អង្គកែម
កែម | |||||
---|---|---|---|---|---|
អង្គ | |||||
រាជ្យមុន | តពីជំនាន់ទី៨នៃពញាអរ | ||||
រាជ្យបន្ត | មិនស្គាល់ | ||||
| |||||
វង្ស | វង្សធម្មាសោករាជ | ||||
សន្តតិវង្ស | អង្គជ័យ | ||||
ប្រសូត | មហានគរធំ | ||||
សុគត | ខេត្តត្បូងឃ្មុំ |
អង្គកែម ជាព្រះនត្តានៃព្រះបាទធម្មាសោករាជ ត្រូវបានចាត់តាំងជាសម្ដេចចៅពញាអជ៌ុនទៅគ្រងខេត្តត្បូងឃ្មុំ។
ប្រវត្តិនិងព្រះធាតុ
[កែប្រែ]កាលផែនដីព្រះបាទអរិដ្ឋពលពាហនោនោះ ព្រះអង្គចាត់ព្រះរាជបុត្រាមួយព្រះអង្គព្រះនាមពញាអរ តាំងជាសម្តេចចៅពញាអជ៌ុនឱ្យមកគ្រងស្រុកត្បូងឃ្មុំជាសាមន្តរាជធំ។ សន្តតិវង្សពញាអរគ្រងស្រុកនេះបាន៨តលុះផុតបុត្រព្រះត្រកូលនោះទៅ ដោយព្រះរាជាជាន់ក្រោយៗរបស់សម្តេចចៅពញាអរជូននោះ អាឥតរាជបុត្រនឹងតវង្សនោះក្នុងផែនដី ព្រះបាទធម្មាសោករាជ ព្រះអង្គចាត់ព្រះរាជនត្តាមួយព្រះអង្គ ទ្រង់ព្រះនាមព្រះអង្គកែមឱ្យមកគ្រងស្រុកត្បូងឃ្មុំតាំងព្រះនាមជាសម្តេចពញាអរជូន ព្រះអង្គកែមមានទ្វារ៤ ចៅមឿង៥គឺ ចៅមឿងទួលអង្គុញងារ ជាឧកញ៉ារិទ្ធីជោ១ ចៅមឿងព្រៃជីកតួងារជាឧកញ៉ាក្រៃសរសេនាចាប់ជូន១ ចៅមឿងជុំចែងារជាឧកញ៉ាមន្ត្រីស្នេហា១ ចៅមឿងជ្រៃហោងារជាឧកញ៉ាចន្ទអន្សា១ ចៅមឿងជុំគ្រៃងារជាឧកញ៉ាគីរីពុទ្ធបាទ១។ មានទ្វារ៤រូងងារជាឧកញ៉ាក្រៃសរសង្គ្រាមរូង១ ទ្វាររៀលងារជាឧកញ៉ាក្រៃយោធារៀល១ ទ្វារលោងារជា ឧកញ៉ាក្រៃអនុជិត ទ្វារលោ១ ទ្វារកត់១ ងារជាឧកញ៉ារឿងរង្គទ្វារកត់។ សម័យថ្ងៃមួយនោះបណ្តាអ្នកស្រុកទាំងប៉ុន្មានក្រឡេកទៅឃើញព្រះអរហន្តហោះធ្យានលើអាកាសធ្លាក់មកលិចទៅក្នុងដីបាត់ចែករស្មី៧ពណ៌ ក៏នាំគ្នាឆោឡោជីកដីនៅទីនោះជ្រាបដល់សម្តេចចៅពញាអរជូនអង្គកែម ព្រះអង្គក៏ទ្រង់សាទរចេញមកឃោសនាក្រមការឱ្យជួយជីកដីនៅទីនោះទៅឃើញព្រះបរមសារីរិកធាតុ ហើយក៏ឆោឡោធ្វើទីសក្ការៈបូជាធ្វើព្រះអារាមធ្វើព្រះវិហារសីមាព្រះចេតិយសុទ្ធសឹងតែថ្មល្អថ្លៃថ្លាបញ្ចុះព្រះបរមសារីរិកធាតុរួមតាំងនាមព្រះចៅអធិការវត្តនោះជាសម្តេចព្រះសិរីធម្មធាតុតាំងនាមវត្តនោះហៅវត្តព្រះធាតុុបានជាជាប់ហៅវត្តព្រះស្រីព្រះធាតុរៀងមក។ ព្រះអង្គធ្វើបុណ្យឆ្លង៣ខែ និមន្តព្រះសង្ឃទេសនាតាំងពី៥០ជាតិមកទសជាតិ ហើយសម្តេចចៅពញាអរជូនអង្គកែមសព្វព្រះទ័យនឹងរឿងព្រះមហោសថណាស់ ទ្រង់ត្រាស់ឱ្យជីកជាអុងម៉ុង១ តែអុងម៉ុងនោះតូចទ្រង់សព្វព្រះទ័យ ទ្រង់ឱ្យជីកមួយទៀតទំហំទទឹង១៤ហត្ថ កំពស់១៥ហត្ថ ជំរៅទទឹងចំងាយវែងឆ្ងាយទៅដល់មាត់សមុទ្រ ដែលនៅស្រុកយួនជាតំណាងអុងម៉ុងព្រះមហោសថ បានជាអ្នកស្រុកហៅអុងម៉ុងព្រះមហោសថរៀងមក។