Jump to content

ស្លឹកគ្រៃ

ពីវិគីភីឌា

ស្លឹកគ្រៃ (អង់គ្លេស:Cymbopogon) គឺតិណជាតិមួយប្រភេទ ដែលដុះបែកចេញពីគុម្ពជាដំណាំដែលមានស្លឹកវែងៗ ក្លិនប្រហើរឈ្ងុយ ក្នុងនោះស្លឹកនិងគល់ប្រើការជាគ្រឿងផ្សំឲ្យម្ហូបមានរសឆ្ងាញ់ និងធ្វើជាឱសថព្យាបាលរោគថែមទៀតផង។ ស្លឹកគ្រៃ គឺជាប្រភេទរុក្ខជាតិមានកំណើតនៅតំបន់ អាស៊ីអាគ្នេយ៍ អាស៊ី អាហ្វ្រិក អូស្ត្រាលី និងតំបន់កោះត្រូពិច ស្ថិតនៅក្នុងគ្រួសារតិណជាតិ ឬ ពពួកស្មៅ។[][][][]

ស្លឹកគ្រៃដែលត្រូវបានគេដាំ

ដើមរបស់វា ត្រូវបានគេប្រើជាភ្នាក់ងារក្លិន និងរសជាតិដែលជាគ្រឿងផ្សំទូទៅក្នុងការចម្អិនម្ហូបរបស់ជនជាតិអាស៊ី។ស្លឹកគ្រៃមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពដោយសារ វាមានសារធាតុគីមី រ៉ែ និងវីតាមីនដែលត្រូវបានគេដឹងថាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពារជំងឺ។ [] គេអាចចាប់ផ្តើមដាំនៅរវាងខែវិច្ឆិកា ឬធ្នូ ហើយប្រមាណ៣ឬ៤ខែក្រោយមក ទើបគេគាស់យកទៅលក់។ មុននឹងដាំគេកាប់ ឬភ្ជួរដី ហើយបើយកល្អត្រូវចាំរហូតដល់ដាច់ទឹកភ្លៀងសិន ព្រោះបើពុំដូច្នោះទេ ដីស្អិតពេក។ ក្នុងមួយរណ្តៅៗគេអាចដាក់៣ទៅ៤ដើម គុម្ពស្លឹកគ្រៃកើនបាន៣០ឬ៤០គុម្ព ហើយវាអាចមានកម្ពស់ចាប់ពី១ម៉ែត្រទៅ១កន្លះផងដែរ គឺអាស្រ័យទៅលើធនធាន បច្ចេកទេសដាំដុះ និងរបបទឹកគ្រប់គ្រាន់ ។ []

សូមមើលផងដែរ

[កែប្រែ]

ខ្ញី

មង្ឃុត

ត្រកួន

ននោង

ត្រឡាច

ស្ពៃក្រញាញ់

ស្ពៃតឿ

ស្ពៃចង្កឹះ

ឯកសារយោង

[កែប្រែ]
  1. Soenarko, S. 1977. The genus Cymbopogon Sprengel (Gramineae). Reinwardtia 9(3): 225–375
  2. Wang, Ren-xiang (2018-06). "Cytotaxonomic study of Plagiogyria (Plagiogyriaceae) from China". Flora 243: 53–57. ISSN 0367-2530. DOI:10.1016/j.flora.2018.04.004.
  3. LEMON GRASS, CITRONELLA GRASS (Cymbopogon), Springer Netherlands, pp. 935–935, ល.ស.ប.អ. 978-1-4020-4584-4, http://dx.doi.org/10.1007/978-1-4020-4585-1_2172, បានយកមក 2024-05-01 
  4. Bleasel N, Tate B, Rademaker M (August 2002). "Allergic contact dermatitis following exposure to essential oils". Australas. J. Dermatol. 43 (3): 211–3. doi:10.1046/j.1440-0960.2002.00598.x. PMID 12121401. S2CID 46674505.
  5. "អត្ថប្រយោជន៍នៃស្លឹកគ្រៃ". www.spiencambodia.com. Retrieved 2024-05-01.
  6. "៥៦. របរដាំស្លឹកគ្រៃនៅអរិយក្សត្រ | Yosothor Admin". www.yosothor.org. Retrieved 2024-05-01.