដែលបែងចែក ច្រកទ្វារទី១ ដល់ច្រកទ្វារទី៨ ត្រូវបានហៅថា "រហ័នយុទ្ធ" មានន័យថា ច្បាប់វាយប្រហារ កម្រិតតូច ទៅមធ្យម ដូចជាការប្រើប្រាសកាយសម្បទាដើម្បីប្រយុទ្ធ ដូចជាគុនដៃ (អង់គ្លេស: Hand to Hand Combat) និង គុនជើង (អង់គ្លេស: Foot Kicking) ដែលបែងចែកជាក្បាច់ប្រយុទ្ធផ្សេងៗទៀតដូចជា៖ ក្បាច់ប្រដាល់ (អង់គ្លេស: Boxing) ដែលមានដើមកំណើតក្នុងការកកើតក្នុងអំឡុងនាការចាប់ផ្ដើមដំបូងនៃសម័យអង្គរ ។[៣] ល្បុក្កតោ ដែលជាមោទនភាពនៃគុនខ្មែរ ក្បាច់ប្រដាល់កម្ពុជា បានឈ្នះមេដាយប្រាក់ចំនួន២ ក្នុងព្រឹត្តិការណ៍ កីឡាទ្វីបអាសុី (អង់គ្លេស: Asian Games) ក្នុងទស្សវតន៍ ឆ្នាំ 1970s ។[៤]
ឆ្នាំ | ឈ្មោះអត្តៈពលលិក | ព្រឹត្តិការណ៍កីឡា | មេដាយ | Asian Games |
---|---|---|---|---|
1970 | ខៀវសឿន | កីឡាប្រដាល់
Light welterweight (63.5 kg) |
មេដាយប្រាក់ ប្រាក់ | Bangkok, Thailand |
1970 | ឡុង សាវឿន | កីឡាប្រដាល់
Welterweight (67 kg) |
មេដាយប្រាក់ ប្រាក់ | Bangkok, Thailand |
ល្បុក្កតោ នៃច្រកទ្វារទី៩ ដល់ច្រកទ្វារទី១០ ត្រូវបានហៅថា "អាខ័នយុទ្ធ" មានន័យថា ច្បាប់វាយប្រហារ ដោយគ្រឿងសាស្ត្រាវុធ ដែលរាប់បញ្ចូល ដំបង ដាវ កាំបិត លំពែង បាញ់ធ្នូរ ជាដើម ដែលរាប់ជារឿងសាស្ត្រាវុធក្នុងការធ្វើសង្គ្រាមនិងបញ្ចាមិត្ត រីឯច្រកទ្វារទី១១ ដល់ច្រកទ្វារទី១២ ត្រូវបានហៅថា "អាត្ម័នយុទ្ធ" មានន័យថា ច្បាប់ប្រយុទ្ធ ដែលប្រើប្រាសដួងវិញាណ មានន័យថា អ្នកចម្បាំងល្បុក្កតោអាចប្រើបាន គ្រប់សំភារៈដែលប្រទះនៅក្នុងដៃជាគុនខែលការពារខ្លួនផង និង ជាការប្រើទៅវាយប្រហារសត្រូវ ដៃគូបានផងដែរ រួមមាន៖ ពូថៅ គប់កូនកាំបិត គប់កងចក្រ ការវាយនិងក្រម៉ា ការវាយនិងខ្សែរទី ផ្សេងៗ ល- ។ ដោយយោងតាម សិលាចារឹកមួយ នៅបាងថាក ប្រទេសឡាវ បានតំណាលពីព្រះបាទ សូរ្យវរ្ម័នទី២ ដែលកំពុងប្រយុទ្ធក្នុងសមរភូមិ ថាព្រះអង្គលោតផ្លោះពីលើព្រះទីនាំងគជេន្ទ្រទៅគង់លើក្បាលដំរីរបស់ សត្រូវ ហើយទ្រង់ប្រហារជិវិតសត្រូវបីដូចជា គ្រុឌស្ទុះទៅសង្គ្រប់សំលាប់នាគនាកំពូលភ្នំ ដែលបញ្ចាក់ថា ស្ដេចខ្មែរជំនាន់មុនគឺចេះក្បាច់គុន និងការរៀបចំច្បាប់កងទ័ព ទើបវិសាលភាព ក្នុងការពង្រីកទឹកដីរបស់ព្រះអង្គគឺមានភាពធំធេង និងជាកិច្ចការ ដ៏អស្ចារ្យរបស់ព្រះអង្គក្នុងការបង្កើតសម័យកាលដ៏រុងរឿងនោះគឺ សម័យកាលអង្គរ ។[៥]
ប្រវត្តិល្បុក្កតោ
[កែប្រែ]Bokator History
