ស្រីសុរិយោពណ៌ទី១

ពីវិគីភីឌា
ស្រីសុរិយោពណ៌ទី១
ព្រះបាទ
រជ្ជកាលគ.ស ១២៧៥-១៣៤០
រាជ្យមុនព្រះបាទរាជឱង្ការ
រាជ្យបន្តព្រះបាទនិព្វានបាទ
ស្វាមី/មហេសីព្រះនាងមន្ទាពិសី
បុត្រព្រះបរមនិពាន្វបទ ព្រះសុទ្ធាន
ព្រះនាមពេញ
​​
វង្សអង្គជ័យ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទរាជឱង្ការ
មាតាព្រះនាងមង្គលក្សត្រី
ប្រសូតគ.ស ១២៥២
មហានគរ
សុគតគ.ស ១៣៤០
មហានគរ

ព្រះបាទស្រីសុរិយោពណ៌ទី១ (សំស្ក្រឹត:ឝ្រីសូយ៌្យវម៌្ម)(គ.ស ១២៥២-១៣៤០) រជ្ជកាល (គ.ស ១២៧៥-១៣៤០) ឡើងសោយរាជ្យ ស្នងព្រះវររាជបិតា ក្នុងឆ្នាំថោះត្រីស័ក ព.ស ១៨១៩, គ.ស ១២៧៥, ម.ស ១១៩៧, ច.ស ៦៣៧ ព្រះជន្មាយុ ២៣ឆ្នាំ ទ្រង់យកព្រះអង្គមន្ទាពិសី ជាព្រះរាជអនុជផ្សេងមាតា លើកឡើងជាព្រះអគ្គមហេសី ទ្រង់ព្រះនាមជាសម្ដេចព្រះភគវតី មន្ទាពិសី ព្រះសិរីចក្រពត្តិ ហើយព្រះអង្គឲ្យប្រជុំសាមលរាជ សាងព្រះមេរុ ធ្វើបុណ្យព្រះបរមសព ព្រះវររាជបិតា។ ក្នុងឆ្នាំម្សាញ់ បញ្ចស័ក ព​.ស ១៨៤៩, គ.ស ១៣០៥, ម.ស ១២២៧, ច.ស ៦៧១ ព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាម ព្រះនិព្វានចក្រ (សាស្ត្រាខ្លះថា និព្វានបាទ សាស្ត្រាខ្លះទៀតថា និព្វានបទ)។ ឆ្នាំរការ ឯកស័ក ព.ស ១៨៥៣, គ.ស ១៣០៩, ម.ស ១២៣១, ច.ស ៦៧១ ព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុទ្ធានរាជា។ លុះព្រះរាជបុត្រទាំងពីរព្រះអង្គ ចំរើនព្រះជន្មធំឡើងនោះ ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បងមានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាម ព្រះស្រីសុគន្ធចក្រ។ ឯព្រះសុទ្ធានរាជា មានព្រះរាជបុត្រា ពីរព្រះអង្គ មួយព្រះអង្គទ្រង់ព្រះនាម ព្រះលំពង់រាជា មួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុរិយោទ័យ។ ឯសម្ដេចព្រះសុរិយោពណ៌ ជាព្រះវររាជបិតានោះ ព្រះអង្គសោយរាជ្យជាសុខរៀងមកបាន ៦៥ ឆ្នាំ ព្រះជន្មបាន ៨៨ ឆ្នាំទ្រង់ប្រឈួនរោគ សុគតទៅ។ មន្ត្រីលើកតម្កល់ព្រះបរមសព ក្នុងព្រះកោដ្ឋស្រេចក៏ព្រមគ្នា អញ្ជើញព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បង ឲ្យឡើងសោយរាជសម្បត្តិ។

"ព្រះមហាក្សត្រអង្គនេះ ក៏ពុំឃើញមានព្រះនាម ក្នុងឯកសារដទៃទៀតដែរ"។

ឯកសារយោង[កែប្រែ]

  • ឯកសារមហាបុរសខ្មែរ
មុនដោយ
ព្រះបាទរាជឱង្ការ
មហានគរ តដោយ
ព្រះបាទបរមនិពាន្វបទ