ហឝ៌វម៌្មទី២
ហឝ៌វម៌្មទី២ | |||||||||
---|---|---|---|---|---|---|---|---|---|
វ្រះបាទ | |||||||||
រជ្ជកាល | ៩៤១-៩៤៤ | ||||||||
រាជ្យមុន | ជយវម៌្មទី៤ | ||||||||
រាជ្យបន្ត | រាជេន្ទ្រវម៌្មទី២ | ||||||||
| |||||||||
សន្តតិវង្ស | កៅណ្ឌិន្យ | ||||||||
បិតា | ជយវម៌្មទី៤ | ||||||||
មាតា | ជយទេវី |
វ្រះបាទហឝ៌វម៌្មទី២ (ហស៌ពម៌ទី២) រជ្ជកាល (គ.ស ៩៤១-៩៤៤) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទធូលីជេងវ្រះកម្រតេងអញឝ្រីហឝ៌វម្ម៌ទេវ (ធូលីព្រះបាទ ធូលីជើងព្រះគម្ដែងអញ ស្រីហស៌ពម៌ទេព) ព្រះអង្គសោយរាជ្យនៅរាជធានីកោះកេរ្តិ៍ របស់វ្រះបាទជយវម៌្មទី៤ជាព្រះបិតា។ រាជបុរោហិតព្រាហ្មណ៍ស្ដេងអញអាត្មឝិវ ត្រូវជាក្មួយព្រាហ្មណ៍ឦឝានម៌ុទិ។ រាជគ្រូឦឝានម៌ុទិ បានបំរើវ្រះបាទជយវម៌្មទី៤ និងបុត្ររបស់ព្រះអង្គព្រះនាមហឝ៌វម៌្មទី២ លោកគឺជាកូនចៅរបស់ព្រាហ្មណ៍ឝិវកៃវល្យ ដែលជារាជគ្រូរបស់វ្រះបាទជយវម៌្មទី២ ក្សត្រស្ថាបនិកអារ្យធម៌អង្គរ និងបានធ្វើពិធីនៅលើភ្នំគូលែននៅឆ្នាំ ៨០២។
វ្រះបាទហឝ៌វម៌្មទី២ ទ្រង់សោយរាជ្យបានតែពីរ ឬបីឆ្នាំ ក៏បាត់ខ្លួន ឬក៏ទ្រង់សុគតទៅ។ ឯកសារខ្លះបានបញ្ជាក់ថា វ្រះបាទហឝ៌វម៌្មទី២ ទ្រង់សោយរាជ្យបានតែពីរឆ្នាំប៉ុណ្ណោះ គឺនៅគ្រិស្ដសករាជ ៩៤៤ ព្រះអង្គត្រូវវ្រះបាទរាជេន្ទ្រវម៌្មទី២ ជាព្រះភាតាអយ្យកោមួួយខាងមាតា និងក៏ជាព្រះបិតុលាខាងបិតារបស់ព្រះអង្គ ច្បាំងដណ្ដើមរាជសម្បត្តិបាន ហើយឡើងសោយរាជ្យបន្តពីព្រះអង្គ។ និងរើរាជធានីត្រឡប់ទៅយឝោធរបុរវិញ។ ព្រះបរមមរណនាមគឺ វ្រះបាទវ្រហ្មលោក (ព្រះបាទព្រហ្មលោក)។ ទ្រង់បានសោយទិវង្គតនៅឆ្នាំ ៩៤៤។ [១] [២]
ពង្សាវលី[កែប្រែ]
- ព្រះអយ្យកា ព្រះនាម មហេន្ទ្រវម៌្ម ព្រះអយ្យកោព្រះនាម មហេន្ទ្រទេវី
- ព្រះបិតាព្រះនាម ជយវម៌្មទី៤ និងព្រះនាងជយទេវី
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ជយវម៌្មទី៤ |
ចក្រវរ្តិននៃកម្វុជទេឝ ៩៤១–៩៤៤ |
តដោយ រាជេន្ទ្រវម៌្មទី២ |
![]() |
អត្ថបទនេះស្ដីពីសមាជិកនៃរាជវង្សអាស៊ីមួយអង្គគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |