ហ្វ្រង់កូនិយមអេស្ប៉ាញ

ពីវិគីភីឌា
Jump to navigation Jump to search
រដ្ឋអេស្ប៉ាញ

Estado Español
១៩៣៩–១៩៧៥
Flag of ហ្វ្រង់កូនិយមអេស្ប៉ាញ
ទង់ជាតិ
(១៩៤៥–១៩៧៧)
{{{coat_alt}}}
វរលញ្ឆករ
(១៩៤៥–១៩៧៧)
បាវចនា
Una, Grande y Libre
("ឯកភាព មហាអស្ចារ្យ និងសេរី")
Plus Utra
("ចម្រើនទៅបរលោក")
ភ្លេងជាតិ
Marcha Granadera
"ចម្រៀងចលនាទ័ពក្រាណាដេរ៉ា"
ទឹកដី និងដែនដីអាណានិគមរបស់រដ្ឋអេស្ប៉ាញ៖ *      អេស្ប៉ាញ អ៊ីហ្វនី សាហារ៉ាខាងលិច និងគីនេ *      ដែនដីអាណាព្យាបាលនៅម៉ារ៉ុក *      តំបន់អន្តរជាតិតង់ហ្សេ
ទឹកដី និងដែនដីអាណានិគមរបស់រដ្ឋអេស្ប៉ាញ៖
រដ្ឋធានី
និង ទីក្រុងធំបំផុត
ម៉ាឌ្រីដ
40°26′N 3°42′W / 40.433°N 3.700°W / 40.433; -3.700
ភាសាផ្លូវការភាសាអេស្ប៉ាញ
សាសនា
រ៉ូម៉ាំងកាតូលិក (ផ្លូវការ) ក្រោមលទ្ធិជាតិកាតូលិកនិយម
រដ្ឋាភិបាលរបបផ្តាច់ការបុគ្គលនិយមអាស្រ័យសភាឯកភូត
ប្រមុខរដ្ឋ 
▪ ១៩៣៦–១៩៧៥
ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ
ប្រមុខរដ្ឋាភិបាល 
▪ ១៩៣៨–១៩៧៣
ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ
▪ ១៩៧៣
ល្វីស ការេរ៉ូ ប្លង់កូ
▪ ១៩៧៣–១៩៧៥
កាឡូស អារីយ៉ាស ណាវ៉ារ៉ូ
នីតិបញ្ញត្តិតុលាការអេស្ប៉ាញ
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមលោកលើកទី២សង្គ្រាមត្រជាក់
១៧ កក្កដា ១៩៣៦
១ មេសា ១៩៣៩
៦ កក្កដា ១៩៤៧
១៤ ធ្នូ ១៩៥៥
១ មករា ១៩៦៧
២០ វិច្ឆិកា ១៩៧៥
ក្រឡាផ្ទៃ
១៩៤០[១]៧៩៦០៣០ គ.ម (៣០៧៣៥០ ម៉ាយ ក.)
ប្រជាជន
▪ ១៩៤០[១]
២៥,៨៧៧,៩៧១
រូបិយវត្ថុប៉េសេតាអេស្ប៉ាញ
ទិសបើកបរស្ដាំ
កូដហៅទូរសព្ទ+៣៤
Preceded by
Succeeded by
ក្រុមជាតិនិយម
សាធារណរដ្ឋអេស្ប៉ាញទីពីរ
អេស្ប៉ាញប្រជាធិបតេយ្យ
ឥឡូវជាផ្នែកនៃគីនេអេក្វាទ័
ម៉ារ៉ុក
អេស្ប៉ាញ
សាហារ៉ាខាងលិច

ហ្វ្រង់កូនិយមអេស្ប៉ាញ (ភាសាអេស្ប៉ាញEspaña franquista) ឬអាចហៅបានថា របបផ្ដាច់ការហ្វ្រង់កូ (dictadura franquista) គឺជាសម័យកាលមួយក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញដែលប្រទេសមួយនេះត្រូវស្ថិតនៅក្រោមការដឹកនាំរបស់លោកហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ ចាប់ផ្តើមពីឆ្នាំ១៩៣៩ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥។ ក្រោយពីមរណភាពរបស់លោកនៅឆ្នាំ១៩៧៥ ប្រទេសអេស្ប៉ាញបានផ្លាស់ប្តូរទៅប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងរយៈកាលនេះ អេស្ប៉ាញក៏ត្រូវបានគេស្គាល់ជាផ្លូវការដែរថា រដ្ឋអេស្ប៉ាញ (Estado Español)។

