ជ័យវរ្ម័នទី៤
ជ័យវរ្ម័នទី៤ | ||||
![]() | ||||
The Khmer king Jayavarman IV (928–942) in his remote capital of Koh Ker, 100 miles north of Angkor. | ||||
រជ្ជកាល | ៩២៨-៩៤២ (ចក្រភពខ្មែរ) | |||
គ្រងរាជ | ៩២៨ | |||
ព្រះនាមពេញ | មិនមានកំណត់ត្រា | |||
មរណៈនាម | បរមសិវៈបថ
(Borom Shivabot) | |||
ក្សត្រមុន | ឥសានវរ្ម័នទី២ | |||
រាជបន្ត | ហស៌វរ្ម័នទី២ | |||
សន្តិវង្ស | កៅណ្ឌិន្យ (អំបូរខ្មែរជ្វា) | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ៩៤២ (ជន្មាយុ)
មិនមានកំណត់ត្រា | |||
ជំនឿសាសនា | ហិណ្ឌូសាសនា លទ្ធិ
ព្រះវិស្ណុ ព្រះព្រហ្ម ព្រះសិវៈ និយម |
ជ័យវរ្ម័នទី៤ (អង់គ្លេស: Jeyvaraman IV) (សំស្ក្រឹត: Jayavarman IV) (ប្រ.ស|គ.ស ០០០-៩៤២) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់មានបុត្រា ២អង្គព្រះនាម ហស៌វរ្ម័នទី២ ជាបុត្រច្បង និង រាជេន្ទ្រវរ្ម័នទី២ ។ [១] [២] ក្នុងឆ្នាំ ៩២១ នៃគ.សករាជ ព្រះបាទជ័យវរ្ម័នទី៤ បានភៀសព្រះកាយ ពីក្មួយរបស់ទ្រង់គឺព្រះបាទ ឥសានវរ្ម័នទី២ ទៅបោះបន្ទាយថ្មីមួយនៅភាគខាងជើងចម្ងាយពីទីក្រុង យសោធរៈបុរៈ ប្រមាណជាជាង ១០០ គីឡូម៉ែត្រ ក្នុងតំបន់ "ឆកគគី" ដើម្បីស្ថាបនាទីក្រុងថ្មីមួយឡើងឈ្មោះថា "រាជធានីកោះកេរ្តិ៍" ដើម្បីយកទីនោះធ្វើមូលដ្ឋានរបស់ខ្លួន ក្នុងការដណ្ដើមរាជ្យពីព្រះបាទឥសានវរ្ម័នទី២ ។ [៣]
ការផ្ដើមរាជធានីកោះកេរ្តិ៍[កែប្រែ]
រាជធានីកោះកេរ្តិ៍ (កោះកេរ្តិ៍ អានថា៖ កោះកេតិរៈ) បានកសាងឡើងក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៤ ក្នុងឆ្នាំ៩២៨ នៃគ.សករាជ ដែលមានទីតាំងស្ថិតនៅ នៅភូមិស្រយ៉ង់ជើង ឃុំស្រយង់ ស្រុកគូលេន មានចម្ងាយ៧៤ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ និង មានចម្ងាយ ១២០ គីឡូម៉ែត្រ ពីរាជធានី យសោធរៈបុរៈ នៃតំបន់អង្គរ ។ ក្រុមប្រាសាទ នៃរាជធានីកោះកេរ្តិ៍ ដែលរកឃើញសព្វថ្ងៃមានចំនួន ៩៦ ប្រាសាទ ដែលសាងសង់លើផ្ទៃដី ៩ គីឡូម៉ែត្របួនជ្រុង ប៉ុន្តែប្រាសាទទាំងនោះ ពុំបានសង់ជិតៗគ្នាទេ គឺនៅដាច់ៗពីគ្នា ១ គីឡូម៉ែត្រ ទៅ ៤ គីឡូម៉ែត្រ បា្រសាទទាំងនេះក៍បានខូចខាតបាត់រូបរាង និងខ្លះបានកប់នៅក្នុងដី ហើយបច្ចុប្បន្នបានក្លាយទៅជារមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៍ល្បីល្បាញមួយរបស់ខេត្ត ព្រះវិហារ ។ [៤] នៅក្នុងរាជធានីកោះកេរ្តិ៍ មានប្រាសាទមួយឈ្មោះថា "ប្រាសាទកោះកេរ្តិ៍" ដែលសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងឆ្នាំ ៩២៨ នៃគ.សករាជ ដើម្បីឧទ្ទិសថ្វាយ ដល់អាទិទេព៣អង្គ ព្រះវិស្ណុ ព្រះព្រហ្ម និង ព្រះសិវៈ ដែលត្រូវបាន ទ្រង់ប្រសិទ្ធនាម ជាឈ្មោះតែមួយថា "ត្រីភូវនាស្វារៈ" ហើយបានសាងរូបសំណាក "លិង្គៈបុរៈ" មួយដាក់ដម្កល់នៅលើប្រាសាទមួយនេះ ហើយនៅផ្ទាំងសិលាចរឹក បានសរសេរទទ្ទិសថ្វាយជូនដល់ "កម្រៈតេងជ័យកុដ្តរាជ" ដែលជាឈ្មោះមរណៈនាមរបស់ព្រះបាទ ជ័យវរ្ម័នទី៣ ផងដែរ ដូចនេះទ្រង់ត្រូវបានគេសន្មត់ថាជាសន្តិវង្សដែលមានពង្សាវតាជាមួយព្រះបាទ ជ័យវរ្ម័នទី៣ ដែលទ្រង់ត្រូវបានប្រវត្តិវិទូលើកឡើងថា ទ្រង់មានព្រះមហេសី ត្រូវជាប្អូនស្រីរបស់ព្រះបាទ "យសោវរ្ម័នទី១" ទើបការឡើងសោយរាជសម្បត្តិរបស់អង្គគឺស្របច្បាប់ ។ [៥]
