ស្ពានទ័ព

ពីវិគីភីឌា
ស្ពានទ័ព

ឈ្មោះ: ស្ពានទ័ព
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: សតវត្ស១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

ប្រវត្តិស្ពាន[កែប្រែ]

ស្ពានទ័ព ឬស្ពានទិព្វមានទីតាំងស្ថិតនៅក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ស្ពាននេះត្រូវបានសាងសង់ឡើងនៅចុងស.វទី១២ ក្នុងរាជព្រះបាទជ័យវរ័្មនទី៧ ស្ថិតនៅលើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរធំ ទៅកាន់រាជធានីភីម៉ាយ(បច្ចុប្បន្ននៅប្រទេសថៃ)។ ស្ពានទ័ព សង់កាត់ស្ទឹងស្រែង ដែលមានបណ្តោយប្រវែង១៥០ម៉ែត្រ ទទឹងប្រវែង១៦.៥០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ។ ស្ពានទ័ពកំពុងប្រឈមនឹងបញ្ហសទ្រុឌទ្រោមរចនាសម្ព័ន្ធជាច្រើន ពិសេសផ្នែកខាងកើត។ អស់រយៈពេលជាច្រើនសតវត្ស សសរស្ពាន ពិសេសផ្នែកខាងកើតបានសឹករេចរិលដោយសារចរន្តទឹកហូរខ្លាំង ក៏ដូចជាទឹកហូរនាំដី និងដើមឈើតូចធំ មកចាក់បន្តលុបសសរស្ពាន រហូតដល់កម្ពស់៤ម៉ែត្រ។ លើសពីនេះ ដោយសារតែការដុះព្រៃយ៉ាងក្រាស់ និងខ្វះការថែទាំ ធ្វើឱ្យថ្មភក់ ដងខ្លួននាគ មួយចំនួនត្រូវគេសំលៀងកាំបិត ឬបំបែកជាផ្នែកៗ។

ការអភិរក្ស[កែប្រែ]

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្តើមអភិរក្ស និងជួលជុលដោយផ្នែក ក្នុងដំណាក់កាលទី១ នាឆ្នាំ២០១៥ នៅផ្នែកខាងលិច និងដំណាក់កាលទី២ នាឆ្នាំ២០១៦ នៅផ្នែកខាងកើត ក្រោមគម្រោងឧបត្ថម្ភថវិកាជាតិឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដំណាក់កាលទី២នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអភិរក្ស និងជួសជុលសសរស្ពានលេខ២ ដល់លេខ៤(រាប់ពីជើងទៅត្បូង) និងរៀបតួនាគមួយចំនួនផ្នែកខាងលើស្ពានប្រវែង៥០ម៉ែត្រ[១]

សម័យអង្គរ[កែប្រែ]

រូបភាពតូច កាលពីជំនាន់ដែលរាជធានីអង្គរធំជាមណ្ឌលនៃចក្រភពអង្គរដ៏ធំមួយនេះ ទីតាំងសំខាន់ៗជិត ឬឆ្ងាយតែងតែភ្ជាប់ខ្លួនមកមណ្ឌលនេះតាមបណ្តាញគមនាគមន៍ស្អេកស្កេះ។ ក្នុងនោះមានផ្លូវថ្នល់តូចធំ ស្ពាន។ល។ ផ្លូវចេញពីរាជធានីអង្គរធំទៅសម្បូរណ៍ព្រៃគុក (ឦសាន្តបុរ:) ដោយកាត់តាមរលួស (ហរិហរាល័យ) និងកំពង់ក្តី (ដូចជាស្ពានកំពង់ក្តី)។ ផ្លូវមួយទៀត គឺផ្លូវដែលចេញពីអង្គរទៅវាលទំនាបមេណាម ជាពិសេសកាត់តាមចំណុចប្រាសាទស្តុកកក់ធំ (ខេត្តស្រះកែវ ប្រទេសថៃសព្វថ្ងៃ)។បច្ចុប្បន្នទីតាំងនៃស្ពានទ័ព ឬស្ពានអូរជីកនេះ គ្រប់ដណ្ដប់ទៅដោយតំបន់ព្រៃឫស្សី និងមានព្រៃឈើធំតូចដុះក្បែរមាត់ផ្លូវដែលមានម្លប់ត្រឈឹងធ្វើអោយស្ពានមានភាពស្ងប់ស្ងាត់។ នៅពេលរដូវប្រាំងស្លឹកឈើរុះរោយធ្លាក់ទៅលើដងផ្លូវហើយមានស្លឹកថ្មីលាស់ដ៏ខៀវស្រងាត់ នៅពេលជិតដល់រដូវចូលឆ្នាំមានសត្វរ៉ៃយំកំដរ ដែលធ្វើអោយមានសភាពភ័យខ្លាចនៅពេលដើរម្នាក់ឯង ហើយនៅក្នុងប្រឡោះនៃស្ពានសម្រាប់ទឹកហូរមានភាពស្ងាត់ជ្រងំមើលមិនឃើញអ្វីសោះ ប៉ុន្តែនៅពេលរដូវវស្សាទឹកឡើងពេញរន្ធស្ពាន។ នៅពេលរដូវភ្ជុំបិណ្ឌប្រជាជនប្រុសស្រី នៅតំបន់នោះតែងធ្វើដំណើរទៅទស្សនាទេសភាពមាត់ស្ពានហើយបន្តទៅលេងស្ទឹងអូរជីកយ៉ាងកោះករ។ អ្នកស្រុកភូមិ នៅតែមានជំនឿទៅលើខ្មោចអ្នកតា ហើយស្ពាននេះមានសភាពកាន់តែស្ងាត់ជាងមុនដោយសារតែគេមានផ្លូវថ្មី សម្រាប់វាងស្ពានបុរាណនេះ។ នៅខាងត្បូងនៃស្ពានមានដើមឈើខ្ពស់ស្រោងៗបែកមែកសាខា នៅក្រោមដើមមានខ្ទមខ្មោចដែលគ្មានញាតិមិត្តយកទៅធ្វើបុណ្យឡើយដែរពួកអ្នកស្រុកហៅថា ខ្មោចតៃហោង ហើយនៅខាងជើងស្ពានក៏មានដើមពោធិ៍ ដែលអ្នកភូមិមានជំនឿថា សំបូរទៅដោយព្រាយបិសាច។ នៅក្បែរនោះមានអូរមួយប្រជាជនតែងតែហៅអូរជីកៗ ដែលមានប្រវែងប្រមាណជា២គីឡូម៉ែត្រ។ នៅក្បែរដើមពោធិ៍មានសាលាឆទានមួយសម្រាប់អោយអ្នកដំណើរសម្រាក។ កាលពីសម័យសង្គ្រាម តំបន់នេះ គឺជាបន្ទាយទាហាន។

រូបភាព[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. www.spktliv.com