Jump to content

ច្បាប់ចលនារបស់ញូតុន

ពីវិគីភីឌា
ច្បាប់ទី១និងទី២​របស់ញូតុន​សរសេរជាភាសាឡាតាំងក្នុងច្បាប់ដើម​ Principia Mathematica បោះពុម្ភឆ្នាំ១៦៨៧

ច្បាប់ចលនារបស់ញូតុន គឺជាច្បាប់គ្រឹះទាំង៣ក្នុង​មេកានិចក្លាស់សិចដែលនិយាយពីទំនាក់ទំនងរវាង​ចលនារបស់អង្គធាតុមួយនិងកំលាំងមានអំពើលើ​វា។ ច្បាប់ទាំង៣នេះត្រូវបានចងក្រងនិងបោះពុម្ភក្នុងសៀវភៅ Philosophiae Naturalis Principia Mathematica ដោយអ្នកប្រាជ្ញអង់គ្លេសឈ្មោះ អ៊ីសាក់ ញូតុន នៅឆ្នាំ១៦៨៧។

មេកានិចក្លាស់សិច

ច្បាប់ទី២របស់ញូតុន
ប្រវត្តិ

ច្បាប់ទី៣

[កែប្រែ]

ច្បាប់ចលនារបស់ញូតុន​និយាយពីសំទុះរបស់អង្គធាតុមួយដែលមានម៉ាស់។ ច្បាប់ទាំង៣នោះចែងដូចតទៅ៖

ច្បាប់ទី១ ៖ ច្បាប់និចលភាព
គេអាចរកបានជានិច្ចនូវ តំរុយមួយដែលគេអោយឈ្មោះថាតំរុយនិចលភាព ដែលនៅក្នុងនោះអង្គធាតុមួយធ្វើចលនាដោយល្បឿនថេរ បើសិនជាគ្មានកំលាំងក្រៅណាមួយមានអំពើលើវាឬផលបូកកំលាំងក្រៅ​សរុបស្មើសូន្យ។ ច្បាប់នេះត្រូវបានគេពោលដោយខ្លី បើសិនអង្គធាតុមួយមិនរងអំពើនៃកំលាំងក្រៅណាមួយទេ បើសិនជាវានៅនឹងថ្កល់ វានៅនឹងថ្កល់ដដែល បើវាមានចលនា ចលនានោះជាចលនាត្រង់ស្មើ។
ច្បាប់ទី២ ៖ ច្បាប់គ្រឹះឌីណាមិច
កំលាំងក្រៅដែលមានអំពើលើអង្គធាតុមួយ ជាដេរីវេនៃបរិមាណចលនារបស់វា។ គេសរសេរ
ដោយសារ នោះ
ច្បាប់ទី២ញូតុងចែងដោយងាយថា៖ កំលាំងក្រៅដែលមានអំពើលើអង្គធាតុមួយស្មើនឹងផលគុណម៉ាស់​អង្គធាតុជាមួយសំទុះរបស់វា។
កំនត់សំគាល់
  •  : ផលបូកកំលាំងក្រៅសរុបដែលមានអំពើលើអង្គធាតុ
  •  : បរិមាណចលនារបស់អង្គធាតុ
  •  : ល្បឿនរបស់អង្គធាតុ
  •  : សំទុះរបស់អង្គធាតុ
  •  : ម៉ាស់របស់អង្គធាតុ

ច្បាប់ទី៣ ៖ ច្បាប់កំលាំងអន្តរកម្ម
កាលណាអង្គធាតុ A មួយមានអំពើលើអង្គធាតុ B មួយដោយកំលាំង ពេលនោះអង្គធាតុ A រងអំពើពីអង្គធាតុ B ដោយកំលាំងដែលមានអាំងតង់ស៊ីតេដូចគ្នាតែមានទិសដោផ្ទុយគ្នា ។ គេអាចពោលដោយងាយថា៖ គ្រប់កំលាំងសកម្មទាំងអស់សុទ្ឋតែមានកំលាំងប្រតិកម្មដែលមានអាំងតង់ស៊ីតេដូចគ្នា​និងមានទិសដៅផ្ទុយគ្នា។

សូមមើលផងដែរ

[កែប្រែ]