នៅក្នុងមួយអត្ថិភាពរបស់វា របបនេះបានឆ្លងកាត់វិវត្ត និងផ្លាស់ប្តូរជាច្រើនលើកច្រើនសារ។ ប៉ុន្មានខែបន្ទាប់ពីសង្គ្រាមស៊ីវិលអេស្ប៉ាញបានផ្ទុះឡើងនៅខែកក្កដា ឆ្នាំ១៩៣៦ ហ្វ្រង់កូបានលេចខ្លួនឡើងជាមេដឹកនាំក្រុមឧទ្ទាមដ៏លេចធ្លោម្នាក់ ហើយត្រូវបានប្រកាសជាប្រមុខរដ្ឋនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៣៩ ដោយលោកបានប្រើអំណាចផ្តាច់ការគ្រប់គ្រងលើទឹកដីដែលស្ថិតនៅក្រោមបក្សពួកជាតិនិយមក្រិត្យបង្រួបបង្រួមឆ្នាំ១៩៣៧ បានរួមបញ្ចូលបក្សពួកភាគីជាតិនិយមទាំងអស់ រួចក៏បានបង្កើតចេញជារបបជាតិនិយមឯកបក្សមួយដោយមាន បំព្រួញបុរាណនិយមអេស្ប៉ាញនៃក្រុមប្រឹក្សាជាតិនៃការវាយប្រហាររួមFET y de las JONS ជាក្បាលម៉ាស៊ីនដឹកនាំ។ របបផ្តាច់ការហ្វ្រង់កូ ដើមឡើយបានប្រកាន់យកទម្រង់ដឹកនាំបែប "ផ្តាច់ការហ្វាស៊ីសនិយម"[២] ឬ "ពាក់កណ្តាលហ្វាស៊ីសនិយម"[៣] ដោយគេបានសង្កេតឃើញថាមានឥទ្ធិពលហ្វាស៊ីសនិយមច្បាស់លាស់នៅក្នុងវិស័យជាច្រើន ដូចជាទំនាក់ទំនងការងារ គោលនយោបាយសេដ្ឋកិច្ចស្វ័យាធិបតេយ្យ និងប្រព័ន្ធឯកបក្ស។[៤][៥] កាន់តែយូរទៅៗ របបនេះក៏បានបើកជំហរខាងសិទ្ធិសេរីភាព ប៉ុន្តែនូវតែបន្តរក្សាឫសគល់ហ្វាស៊ីសនិយមដដែរ។[៦][៣]

នៅអំឡុងសង្គ្រាមលោកលើកទី២ ប្រទេសអេស្ប៉ាញមិនបានចុះចូលជាមួយមហាអំណាចអ័ក្សនោះទេ (ពោលជាក្រុមប្រទេសគាំទ្រហ្វ្រង់កូកាលពីសង្គ្រាមស៊ីវិលអេស្ប៉ាញគឺ អ៊ីតាលី និងអាល្លឺម៉ង់)។ តែទោះជាយ៉ាង​ណា​ក្ដី អេស្ប៉ាញនូវតែមាន​វិធី​សាស្ត្រគាំទ្រ​មហាអំណាចអ័ក្សស្ទើរពេញ​មួយ​រយៈសង្គ្រាម​ ខណៈ​ដែលប្រឹងប្រែង​រក្សា​អព្យាក្រឹតភាព​របស់​ខ្លួន។ ដោយហេតុនេះហើយ ទើបប្រទេសអេស្ប៉ាញត្រូវបានប្រទេសផ្សេងៗទៀតនៅលើពិភពលោកផ្ដាច់ទំនាក់ទំនងជាមួយអស់រយៈពេលជិតមួយទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទី២ ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងព្យាយាមងើបឡើងវិញពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ ច្បាប់ស្នងអំណាចឆ្នាំ១៩៤៧ បាន​ធ្វើ​ឱ្យ​ប្រទេស​អេ​ស្ប៉ា​ញ​ក្លាយជា​ព្រះរាជាណាចក្រម្តងទៀត ប៉ុន្តែវា​បាន​កំណត់ហ្វ្រង់កូជា​ប្រមុខរដ្ឋ​អស់មួយ​ជីវិត​ដោយលោកមាន​អំណាច​អាចជ្រើសរើស​បុគ្គលណាម្នាក់​ឱ្យ​ក្លាយទៅជាអ្នកស្នង​តំណែង​បន្តពីលោក​។