ល្បុក្កតោ ត្រូវបានជឿជាក់ថា ជាសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលបង្កើតឡើងដោយ ព្រះបាទ សូរ្យវរ្ម័នទី២ តាមរយៈរឿងទេវៈកថា របស់ សាសនាហិណ្ឌូ ដែលហូរចូលមកកម្ពុជានូវរវាង ស.វទី១០ ក្នុងរាជព្រះបាទ រាជេន្ទ្រវរ្ម័នទី២ (Rajendravarman II) ដែលពណ៌នាអំពី អាវតា ព្រះវិស្ណុ ក្រឡាខ្លួនជា នរ:សិង្ហ (Narasimha Narayana) ដែលមានក្បាលជា សត្វតោ ដងខ្លួនជាមនុស្ស ដែលបានប្រយុទ្ធគ្នាជាមួយនិង អាសុរា (Asura) នាម "ហិរណយក្សសិបុ" (Hiranyakashipu) ដោយភាពស្មោះត្រង់និងការគោរពដល់សាសនា ព្រះសិវៈ "ហិរណយក្សសិបុ" ត្រូវបានប្រទានពរ ពីទេព ព្រះសិវៈ ផ្ទាល់ ដែលទទួលបានពរទាំង១០ប្រការ ដូចជា ៖
១.មិនអាចសម្លាប់នៅទីណាណាទាំងអស់
(Can not kill anywhere.)
២.មិនអាចសម្លាប់នៅពេលព្រឹក
(Can not kill in the morning)
៣.មិនអាចសម្លាប់នៅពេលថ្ងៃ
(Can not kill at noon)
៤.មិនអាចសម្លាប់នៅពេលយប់
(Can not kill at night)
៥.មិនអាចសម្លាប់នៅក្រោមដី
(Can not kill underground)
៦.មិនអាចសម្លាប់នៅក្នុងទឹក
(Can not kill in water)
៧.មិនអាចសម្លាប់នៅលំហអាកាស
(Can not kill in space)
៨.មិនអាចសម្លាប់ដោយភ្លើង
(Cannot be killed by fire)
៩.មិនអាចសម្លាប់ នៅក្នុងនិងក្រៅ កន្លែងស្នាក់នៅណាទាំងអស់
(Cannot kill inside and outside any accommodation)
១០.មិនអាចសម្លាប់ដោយអវុធណាទាំងអស់នៅក្នុងចក្រវាឡ ។
(Can not be killed by all weapons in the universe.)
ប៉ុន្តែក្រោយមក "ហិរណយក្សសិបុ" នៅតែអាចស្លាប់ ដោយ អវតារ ព្រះវិស្ណុ នាម "នរៈសិង្ហ" ដែលមានរាង្គកាយពាក់កណ្ដាលជាសត្វ និងពាក់កណ្ដាលជាមនុស្ស សម្លាប់ដោយប្រើ ក្រចកមុតស្រួត ត្រង់ពាក់កណ្ដាលមាត់ទ្វារ ចំពេលព្រះអាទិត្យលិចបាត់អស់ពាក់កណ្ដាល ប្រហែលភាពអស្ចារ្យនៃសាច់រឿងនេះហើយទើបសិល្បៈគុនខ្មែរត្រូវបានដាក់ឈ្មោះថា "ល្បុក្កតោ" ការវាយសម្រុកដូចសត្វតោ ដែលបានដកស្រង់ចេញពីទេវៈកថាដ៏អស្ចារ្យនេះ ដែលមានតឹកតាងឆ្លាក់នៅលើ ប្រាសាទ បន្ទាយស្រី ផងដែរ ។[៦]
ល្បុក្កតោ បានចាប់ផ្ដើមឃើញមានវត្តមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា នាដើម ស.វទី២០ នៅឆ្នាំ ១៩២៣ នៃគ.សករាជ ដែលត្រូវបាន Record ទុកដោយប្រវត្តិវិទូជនជាតិបារាំង ដោយពួកគេបានមកទស្សនា ការប្រកួតក្បាច់គុនខ្មែរ នាទីរួម ខេត្តបាត់ដំបង រាល់ពេលដែលមានការប្រកួត គេតែងតែសែងមជ្ឈូសយកទៅដាក់នៅទីនោះតែម្ដង ព្រោះវាជាការប្រកួតភ្នាល់ដាក់ជីវិត នៃភាគីជម្លោះម្ខាងៗ ដោយភាពល្បីល្បាញ ក្រុមទេសាភិបាលបារាំងក៏បង្កើតឱ្យមានជាកីឡាប្រដាល់ ជំនួសវិញ ក្នុងឆ្នាំ ១៩២៨ ដែលត្រូវបានគេស្គាល់ថា ប្រដាល់គុនខ្មែរ (អង់គ្លេស: Kun Khmer Boxing) ទោះជាយ៉ាងនេះក្ដី ប្រដាល់គុនខ្មែរ វាគ្រាន់តែជាក្បាច់គុនមួយផ្នែក នៅក្នុងចង្កោមមេក្បាច់គុនរបស់ គុនល្បុក្កតោប៉ុនណោះ [៧]