សិល្បៈនៃរចនាបថ កោះកេរ្តិ៍[កែប្រែ]
រចនាបថ (អង់គ្លេស: Style) គឺសំដៅទៅលើសិល្បៈក្នុងការសាងសង់ ឬតាក់តែងលំអរតាមគំនិតរបស់ព្រះមហាក្សត្រក្នុងការស្ថាបនាប្រាសាទបុរាណ ដែលយើងហៅថា "ស្តាយ" (Style) ក្នុងរចនាបថនីមួយៗ មានការកសាងនិងផ្ដោតទៅលើលក្ខណៈពិសេសខុសគ្នាៗ ទៅតាមការប្រែប្រួលនាសម័យកាលដែលស្ដេចមួយចំនួនបានគ្រប់គ្រង ។ រចនាបថ ក្នុងសិល្បៈស្ថាបត្យកម្ម នៃក្រុមប្រាសាទកោះកេរ្តិ៍ មានការរចនាមូដ ដោយភាពបុិនប្រសប មានទំហំធំៗ ដែលត្រូវបានបានបង្ហាញថា ជាកម្រិតនៃការរចនាសិល្បៈ ដ៏លេចធ្លោក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ ។ [៦] [៧]
បដិមាព្រះព្រហ្ម គង់លើផ្កាឈូក១០០០ស្រទាប់ នៃរចនាបថកោះកេរ្តិ៍.
ស្ថាបត្យកម្មដែលទ្រង់បានកសាង[កែប្រែ]
- ប្រាសាទកោះកេរ្តិ៍
- ប្រាសាទនាងខ្មៅ
- ប្រាសាទក្រចាប់
- ប្រាសាទបន្ទាយពីរជាន់
- ប្រាសាទចិន
- ប្រាសាទបឹងវែង
- ប្រាសាទដំរី
មើលផងដែរ[កែប្រែ]
តំណភ្ជាប់ រជ្ជកាលគ្រងរាជ[កែប្រែ]
ជ័យវរ្ម័នទី៤ (គ.ស ០០០-៩៤២)
| ||
មុនដោយ ឥសានវរ្ម័នទី២ |
ចក្រភពខ្មែរ ៩២៨–៩៤២ |
តដោយ ហស៌វរ្ម័នទី២ |
ឯកសារយោង[កែប្រែ]
- ↑ Phanindra Nath Bose (1927) The Hindu Colony of Cambodia (Asian Library.), Ppublisher: Theosophical Publishing House, Original from the University of Michigan p.410
- ↑ Deane H. Dickason (1937) Wondrous Angkor, Publisher: Kelly & Walsh, Original from the University of Michigan p.147
- ↑ George Cœdès (1966) The Making of South East Asia, Publisher: University of California Press p.268
- ↑ Kaev Bhuaṅ (2004) Tourism Sites of Cambodia, Publisher: Ponleu Khmer, Original from the University of California p.295
- ↑ Greater India Society (1940) Journal, Volume 7 , Publisher: Calcutta Greater India Society, Original from the University of Michigan.
- ↑ Founded by S. Fukushima. Editors: Dec. 1929- Waldemar George and others. American editorial office: (1932) Formes: An International Review of Plastic Art, Issues 21-25, Publisher: Éditions des quatre chemins, Original from Pennsylvania State University.
- ↑ Waldemar George (1971) Formes Contemporary Art Series, Publisher: Ayer Company Publishers, Incorporated, Original from University of Minnesota ISBN: 0405008147