កំណែទម្រង់ជាច្រើនត្រូវបានដាក់ឱ្យអនុវត្តនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ហើយជាលទ្ធផល ប្រទេសអេស្ប៉ាញបានបោះបង់ចោលនូវប្រព័ន្ធស្វ័យាធិបតេយ្យ និងមកប្រកាន់យកទម្រង់សេដ្ឋកិច្ចថ្មីគឺ បច្ចេកាធិបតេយ្យ[៧] សកម្មភាពនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចលូតឡើងយ៉ាងឆាប់រហ័សដោយសំទុះនេះបានបន្តរហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ របបនេះក៏បានផ្លាស់ប្តូរពីទម្រង់ផ្តាច់ការមូលវិវដ្ត និងប្រើប្រាស់ការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ មកជាប្រព័ន្ធផ្តាច់ការពហុបក្សនិយមនៅមានកំណត់។[៨] ជាលទ្ធផលនៃកំណែទម្រង់អស់ទាំងនេះ ប្រទេសអេស្ប៉ាញត្រូវបានគេអនុញ្ញាតឱ្យចូលរួមជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ១៩៥៥ ហើយក្នុងអំឡុងសង្គ្រាមត្រជាក់ លោកហ្វ្រង់កូបានលេចមុខជាឥស្សរជនប្រឆាំងលទ្ធិកុម្មុយនីស្តដ៏សំខាន់បំផុតនៅប៉ែកអឺរ៉ុប៖ របបរបស់លោកត្រូវបានគាំទ្រដោយមហាអំណាចលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក។ ហ្វ្រង់កូបានទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៥ ក្នុងជន្មាយុ ៨២ ឆ្នាំ។ គាត់បានស្ដារប្រព័ន្ធរាជាធិបតេយ្យឡើងវិញមុនពេលគាត់ស្លាប់ទៅហើយបានប្រគល់អំណាចទៅឱ្យស្តេចជូអាន កាឡូសទី១ ដែលក្រោយមក ព្រះអង្គបានដឹកនាំអេស្ប៉ាញឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ

កំណត់សម្គាល់[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. (ជាភាសាអេស្ប៉ាញ) "Resumen general de la población de España en 31 de Diciembre de 1940". INE. ដក់ស្រង់នៅថ្ងៃ 11 October 2014។
  2. Saz Campos 2004, p. 90.
  3. ៣,០ ៣,១ «La tesis defendida por Payne en dicho dossier puede sintetizarse con estas palabras:
    Entre 1937 y 1943, el franquismo constituyó un régimen "semi-fascista", pero nunca un régimen fascista cien por cien. Después pasó treinta y dos años evolucionando como un sistema autoritario "posfascista", aunque no consiguió eliminar completamente todos los vestigios residuales del fascismo.
    » Glicerio Sanchez Recio. En torno a la Dictadura franquista Hispania Nova
  4. Moradiellos 2000, p. 20.
  5. Cabrera & Rey 2017.
  6. «La ausencia de un ideario definido le permitió transitar de unas fórmulas dictatoriales a otras, rozando el fascismo en los cuarenta y a las dictaduras desarrollistas en los sesenta».Tusell 1999, cap. «El franquismo como dictadura».
  7. Tim Reuter (19 May 2014) Before China's Transformation, There Was The 'Spanish Miracle' Forbes Magazine
  8. Payne (2000), p. 645