ក្រណាត់សូត្រចងក្បាល ៧កម្រិត
[កែប្រែ]7 levels of silk Headband
ល្បុក្កតោ ត្រូវបានបែងចែកជា ៧កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ ដោយពណ៌នៃក្រណាត់សូត្រដែលរួមមាន៖ ពណ៌ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ និង ថ្នាក់គ្រូ ពណ៌មាស ។ ក្រណាត់សូត្រ ក្នុងមួយពណ៌ តំណាងឱ្យ យុទ្ធក្រមមួយ មានន័យថា តំណាងឱ្យច្បាប់ប្រយុទ្ធមួយ កម្រិតពណ៌ស រាប់ចាប់ពី មេគុន ៥ក្បាច់ បាតដៃ កណ្ដាប់ដៃ ក្រញាំដៃ ម្រាមដៃ កែងដៃ ហើយក្នុងមួយក្បាច់ ចែកចេញជាច្រើន "ស្នៀត" (Techniques) ឧទាហរណ៍: ការប្រើប្រាសកែងដៃ ដូចជា៖ កែងរុញស្រប កែងរុញខ្វែង កែងបត់ កែងពុះ កែងបុករះ កែងបុកចំហៀង កែងគាស់ កែងខោក កែងញុល កែងស៊ក កែងស៊កពុះ កែងគ្រលាស់ កែងវាត់ ....។[៨]
ភ្លេងសំពះគ្រូ
[កែប្រែ]Music honors the teacher
ការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ
[កែប្រែ]The Resurrection of Bokator
ឯកសារយោង
[កែប្រែ]- ↑ Shiv Shanker Tiwary, Rajeev Kumar (2009) Encyclopaedia of Southeast Asia and Its Tribes, Volume 1, Publisher: Anmol Publications p.934 ISBN: 8126138378
- ↑ Choun Nath (1993) The Khmer dictionary, Publisher: A.I.T. (Australian International Translators) ISBN: 0646160524
- ↑ National Geographic Society (U.S.) (1964) National Geographic, Volume 126, Publisher: National Geographic Society, Original from Cornell University.
- ↑ Highlights of the ASBC National Federations – Cambodia won three titles in the Southeast Asian Games and three medals in the Asian Games during its boxing history (2015) www.asbcnews.org, Publisher: ASBC-ASIAN BOXING CONFEDERATION, © Copyright Boxing Sport 2016 by Boxing Asia
- ↑ History of Khmer Martial Arts Archived 2021-08-13 at the វេយប៊ែខ ម៉ាស៊ីន. (25 June 2014) www.khmerlegend.com, Publisher: khmerlegend, khmer fighting-skill.
- ↑ Pang Khat Royal Library of Cambodia (1941) Magguddesk nagar, Publisher: Bhnaṃ beñ : Roṅ Bumb Braḥ Rāja Draby, 2484 OCLC Number: 23578724
- ↑ Lucienne Delmas (1928) Musée de l ' Homme in Paris, France, Website: www.culture.gouv.fr
- ↑ Shiv Shanker Tiwary, Rajeev Kumar (2009) Encyclopaedia of Southeast Asia and Its Tribes, Volume 1, Publisher: Anmol Publications Pvt Ltd p.934 ISBN: 8126138378, 9788126138371